Logo

ទិវាស្ដាប់ឮកម្ពុជា លើកទី៣ក្រោមប្រធានបទ “ស្ដាប់ឮពេលអនាគត និងរៀបចំដើម្បីការស្ដាប់ឮ” ដើម្បីបញ្ឈប់ការរើសអើម


ដោយ ៖ Mr. Eric

March 5, 2018

ទិវានេះរៀបចំឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណង លើកកម្ពស់ជនពិការភាព ដោយសារជំងឺគថ្លង់ ក៏ដូចជាពន្យល់ផ្សព្វផ្សាយបន្ថែមទៀត ទៅដល់ពលរដ្ឋពីពិធីបង្ការ និងព្យាបាលនៃជំងឺនេះ។ ក្នុងទិវាស្ដាប់ឮកម្ពុជា លើកទី៣ ក្រោមប្រធានបទ “ស្ដាប់ឮពេលអនាគត និងរៀបចំដើម្បីការស្ដាប់ឮ” ទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង ដៃគូអង្គការនានាបានបង្ហាញវត្តមាននិងទិសដៅមិនបោះចោលជនពិការភាពដោយសារជំងឺគថ្លង់ ឡើយ ហើយកាន់តែជម្រុញនិងរឹតតែលើកម្ពស់មិនទទួលការរើសអើមក្នុងសង្គម។

លោកស្រី ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារបានថ្លែងក្នុងពិធីនេះនៅអាគារប្រជុំកោះពេជ្រកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ឲ្យដឹងថា ជារៀងរាល់ឆ្នាំ យើងតែងតែរួមគ្នារៀបចំនៃកម្មវិធីនេះឡើង ទិវានេះមានប្រធានបទ និងសកម្មភាពជាក់លាក់ ត្រូវអនុវត្តដោយដៃគូ និងភាគីពាក់ព័ន្ធនានា ទិវាស្ដាប់ឮកម្ពុជាជាផ្នែកមួយ នៃទិវាការស្ដាប់លើលើពិភពលោក។ ការប្រារព្ធពិធីនេះក៏បង្ហាញកិច្ចខំប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាមួយដៃគូអង្គការនានា ក្នុងការពារនិងលើកកម្ពស់ដល់ជនពិការភាពនៃជម្ងឺគថ្លង់ដែលរងគ្រោះពីកត្តាផ្សេងៗ មិនទទួលការការរើសអើមក្នុងសង្គមយើងឡើយ។

លោកស្រីបានឲ្យដឹងទៀតថា មនុស្សបាត់បង់ការស្ដាប់ឮ មាន៣កម្រិត ទី១៖ កម្រិតស្រាល, ទី២៖ កម្រិតមធ្យម និងទី៣កម្រិតធ្ងន់។ ប្រសិនបើមិនមានការដោះស្រាយ លើបញ្ហាបាត់បង់ការស្ដាប់លឺនោះទេ នឹងធ្វើឲ្យមនុស្សបាត់បង់ការស្ដាប់ឮ កាន់តែកើនឡើង បើតាមសន្ទស្សន៍ និងការព្យាករទុកជាមុន នៅទូទាំងពិភពលោកក្នុងឆ្នាំ២០១៨ មានមនុស្សបាត់បង់ការស្ដាប់ឮ ចំនួន៤៦៦លាននាក់, ឆ្នាំ២០៣០ នឹងមានការកើនឡើងចំនួន៦៣០លាននាក់ និងឆ្នាំ២០៥០កើនឡើង ដល់ចំនួន៩០០លាននាក់។

លោកស្រីបញ្ជាក់ទៀតថា “ដូច្នេះយើងត្រូវរួមគ្នាចាប់ផ្ដើម រៀបចំសកម្មភាពពីឥឡូវនេះ ដែលរួមមានបែងចែកធនធាននានា សម្រាប់ថែរក្សាការស្ដាប់ឮ ធ្វើការបណ្ដុះបណ្ដាលអ្នកឯកទេសអាជីព ថែរក្សាការស្ដាប់ឮ ធានានូវការទទួលបានបណ្ដា សេវាកម្មទំនាក់ទំនង និងបច្ចេកវិទ្យាការស្ដាប់ឮនានា ព្រមទាំងគ្រប់គ្រងកម្រិតសំឡេង ហើយទន្ទឹមនឹងនោះ យើងទាំងអស់គ្នាចូលរួមបង្ការការពារ និងកាត់បន្ថយផលប៉ះពាល់នៃការបាត់បង់ ការស្ដាប់ឮតាមរយៈ កុំដាក់បញ្ចូលវត្ថុណាមួយក្នុងត្រចៀក, ប្រើសម្ភារៈញាត់ត្រចៀកការពារសំឡេង និងឧបករណ៍ការពារត្រចៀកពីសំឡេងឬខ្លាំងៗ ក្នុងករណីមានបញ្ហាណាមួយជាមួយត្រចៀក សូមទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតភ្លាមៗ”។

ជាមួយគ្នានោះ លោក ឆ្លូញ ស៊ាងអ៊ី ពលរដ្ឋដែលមានជំងឺស្ដាប់មិនឮ (ថ្លង់) បានថ្លែងសូមឲ្យបញ្ឈប់នូវរាល់ការមើលងាយ និងរើសអើយដល់ជនពិការរភាពទាំងឡាយ និងចូលរួមលើកទឹកចិត្ត ឲ្យពួកគាត់ទាំងអស់មានកម្លាំងកាយចិត្តឡើងវិញ។

លោកបានលើកឡើថា “ខ្ញុំមានជំងឺស្ដាប់មិនលឺនេះ តាំងពីកុមាររភាព មានជំងឺនេះ ធ្វើឲ្យខ្ញុំខ្មាស់គេ មិនហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ ហើយថែមទាំងត្រូវបានទទួលរង នូវការរើសអើងថែមទៀតផង។ ប៉ុន្ដែយ៉ាងណាខ្ញុំមានការសប្បាយចិត្តឡើងវិញ ដោយឥឡូវនេះពលរដ្ឋទាំងអស់ លែងរើសអើងជនពិការ និងផ្ដល់ឱកាស ព្រមទាំងលើកទឹកចិត្ត ដល់ជនពិការទាំងឡាយឲ្យសម្រេច នូវអ្វីដែលពួកគាត់ចង់បានឡើងវិញ”។

សូមបញ្ជាក់ថា ទិវាស្ដាប់ឮកម្ពុជា លើកទី៣ ក្រោមប្រធានបទ “ស្ដាប់ឮពេលអនាគត និងរៀបចំដើម្បីការស្ដាប់ឮ” ដែលបានរៀបចំឡើងនេះមានការចូលរួមពីសំណាក់លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា, លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោកស្រី ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ, លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ, លោក ភាវ សុវុទ្ធី អគ្គនាយក នៃក្រសួងបរិស្ថាន និង លោក ឈឹម គឹមហ៊ាន ស្ថាបនិកអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា លោក មាស លីមុនីរិទ្ធ បូពាផាប់ ធនាគារពាណិជ្ជកម្មភ្នំពេញ, ឌឹហ្គេតវេយ៍, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិញ្ញវត្ថុបរិបូណ៍ ហ្វាយនែន ភីអិលស៊ , ធនាគារកាណាឌីយ៉ា និងក្រុមកំប្លែង នាងកាតុ ផងដែរ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts