Logo

ទំហំចំណាយ ពិធីបើក និង បិទ កីឡាជាតិ ឆ្នាំនេះ នឹងកើនឡើងស្ទើរទ្វេដង


ដោយ ៖ Mr. Eric

February 27, 2018

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំអស់រយៈពេលជាងមួយព្រឹកស្ដីពីការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ ២០១៨នៅទីស្នាក់ការ NOCC រួចមកឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ( NOCC) បានមានប្រសាសន៍ថា៖  ទំហំចំណាយរៀបចំពិធីបើក-បិទកីឡាជាតិឆ្នាំនេះ ត្រូវកើនឡើងស្ទើរទ្វេដង ព្រោះលើកមុនការចំណាយអស់ប្រមាណ ៤០ម៉ឺនដុល្លារ ប៉ុណ្ណោះ ។

កីឡាជាតិ លើកទី២ ឆ្នាំនេះ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី០៥ ខែមិថុនា ដោយមាន ២៧ប្រភេទកីឡាចូលរួម ស្មើនឹង ២៧២វិញ្ញាសា ។ ដោយពិធីបើក-បិទកីឡាជាតិឆ្នាំនេះ នឹងត្រូវរៀបចំលក្ខណៈទ្រង់ទ្រាយធំជាងមុន ព្រោះការសម្ដែង របស់ក្រុមកីឡា ក្រុមសិល្បះ និងក្រុមយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាជាដើម គឺមានគ្នាប្រមាណជាង ៥ពាន់នាក់។ លើសពីនេះ សូម្បីការប្រើប្រាស់បច្ចេកវិទ្យាភ្លើងពណ៌ និងការបាញ់កាំជ្រូចអបអរនាឱកាសនោះ ក៏ត្រូវប្រើប្រាស់ក្រុមហ៊ុនស្ដង់ដារ អន្ដរជាតិផងដែរ ។ ហេតុនេះខ្ទង់ចំណាយក្នុងការរៀបចំ គឺចន្លោះពី៦០ម៉ឺនដុល្លារ ទៅ ៧០ម៉ឺនដុល្លារឯណោះ ។

ឯកឧត្តមវ៉ាត់ ចំរើន បានមានប្រសាសន៍ថាៈ ទោះបីកម្ពុជាមិនមែនដើមទុនច្រើន ដើម្បីរៀបចំព្រឹត្តិការណ៍មួយឲ្យធំសម្បើម ឬអស្ចារ្យ តែយើងនឹងរៀបចំតាមលទ្ធភាព ប្រកបដោយប្រភាព ដែលអាចទទួលយកបាន ដើម្បីជាបទពិសោធន៍ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលគោលដៅសំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាជាតិ ឬ National Games រៀងរាល់ ២ឆ្នាំម្ដង ។ ដូច្នេះលោកបានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ដែលត្រូវចូលរួមសម្ដែងក្នុងពិធីបើក-បិទ ត្រូវព្យាយាមធ្វើឲ្យបានល្អតាមផ្នែករៀងៗខ្លួន ។

ជាមួយគ្នានេះផងដែរ សម្រាប់ព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ​ទ្រង់​ប្រទាន​ សុំ​ភ្លើង​អាទិទេព ​ពី​ព្រះ​បរម​រាជវាំង​​ បន្ត​រហូត​ដល់​ពហុកីឡដ្ឋាន​ជាតិ​ ជា​ទី​ដែល​ ​សម្ដេច​ តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ​​​​ប្រើ​ឧបករណ៍​ដោយ​ចុច​ប៊ូតុង​ពី​ចម្ងាយ​​​អុជ​ភ្លើង​ដើម្បី​ចាប់​ផ្ដើម​ការ​ប្រកួត​ជា​ផ្លូវ​ការ៕

 






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts