Logo

មិន​ឲ្យ​មាន​ដាច់ខាត​ការដុត​ផាវ ដុត​កាំជ្រួច លេងល្បែង​ស៊ីសង និង​ដង្ហែ​ក្បួន​ផ្សេងៗ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​និង​វៀតណាម ខាងមុខនេះ


ដោយ ៖ កាសែត រស្មីកម្ពុជា

February 8, 2018

(​ភ្នំពេញ​) ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្ដីណែនាំ ស្ដីពី​ការរៀបចំ​សន្ដិសុខ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ដែល​ប្រ​ព្រឹ​ត្ដទៅ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាងមុខនេះ​។

​បើតាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ដើម្បី​រក្សាបាន​នូវ​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​និងរ​ប្រៀប​រៀប​​រយ​សាធារណៈ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​និង​វៀតណាម​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ហាម​ដាច់ខាត ៖

* មិន​ឲ្យ​មានការ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សម្លេង​ផ្ទុះ​គ្រប់​ប្រភេទ ក្នុងឱកាស​ពិធីបុណ្យ​នេះ​

* មិន​ឲ្យ​លេងល្បែង​គ្រប់​ប្រភេទ ដែលមាន​លក្ខណៈ​ស៊ីសង​

* រាល់​ការហែក្បួន​ផ្សេងៗ ទាំង​បែប​សាសនា ឬ​ប្រពៃណី ដែល​គ្មាន​ការអនុញ្ញាត​ត្រូវ​ហាមឃាត់​៕​

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime