Logo

GDP​របស់​ប្រជាជន​ម្នាក់​បាន​កើនឡើង​ពី​១.១៣៨​ដុល្លារ ឆ្នាំ​២០១៤​ទៅ​១.៤២៩​ដុល្លារ​នៅ​ឆ្នាំ​២០១៧


ដោយ ៖ កាសែត រស្មីកម្ពុជា

February 11, 2018

(​ភ្នំពេញ​) ៖ ប្រជាជន​ម្នាក់​(GDP per Capita) បាន​កើនឡើង​ពី​១.១៣៨​ដុល្លារ ឆ្នាំ​២០១៤ ដល់ ១.៤២៩​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​របាយការណ៍​ពាក់កណ្តាល​អាណត្តិ​ឆ្នាំ ២០១៦ ស្តីពី​ការអនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨​។​

​របាយការណ៍​នេះ​ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លើក​យកមក​ផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នេះ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខណៈដែល​គណៈកម្មាធិកា​រគោល​នយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) ដឹកនាំ​ដោយ​លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន គ​.​ស​.​ហ បានរៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង​ពាក់ព័ន្ធ​ពិភាក្សា​លើ “​សេចក្តីព្រាង​របាយការណ៍​ពាក់កណ្តាល​អាណត្តិ​ឆ្នាំ ២០១៦ ស្តីពី​ការអនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨” ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ លោក លោកស្រី​និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​។​

​ផ្អែក​តាម​របាយការណ៍​ពាក់កណ្តាល​អាណត្តិ​នេះ​, លទ្ធផល​នៃ​កិច្ចខិតខំ​និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេចបាន​​កំណើនសេដ្ឋកិច្ច​មួយ​ដែលមាន​លក្ខណៈ​រឹងមាំ ប្រកបដោយ​និរន្តរភាព​ក្នុង​អត្រាកំណើន ៧% ក្នុង​មួយឆ្នាំ ចាប់តាំងពី​ឆ្នាំ ២០១៤ ហើយ​កំណើន​នេះ​នៅតែ​បន្ត​រឹងមាំ​ក្នុង​រយៈពេល​មធ្យម​ខាង​មុខ​។​

​តាម​របាយ​ការ​នៅបាន​បញ្ជាក់ទៀតថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រជាជន​ម្នាក់ (GDP per Capita)​បាន​កើនឡើង​​ពី​១.១៣៨​ដុល្លារ ឆ្នាំ​២០១៤ មក​១.៤២៩​ដុល្លារ នៅ​ឆ្នាំ​២០១៧ និង​អត្រា​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​ពី​២១,១% ក្នុង​ឆ្នាំ​២០១០ មក​នៅ​១៣.៥%​នៅ​ឆ្នាំ​២០១៤​ហើយ​កម្រិត​នៃ​ការធ្លាក់ចុះ​នេះ​សម្រេចបាន​លឿន​ជាង​ពី​ចំណុច​ដៅ​របស់​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​កម្ពុជា ដែល​បានកំណត់​នៅត្រឹម ១៩,៥% ឆ្នាំ​២០១០ និង​១៣,៨% ក្នុង​ឆ្នាំ​២០១៨​។​

​ការធ្លាក់ចុះ​អត្រា​នៃ​ភាពក្រីក្រ​នេះ ស្របគ្នា​នឹង​ការវាយតម្លៃ​របស់​ធនា​គារ​ពិភពលោក​ផងដែរ ដោយបាន​ប្រកាស​កាលពី​ឆ្នាំ ២០១៥ កន្លងទៅ ថា​កម្ពុជា​បាន ចាក​ផុតពី​ភាពក្រីក្រ​តោកយ៉ាក (Extrem Poverty)​និង​បាន​ចាត់ជា​ប្រទេស​ដែលមាន​ជា​វឌ្ឍន​ភាពល្អ​​ជាងគេ​ក្នុង​តំបន់ ក្នុង​ការងារ​កាត់បន្ថយ​ភាពក្រីក្រ​របស់ខ្លួន​។ ជាមួយនេះ មេគុណ​នៃ​ការ​វាស់​វិសមភាព​ប្រាក់ចំណូល​ក៏មាន​ភាព ប្រសើរ​ឡើងជា​លំដាប់ ដោយបាន​ថយ​ពី ០,៤១ ក្នុង​ឆ្នាំ ២០១៧ មក ០,២៩ ក្នុង​ឆ្នាំ ២០១៤ នេះ​បង្ហាញ​ពី​គម្លាត​រវាង អ្នកមាន និង​អ្នកក្រ កាន់តែ​រួម​តូច ៕​

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime