Logo

FFC បង្ហាញថវិកាចំណូលចំណាយ​ អាណត្តិចាស់ ដែលរកបាន ជាង៧លានដុល្លារ នៅអាណត្តិចាស់


ដោយ ៖ Mr. Eric

February 26, 2018

នៅក្នុងពិធីមហាសន្និបាតអណាត្តិ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)​លើកទី១២ ឆ្នាំ ២០១៨ នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈនេះ បានធ្វើការបង្ហាញថវិការចំណូលចំណាយ អាណត្តិចាស់ ដែលរកបានរហូតទៅដល់ ជាង ៧លានដុល្លារអាមេរិក ដែលជាថវិការ ច្រើនជាងគេ ក្នុងសហព័ន្ធជាតិ នៅក្នុងប្រទេសកម្ពុជា។

លោក អ៊ុក សិទ្ធិជាតិ ប្រធានគណៈកម្មការហិរញ្ញវត្ថុរបស់ FFC បានបង្ហាញចំនួនថវិការដែលនៅសល់ពីការចំណាយជាងកន្លះលានដុល្លារ បន្ទាប់ពីចំណាយអស់សរុប ៧,១៤៦,៣៨៤.២៧ដុល្លារអាមេរិក ។

សម្រាប់ប្រភពចំណូលក្នុងឆ្នាំ២០១៧ ដែលទទួលបានពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA), សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC), ស្ថាប័នពាក់ព័ន្ធ, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា FFC ទទួលបានចំណូលសរុប ៧,៧១៣,៦៩០.៨៣ដុល្លារអាមេរិក ។ ក្រោយចំណាយលើការងារបច្ចេកទេស និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ ដូចខាងលើ គឺសហព័ន្ធសល់ថវិកាចំណេញសរុបចំនួន ៥៦៧,៣០៦.៥៦ដុល្លារអាមេរិក ។

ក្រោយពីបញ្ចប់ការបង្ហាញ ការចំណូលចំណាយរួចមក ឯកឧត្តម សៅ សុខា ប្រធាន FFC ប្រកាសដោយអនុម័ត ទទូលស្គាល់ ជាមួយនឹង សមាជិកប្រតិបត្តិ ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts