Logo

“រត់ដើម្បីចែករំលែកក្តីស្រលាញ់” នាថ្ងៃទី១១ ខែកុម្ភៈខាងមុខនេះអបអរទិវាសេចក្តីស្រលាញ់១៤កុម្ភៈ


ដោយ ៖ Mr. Eric

February 8, 2018

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ក្រុមហ៊ុន ​Smart នឹងប្រារព្ធពិធី “រត់ដើម្បីចែករំលែកក្តីស្រលាញ់” នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះអបអរទិវាសេចក្តីស្រលាញ់១៤កុម្ភៈពិភពលោក ដែលជាការចែករំលែកក្តីស្រលាញ់របស់គ្រួសារកីឡា ការលើកកម្ពស់ស្រ្តីក្នុងវិស័យកីឡាពិសេសការប្រមូលមូលនិធិដើម្បីទិញ សម្ភាៈសិក្សានិងសម្ភារៈកីឡាយកទៅតាមចែកជូនតាមសាលារៀនដែលមានការខ្វះខាត។

“រត់ដើម្បីចែករំលែកក្តីស្រលាញ់” នឹងធ្វើឡើងជាលើកទី៥ ដោយមានការត់កម្សាន្តរយៈចម្ងាយ៥គីឡូម៉ែត្រជុំវិញកោះពេជ្រ ដោយតម្រូវបោះជាសមាជិកសម្រាប់ខ្មែរតែ៣ដុល្លារប៉ុណ្ណោះ ហើយសម្រាប់បរទេសវិញគឺ៥ដុល្លារ ដែលជាប្រមូលមូនិថិទៅទិញសម្ភារៈកីឡាជូនសាលារៀនដែលខ្វះខាត។ ក្នុងនោះការរត់កម្សាន្តចំនួន៣ប្រភេទគឺ៖
១. រត់ចាប់ពីអាយុ១៧ឆ្នាំចុះ (5Km)
២. រត់ចាប់ពីអាយុ១៨ឆ្នាំឡើង (5Km)
៣. ល្បែងប៉េងប៉ោងជាគូ (200m)

ពិធីនេះបានបញ្ជាក់ថា សម្រាប់អ្នករត់៥គីឡូម៉ែត្រ ដោយតម្រូវឱ្យអ្នកចូលរួមរត់ត្រូវឆ្លងកាត់ចំណុចអាថ៌កំបាំងរបស់គណៈកម្មការៀបចំប្រកួត និង​​ដៃគូឧបត្ថម្ភមានតាមគៅលដៅដែលបានកំណត់។ សម្រាប់ល្បែងកម្សាន្ត២០០ម៉ែត្រគឺដើរជាគូចងប៉េងប៉ោង។ សូមទំនាក់ទំនងមកកាន់លេខ 098 948891 ដើម្បីចុះឈ្មោះនិងទទួលព័ត៌មានលំអិត៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts