Logo

ពេជ្រ សោភា ឡើងឆាកខារ៉ាបាវ TV5 លើកនេះលេងកូរមិនចេះតិចបទ! ដាក់ឡើងផ្អើលទស្សនិកនៅស្ប៉ាក..!


ដោយ ៖ Mr. Eric

February 11, 2018

11 February 2018 តារាចម្រៀង ពេជ្រ សោភា ឡើងTV5ម្តងនេះមិនដឹងប៉ុន្មានបទទេ តជាប់រហូត ក្នុងប្រគំន្ត្រីខារ៉ាបាវស្ប៉ាកខនសឺត សប្តាហ៍ទី២ ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍លេខ៥រាល់ថ្ងៃអាទិត្យចាប់ម៉ោង១១ថ្ងៃត្រង់។

តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាសរូបនេះ បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនិងទទួលអារម្មណ៍សប្បាយចិត្តនៅពេលនាងបានលេចមុខក្នុងការប្រគំតន្ត្រីខារ៉ាបាវ នៅភោជនីយដ្ឋានស្ប៉ាកតាសវ៉ាន់ដេន ផ្សាយផ្ទាល់លើកញ្ចក់ស្ថានីយទូរទស្សន៍លេខ៥ក្នុងសប្តាហ៍ទី២ដើមឆ្នាំ២០១៨ អមមកជាមួយបទចម្រៀងញាក់ជាច្រើនបទច្រៀងបន្តគ្នា ធ្វើឱ្យឆាកតន្ត្រីមួយនេះកក្រើកក្រោមសំលេងស្រែកហូរពីអ្នកគាំទ្រជាច្រើន។

កញ្ញា ពេជ្រ សោភា ដែលតែងតែលេខមុខនៅលើកញ្ចក់ទូរទស្សន៍ហ្សងមាសនោះ បែរជាក៏ការភ្ញាក់ផ្អើលអ្នកទស្សនានៅស្ប៉ាកតាសវ៉ាន់ដេនផ្ទាក់នាំគ្នាស្រែកហូរអបអរចំពោះវត្តមានរបស់នាងមកឈរលើឆាក TV5 ម្តងវិញជាការចាក់ក្បាច់ញាក់ថ្មីៗជាមួយបទចម្រៀងច្រៀងជាប់រហូតបួនទៅប្រាំបទ ដើម្បីបង្កបរិយាកាស TV5 កាន់តែកក្រើកល្បីជាងមុនទៀត។

ជាមួយគ្នានោះ តារាចម្រៀង POP រូបនេះដឹកនាំកូនក្រុមប្រមាណ៩នាក់ឡើងលើឆាកតន្ត្រីមួយនេះកូរឱ្យអស់ដៃម្តងជាមួយឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាតពណ៍ស។ អ្វីដែលកាន់តែភ្ញាក់ផ្អើលសម្រាប់អ្នកក្រុមសារព័ត៍មាននិងទស្សនិកជនោះ កញ្ញា ពេជ្រ សោភា ឡើងឆាកតន្ត្រីTV5ម្តងនេះតុបតែងឡើងឆើតឆាយស្រស់ស្អាតជាមួយស្បែកជើងស្រស់ស្អាតដែលនាងទើបកម្ម៉ង់មកថ្មីចំនួន៥គូទុកពាក់ឡើងច្រៀងមានតម្លៃ១ពាន់ដុល្លារ មិនឱ្យអ្នកដឹកនាំកម្មវិធីប្រគំតន្រ្តីមួយនេះបាក់មុខនិងលើកកេរ្តិ៍សព្ទ ខារ៉ាបាវ ស្ប៉ាកតាសវ៉ាន់ដេន ធីវីហ្វាយ ខនសឺត ល្បីដោយសារនាង៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime