Logo

ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៨បើកទទួលពាក្យធ្វើការប្រកួតប្រជែង


ដោយ ៖ Mr. Eric

March 5, 2018

ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ប្រកាសជាផ្លូវក្នុងពិធីសន្និសីទកាសែតនៃការបើកដាក់ពាក្យប្រកួតយកពានរង្វាន់សហគ្រិនវ័យក្មេងឆ្នាំសម្រាប់២០១៨ដែលជាឱកាសថ្មីសម្រាប់អ្នកថ្មីនិងយុវជនក្នុងការកសាងបណ្តញអ្នកជំនួញ។

លោក សេង ពិសិដ្ឋ ប្រធានគម្រោង CYEA ឆ្នាំ២០១៨ បានថ្លែងក្នុងពិធីសន្នីសីទកាសែតនៅសណ្ឋាគារសុខាភ្នំពេញកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ឱ្យដឹងថា ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៨នេះគឺជាលើកទី៤ហើយនៃការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងទទួលស្គាល់ និងលើកទឹកចិត្តដលើបណ្តាសហគ្រិនវ័យក្មេងកម្ពុជា ឱ្យមានឱកាស ចូលរួមបង្ហាញសមត្ថភាព ព្រមទាំងចែករំលែកនូវភាពជោគជ័យជាលក្ខណៈថ្នាក់ជាតិ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ មានភាពខុសប្លែកពីឆ្នាំមុនៗ ដោយកម្មវិធីលើកនេះនឹងរៀបចំការប្រកួត ការវិនិច្ឆ័យដាក់ពិន្ទុ និង ការប្រកាសបេក្ខជនលទ្ធផលសហគ្រិនទាំងឡាយណា ដែលអាចមានសិទ្ធទៅប្រកួតបន្តនាវគ្គផ្តាច់ព្រ័ត្រនៅក្នុងថ្ងៃតែមួយ។

លោក សេង ពិសិដ្ឋ បាននិយាយថា ឆ្នាំ២០១៨នេះ កម្មវិធីនេះនឹងផ្តល់ឱកាសសហគ្រិនដែលបានចូលរួមប្រកួតឡើងធ្វើបទបង្ហាញជុំវិញអាជីវកម្មរបស់ខ្លួនទៅកាន់សាធារណជន ក៏ដូចជាគណៈកម្មការ និង អ្នកចូលរួមទាំងអស់ផងដែរ។ បន្ទាប់មកទៀតសហគ្រិននឹងត្រូវជួបជាមួយនឹងគណៈកម្មការនៅក្នុងបន្ទប់នីមួយៗទៅតាមមុខជំនាញ និង ផ្នែកផ្សេងៗដែលក្រុមការងារបានរៀបចំដើម្បីធ្វើការវាយតម្លៃស៊ីជម្រៅ និងដាក់ពិន្ទុទៅលើអាជីវកម្មរបស់បេក្ខជនដែលជាសហគ្រិនទាំងអស់ឱ្យកាន់តែមានភាពត្រឹមត្រូវ សុក្រឹត្យនិងយុត្តិធម៌។
សូមបញ្ជាក់ផងដែរថា ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ឆ្នាំ២០១៨នេះនឹងធ្វើការផ្សព្វផ្សាយទៅដល់សហគ្រិនវ័យក្មេងនៅក្នុងខេត្តចំនួន៥បន្ថែមទៀត រួមមានខេត្ត សៀមរាប បាត់ដំបង ព្រះសីហនុ កំពង់ចាម និង កណ្តាល។ ការផ្សព្វផ្សាយនេះក៏ចូលរួមចំណែកក្នុងការលើកទឹកចិត្តឱ្យសហគ្រិនវ័យក្មេងនៅតាមខេត្តមានឱកាសចូលរួមនៅក្នុងកម្មវិធីនេះ។

លក្ខខណ្ឌនៃការប្រកួតតម្រូវឱ្យបេក្ខជនបេក្ខនារីមានអាយុពី១៨ដល់៤៥ឆ្នាំ២។ អាជីវកម្មត្រូវបានបង្កើតឡើងដំបូងនៅកម្ពុជាដោយមានភាគហ៊ុនយ៉ាងតិច៥១ភាគរយគ្រប់គ្រងជាជនជាតិខ្មែរ។ អាជីវកម្មត្រូវចុះបញ្ជីការត្រឹមត្រូវតាមផ្លូវច្បាប់ និង មានដំណើរការយ៉ាតិច២ឆ្នាំ។ អាជីវកម្មត្រូវមានបុគ្គលិកអចិន្ត្រៃយ៍យ៉ាងតិច៥នាក់។ សហគ្រិនឬអាជីវកម្មមិនត្រូវបានពាក់ព័ន្ធជាមួយគណៈកម្មការជ្រើសរើសនិងក្រុមអ្នករៀបចំកម្មវិធី។ មិនត្រូវជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។ ជាពិសេសស្រ្តីត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការដាក់ពាក្យ៕

សូមទំនាក់ទំនងទៅកាន់លេខ ០៦៩ ៣១០ ០០០ សម្រាប់ព័ត៌មានលំអិត។

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime