Logo

នាយ១០គត់ នាំតារាចម្រៀងមួយក្រុមទៅប្រទេសកូរ៉េ អត់ខ្វល់រឿងមួយក្រុមទៀតពីខាង ចន ច័ន្ទលក្ខិណា ទៅសម្តែងដែរ!


ដោយ ៖ Mr. Eric

February 13, 2018

នាយ ១០គត់ ប្រធានអង្គការ “ខ្ញុំខ្មែរ” បានដឹកនាំតារាចម្រៀងជាច្រើនរូបចេញពីមាតុភូមិឡើងទៅប្រទេសកូរ៉េហើយ ខណៈមានក្រុមតារាចម្រៀងផ្សេងមួយក្រុមទៀតឡើងប្រទេសកូរ៉េដូចគ្នាហើយធ្វើក្នុងតែមួយដូចគ្នាពីខាង ចន ច័ន្ទលក្ខិណា ដែលជាបញ្ហាប្រឈមទារពលករខ្មែរចូលរួម។ ប៉ុន្តែប្រធានអង្គការរូបនេះថា អត់ខ្វល់ ធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹង រ៉ៃអង្គាសបានតិចឬច្រើនធ្វើបុណ្យប៉ុណ្ណឹងដូចគ្នា។

តាមគម្រោងនិងការរៀបចំដើម្បីរ៉ៃអង្គាប្រាក់ក៏ដូចជាជួបជុំបងប្អូនពលករខ្មែរនៅប្រទេសកូរ៉េ អង្គការ “ខ្ញុំខ្មែរ” បានដឹកនាំតារាចម្រៀងជាច្រើនរូបចេញពីមាតុភូមិឡើងប្រទេសកូរ៉េហើយ ខណៈមានវត្តមានអ្នកនាង សេន សាយចៃ លោក ហាក់ ធៀមុន្នី និងលោក កា ក្រៃ ដើម្បីចូលរួមការប្រគំតន្ត្រីសប្បុរសធម៌ជួយសង្គមខ្មែរក្នុងតំបន់ស៊ូវុនដែលមានពលករខ្មែរជាងគេធ្វើការ។

នាយ ១០គត់ ដែលប្រធានអង្គការ ផងដែរនោះបានប្រាប់ថា ដំណើរទៅប្រទេសកូរ៉េលើកនេះទៅជួបជុំបងប្អូនខ្មែរយើងជាពលករក្នុងតំបន់ ស៊ូវុន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលជាតំបន់សំបូរខ្មែរយើងរាប់សិបនាក់ធ្វើការងារនោះ ក្នុងការប្រគំតន្ត្រីសប្បុរសធម៌ ឱ្យសប្បាយរីករាយផង និង រ៉ៃអង្គាសប្រាក់យកមកជួយជនក្រីក្រនិងធ្វើសកម្មភាពមនុស្សធម៌នៅប្រទេសខ្មែរយើងវិញដែលត្រូវការជំនួយ។ កម្មវិធីប្រគំតន្ត្រីសប្បុរសធម៌នៅប្រទេសកូរ៉េលើកនេះរបស់អង្គការ “ខ្ញុំខ្មែរ” មិនបានគិតគូ ឬ ខ្វល់ខ្វាយពីការចំណាយច្រើន ឬ ភ័យដែលមិនអាចប្រមូលថវិកាបានច្រើននោះទេ។ ប្រមូលបានប៉ុណ្ណា យកមកជួយស្រុកខ្មែរប៉ុណ្ណឹង ទៅតាមលទ្ធភាព អត់មានគិតរឿងស៊ីសងរកលទ្ធចំណេញខាតអ្វីនោះទេ ពីព្រោះធ្វើកម្មវិធីប្រគំតន្ត្រីមនុស្សធម៌មិនមែនមកប្រគំតន្ត្រីដូចគេផ្សេង ឬ ដូចក្រុមពួកអ្នកសិល្បៈធំៗដ៏ទៃទៀតចង់ចំណេញដាក់ហោប៉ាវនោះទេ។

ជាម្ចាស់ផលិតកម្ម C2GO ផងដែរនោះបានថ្លែងក្នុងពេលមុនឡើងយន្តហោះនៅប្រលានយន្តអន្តរជាតិភ្នំពេញដើម្បីចេញទៅប្រទេសកូរ៉េកាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ឱ្យដឹងថា ការនាំយកក្រុមតារាខ្មែរទៅប្រទេសកូរ៉េលើកនេះ ដើម្បីចូលរួមប្រគំតន្ត្រីសប្បុរសធម៌ជាមួយក្រុមតារាផ្សេងទៀតនៅទីនោះដែររួមគ្នាប្រគំតន្រ្តីធ្វើឱ្យពលករខ្មែរយើងទទួលភាពរីករាយ ។ ការប្រគំតន្ត្រីសប្បុរសធម៌នៅប្រទេសកូរ៉េលោកមិនមែនធ្វើជាលើកទីមួយនោះទេ គឺបានធ្វើជារាល់ឆ្នាំកន្លងមកហើយ ។ ការជួបជុំប្រគំតន្ត្រីលើកនេះក៏ធ្វើឡើងដើម្បីឱ្យខ្មែរៗយើងចូលរួមសប្បាយអបអរពិធីចូលឆ្នាំថ្មីប្រពៃណីចិននិងកូរ៉េផងដែរ។ បើទោះបីជាមានការប្រគំតន្ត្រីមួយក្រុមទៀតដែលជាក្រុមរបស់តារាចម្រៀងចេញសមាគមសិល្បករខ្មែរ “ចន ច័ន្ទលក្ខិណា” ដែលក្រុមតារាទាំងនោះដឹកនាំដោយលោក ហេង ឡុង ជាស្វាមីរបស់នាងឡើងមកប្រគំតន្ត្រីក្នុងថ្ងៃតែមួយដូចគ្នាក្នុងពិធីសិក្ខាសាលាអចលនាទ្រព្យកម្ពុជា ក៏លោកមិនខ្វល់មិនភ័យរឿងខ្លាចបាត់ពលករខ្មែរអត់មកចូលរួមដែរ ពីព្រោះកម្មវិធីសប្បុរសធម៌បានបញ្ជាក់រួចហើយគឺមិនមានលក់សំបុត្រនោះទេ គឺមកដើម្បីរ៉ៃអង្គាស ពីខ្មែរជួយខ្មែរ។

ប្រធានអង្គការ “ខ្ញុំខ្មែរ” រូបនេះបានបញ្ជាក់ថា ការប្រគំតន្ត្រីដោយមានវត្តមានតារាល្បីៗជាច្រើននោះ ធ្វើឡើងដើម្បីមនុស្សធម៌ដោយមិនមានការដាក់លក់សំបុត្រឱ្យចូលរួមនោះទេ គឺអនុញ្ញាតចូលរួមដោយសេរីនិងសប្បាយ។ លើកនេះមានតារាចម្រៀងល្បីដែលខ្មែរយើងៗពេញចិត្តយ៉ាងច្រើនោះ គឺអ្នកនាង សេន សាយចៃ បានទៅជាមួយដើម្បីបង្ហាញមុខការប្រគំតន្រ្តីសប្បុរសធម៌លើកនេះ។ លោកគ្មានថវិកាណា ឬ យកលុយពីសប្បុរជនណាមកចំណាយលើកម្មវិធីប្រគំតន្ត្រីនេះ និង ចំណាយលើតារាចម្រៀងខ្មែរយើងនោះទេ គឺសម្មភាពមួយនេះអាចកើតឡើងចេញពីក្រុមគ្រួសាររបស់លោកផ្ទាល់ជាអ្នកផ្តល់ការចំណាយដ៏ច្រើនសម្រាប់ដំណើរទៅប្រទេសកូរ៉េម្តងៗ ដើម្បីធ្វើកម្មវិធីមនុស្សធម៌ជាមួយក្រុមអ្នកសិល្បៈខ្មែរយើង៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime