Logo

សីតុណ្ហភាព​ចុះ​ដល់​១០ អង្សា​សេ អូសបន្លាយ​ដល់​ថ្ងៃទី​៩ កុម្ភៈ​


ដោយ ៖ កាសែត រស្មីកម្ពុជា

February 7, 2018

ធាតុអាកាស​ត្រជាក់​លើក​ទី​៤​នេះ បាន​ចុះ​ដល់​ក្នុង​រង្វង់​កម្រិត​១០ អង្សា​សេ នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ហើយ​ស្ថានភាព​ត្រជាក់​ខ្លាំង តែ​នៅ​ពេលយប់​នេះ អូសបន្លាយ​រហូតដល់​ថ្ងៃទី​៩ ខែកុម្ភៈ ទើប​សីតុណ្ហភាព ចាប់ផ្តើម​កើនឡើង​វិញ​។​


​ ​
​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​៦​ខែកុម្ភៈ​ថា សីតុណ្ហភាព​អប្បបរមា​នៅ​ប្រាសាទព្រះវិហារ បាន​ចុះ​ដល់​១០ អង្សា​សេ នៅ​ប្រាសាទ​តា​ក្របី​ចុះ​ដល់​១២​អង្សា​សេ និង​ចុះ​ដល់​ក្នុង​រង្វង់​កម្រិត ១៣ អង្សា​សេ នៅ​ខេត្ត​រតនគីរី កាលពី​យប់​ថ្ងៃទី​៥ ខែកុម្ភៈ​។​
​ ​
​មន្ត្រី​អ្នកនាំពាក្យ បាន​បញ្ជាក់ថា អាកាសធាតុ​ត្រជាក់​បែបនេះ នៅ​បន្ត​កើតមាន​រហូតដល់​ថ្ងៃទី​៩ ខែកុម្ភៈ ហើយ​បន្ទាប់ពីនោះ​ទើប​ចាប់​​ផ្តើម​កើនឡើង​មកវិញ​។ ស្ថានភាព​ធាតុអាកាស ចុះ​ត្រជាក់​ខ្លាំង​នៅពេល​យប់​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ជូនដំណឹង​​បន្ថែម​រួចហើយ​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ នេះ​។

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០១៨​បាន​ជូនដំណឹង​បន្ថែម ស្តីពី​ស្ថានភាព​ធាតុអាកាស​ចុះ​ត្រជាក់​ខ្លាំង ដោយ​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា សីតុណ្ហភាព​អប្បបរមា នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថយចុះ​យ៉ាងគំហុក ដូចជា​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក សីតុណ្ហភាព​អប្បបរមា បាន​ថយចុះ​មក​នៅ ក្នុង​រង្វង់​ពី ១០ ទៅ ១២ អង្សា​សេ​។​នៅ​តំបន់​ខ្ពង់រាប​សី​តុ​ណ្ហ​​ភាព ចុះមក​នៅក្នុង​រង្វង់​ពី​១៣​ទៅ​១៤,៥ អង្សា​សេ និង​តំបន់​ទំនាប​កណ្តាល​សីតុណ្ហភាព​អប្បបរមា ថយ​ចុះមក​នៅក្នុង​រង្វង់​ពី ១៥ ទៅ ១៩,៥ អង្សា​សេ​។​
​ ​
​នៅក្នុង​សេចក្តីជូនដំណឹង​បន្ថែម បានឱ្យដឹង​ទៀតថា ធាតុអាកាស​ចុះ​ត្រជាក់​នេះ នឹង​បន្ត​កើតមាន​រហូតដល់​ថ្ងៃទី​៩ ខែកុម្ភៈ (​សម្រាប់​តំបន់ភ្នំ និង​ខ្ពង់រាប​) តែ​នៅ​តំបន់​ដទៃ​ត្រជាក់​ដល់​ត្រឹម​ថ្ងៃទី​៨ ខែកុម្ភៈ សីតុណ្ហភាព នឹង​ចាប់ផ្តើម​ងើប​ឡើងវិញ​បន្តបន្ទាប់ ចាប់ពី​ក្រោយ​ថ្ងៃទី​៩ ខែកុម្ភៈ​។​
​ ​
​ក្រោយពី​ធាតុអាកាស​ត្រជាក់​លើក​ទី​៤​នេះ អស់​ឥទ្ធិពល ភ្លៀង​កក់ខែ​ក៏​នឹង​ត្រឡប់​មកដល់​វិញ​ដែរ​៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime