Logo

សោភា ទេពី បង្ហាញភាពខ្លាំងស្រែកឡើងកប់ៗក្នុងវគ្គ Live Show (video)


ដោយ ៖ Mr. Eric

February 10, 2018

Live Show ក្នុងចំណោកបេក្ខជនបេក្ខនារី ដែលបានបង្ហាញសមត្ថភាព សម្រាប់សប្ដាហ៍ទី១ ក្នុងកម្មវិធីCambodian Idol កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ គេនៅតែមើលឃើញថាបេក្ខនារី ញឹម សួនសោភាទេពី ដែលគេនិយមហៅថា សោភា ទេពី លេចធ្លោរជាងគេ ជាមួយនឹងសមត្ថភាពច្រៀងដ៏អស្ចារ្យរបស់នាង។

ចម្រៀងមួយបទចម្រៀងចំណងជើងថា«បេះដូង១០០» ដែលជាម្ចាស់ដើមរបស់កញ្ញា លាង សុផាឡែន បេក្ខនារីរូបនេះស្ទើរតែស្រែកដាច់ និងពីរោះ ជាងម្ចាស់ដើមនោះផង ទើបការបកស្រាយបទចម្រៀងរបស់នាងត្រូវគេឃើញអ្នកទស្សនាផ្ទាល់កញ្ច្រោលទះដៃយ៉ាងកងរំពងតែម្ដង។ ក្នុងនោះសូម្បីតែគណកម្មការទាំងក៏រំជួលចិត្តនឹងទេពកោសល្យរបស់នាង ហើយបានសរសើរមិនដាច់ពីមាត់ផងដែរ។

លោក ព្រាប សុវត្ថិ បានហៅសមត្ថភាពសោភា ទេពីថាជាតារារ៉ុកដែលមានសមត្ថភាពយ៉ាងកម្រ ក្នុងចំណោមបេក្ខនារីច្រើនរូបដែលមានសមត្ថភាព។ លោកថានាងគឺជាតារាចម្រៀងម្នាក់ដែលមានសំឡេងខ្ពស់ ហើយក៏មានស្ទីលបកស្រាយបទចម្រៀងបានត្រូវនឹងបទចម្រៀង ទាំងការតែងខ្លួន និងការទប់សំឡេងធ្វើអោយស្រែកខ្លាំងកម្រិតណាក៏នៅតែស្ដាប់ទៅមិនបែក និងពីរោះរន្ដំ។

មិនខុសគ្នាដែរ គណកម្មការ៣រូបផ្សេងទៀតក៏សរសើរមិនដាច់ពីមាត់ដូចគ្នា ថានាងគឺជាតារាចម្រៀងដែលមានសមត្ថភាពសំឡេង និងស្ទីលមិនគួរនឹងមើលរំលង ដោយនាងមិនមែនអាចច្រៀងបានពីរោះត្រឹមតែបទមនោសញ្ចេតនានោះទេ។

លោក ណុប បាយ៉ារិទ្ធិ និយាយថាបទចម្រៀងរបស់សោភា ទេពី គឺជាបទពិបាកច្រៀងណាស់ ហើយបើនិយាយពីការស្រែកត្រង់កន្លែងរ៉ឺហ្វ្រាំងក៏មិនងាយនឹងមានអ្នកស្រែកបានល្អនោះដែរ ប៉ុន្តែសម្រាប់បេក្ខនារីរូបនេះគឺច្រៀងបានល្អ រហូតសូម្បីតែលោកក៏ទប់អារម្មណ៍មិនសរសើរមិនបាន។ នាងមិនត្រូវបានប្រកាសថាបានទទួលសំឡេងឆ្នោតពីការបោះឆ្នោតប៉ុណ្ណានោះទេ ប៉ុន្តែនាងត្រូវបានប្រកាសថាជាប់ដោយមិនបាច់ប្រឈមនឹងការសង្គ្រោះរបស់គណកម្មការដើម្បីអោយនាងទទួលបានឱកាសទៅកម្មវិធី Live Show ក្នុងសប្ដាហ៍ទី២។

កញ្ញា សោភា ទេពី គឺជាបេក្ខនារីដែលធ្វើអោយគេមើលឃើញថាទទួលបានសំលេងគាំទ្រខ្លាំងក្លាជាងគេពីសំលេងទះដៃ និងហោកញ្ជ្រៀវយ៉ាងខ្ទរពេញស្ទីឌីយោ របស់ហង្សមាសនៅផ្សារទំនើបអ៊ីអន។ ជាមួយនឹងសន្ទុះគាំទ្រក៏ល្អដែលនាងទទួលបានក្នុងសប្ដាហ៍ទី១ក្នុងវគ្គ Live Show នេះ ធ្វើអោយគេមើលឃើញកាន់តែច្បាស់ថានាងនៅតែបន្តក្ដោបតំណែងជាបេក្ខនារីដែលមានប្រជាប្រិយភាពខ្លាំងក្លាជាងគេ ខណៈដែលនាងក៏មានសមត្ថភាពខ្លាំងទាំងបទចម្រៀងសម័យ បុរាណ និងបទចម្រៀងរ៉ក់បានល្អព្រមគ្នាមិនធម្មតា៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts