Logo

អគារ​កម្ពស់​ចាប់ពី​៥​ជាន់​ឡើងទៅ មាន​ចំនួន​ជិត​១​ពាន់​អគារ​


ដោយ ៖ កាសែត រស្មីកម្ពុជា

February 11, 2018

(​ភ្នំពេញ​) ៖ តាម​របាយការណ៍ ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បង្ហាញថា រយៈពេល​១៥​ឆ្នាំកន្លងមក​នេះ​នៅ​ទូទាំងប្រទេស​​កម្ពុជា​ទាំងមូល​មាន​សំណង់​អគារ​ខ្ពស់​ថ្មីៗ​កំពស់​ចាប់ពី​៥​ជាន់​ឡើងទៅ មាន​ចំនួន​ដល់​ទៅ ៩៨៥​អគារ​។​

​ក្នុងចំណោម​អគារ​សរុប​ជិត​១​ពាន់​នេះ គ្រាន់តែ​នៅ​រាជធានី​ភ្នំពេញ មាន​អាគារ​កំពស់​ពី ៥​ជាន់ឡើង ទៅ​រហូតដល់​ទៅជា​ង​៦០០​អគារ​​ឯណោះ ដែល​តំណាង ដល់​ទៅ​ជាង​៦០% នៃ​ចំនួន​អគារ​ខ្ពស់ សរុប​នៅ​ទូទាំងប្រទេស​។​

​បើ​ធ្វើការ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៦​កន្លងទៅ ចំនួន​អគារ​ខ្ពស់​ចាប់ពី កំពស់​៥​ជាន់​ឡើងទៅ នៅ​កម្ពុជា​បាន​កើនឡើង​ចំនួន​ជាង​១០០​អគារ​បន្ថែម ក្នុង​ឆ្នាំ​២០១៧​។​

​សូមបញ្ជាក់ថា នៅ​ដើមខែ​កុម្ភៈ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រកាសថា កម្ពុជា​គ្រោង​នឹង​សាងសង់ អគារ​ខ្ពស់បំផុត​មាន​កម្ពស់​ដល់​​ទៅ​៦០០​ម៉ែត្រ ដែល​ពុំ​ធ្លាប់​មាននៅ​កម្ពុជា​៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime