Logo

យប់មិញ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ឃាត់​ត្រួតពិនិត្យ​រថយន្ត​ធំ​ចំនួន​៤៧៥​គ្រឿង ក្នុង​ប្រតិបត្តិការ​បោសសម្អាត​រថយន្ត​ដឹក​លើស​ទម្ងន់ និង​ត​ទ្រុង​ខុស​បច្ចេកទេស​


ដោយ ៖ Mr. Eric

February 10, 2018

(​ភ្នំពេញ​)៖​ពាក់ព័ន្ធ​ក្នុង​ប្រតិ​ប័​ត្ត​ការ​ក្ដៅ​ចុះ​ចាប់​រថយន្ត​ត​ទ្រុងទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ​នោះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​៖ នៅវេលា​ម៉ោង​០០​យប់​ឈានចូល​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៨ អនុវត្តតាម​អនុសាសន៍​​សម្ដេច​តេ​ជោ​ហ៊ុន សែន គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជា​ដោយ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង​ បាន​បញ្ជា​ដល់​សមត្ថកិច្ច​ចម្រុះ​រួមមាន ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការ​រាជ​អាវុធ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១២ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ចុះ​ត្រួតពិនិត្យ​ចាប់​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​​តាម​ទីតាំង​គោលដៅ​ចំនួន​១៦​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។​


​ ​
​ក្នុងនោះដែរ​លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀតថា​៖ ល​ទ្ឋ​ផល​ប្រតិបត្តិការ​កាលពី​យប់មិញ បាន​ត្រួតពិនិត្យ​រថយន្ត​ធុន​ធ្ងន់​សរុប​ចំនួន ៤៨៤​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​៦​គ្រឿង រថយន្ត​ល្មើសច្បាប់​ចរាចរណ៍ គ្មាន​ឯកសារ​ចំនួន​៥០​គ្រឿង រថយន្ត​ត្រឹមត្រូវ​តាមច្បាប់​ចំនួន ៤២៨​គ្រឿង​។
​ ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ថា​៖ សម្រាប់​ប្រតិបត្តិការ ចាប់ពី​វេលា​ម៉ោង​០០​យប់មិញ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​រដ្ឋបាល​​ខណ្ឌ​ទាំង​១២​បាន​សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឃាត់​ត្រួតពិនិត្យ​។ ​នាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​បញ្ជាក់ថា​៖​លទ្ធផល នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទូទាំង​រាជធានី​ភ្នំពេញ​ចំពោះតែ​រថយន្ត​​ធុន​ធ្ងន់ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង​០០​នាទី​មក លទ្ធផល​ដូចខាងក្រោម​៖ ត្រួតពិនិត្យ​រថយន្ត​សរុប​ចំនួន​៤៧៥​គ្រឿង ក្នុងនោះ​រកឃើញ​រថយន្ត​ដែល​ត្រឹមត្រូវ​៤១៩​គ្រឿង​, រថយន្ត​គ្មាន​ឯកសារ ដឹក​សំពីងសំពោង ៥០​គ្រឿង​និង​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​​ចំនួន​៦​គ្រឿង​។​
​ ​
​គួរ​បញ្ជាក់ថា​៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ពី​ខេត្តកំពង់ចាម ក្នុងឱកាស​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ថ្មី​មួយទៀត​កាត់​ទន្លេមេគង្គ ត​ភ្ជាប់​ទឹកដី​នៃ​ខេត្តកំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ និង​បានកំណត់​កាលបរិច្ឆេទ​ថា ចាប់ពី​ម៉ោង​០០​យប់​នេះ តទៅ​នឹងមិន​អនុញ្ញាត​ឲ្យ រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស និង​រថយន្ត​ដឹក​លើស​ទម្ងន់​បើកបរ​លើ​ដងផ្លូវ​តទៅទៀត​ឡើយ ព្រោះ​រថយន្ត​ទាំងនោះ​បានធ្វើ​ឲ្យ​ខូចខាត​ដល់​ផ្លូវ​ស្ពាន​និង​បង្ក​គ្រោះ​​ថ្នាក់​ចរាចរណ៍​៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime