Logo

មិននឹកស្មានថាតារាកំប្លែង ស៊ុន ណារីម៉ូនីកា ជួបរឿងអាក្រក់បែបនេះក្នុងជីវិតរហូតស្ទើរធ្លាក់ខ្លួន


ដោយ ៖ Mr. Eric

February 7, 2018

តារាកំប្លែងជើងចាស់និងធ្លាប់ជាដៃគូកំប្លែងជាមួយនាយកុយ អ្នកនាង ស៊ុន ណារីម៉ូនីកា បានទម្លាយរឿងបញ្ហាដែលលក់ផ្ទះពីរបីស្ទើរតែធ្លាក់ខ្លួនក្រនោះដោយសារតែគ្រួសាររបស់អ្នកនាងបានជួបបញ្ហាដោយកូនប្រុសធ្លាក់ខ្លួនឈឺក្នុងស្ថានភាពលំបាកមើលស្ទើរតែមិននឹកសោះ។

តាមការអោយដឹងអ្នកនាងស៊ុន ណារីម៉ូនីកាមិនចង់អោយគេដឹងនោះទេសុខចិត្តឱបទុក្ចយ៉ាងលំបាកនេះបើទោះជាចំណាយច្រើនស្ទើរខ្សោះខ្លួនហើយនៅតែធ្វើចិត្តរឹងមាំខំញញឹមនៅចំពោះមុខអ្នកសិល្បៈទាំងចិត្តស្ទើរដួលតាមភាពសោកសៅ។ ដំណឹងនេះត្រូវបានគេចែកចាយបន្តក្រោយពីលោក អ៊ឹម ជីវ៉ាបានបង្ហោះរូបសួរសុខទុក្ចអ្នកនាង។

កូនរបស់តារាចំរៀងនិងកំប្លែង សុន ណារីម៉ូនីការ គឺលោក ស៊ុនតារាឡង់ឌី បានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅមន្ទីពេទ្យលោកសង្ឃ ដោយសាជំងឺដំប៉ៅសួតនិងទឹកនោមផ្អែមធ្ងន់ធ្ងរ ។

ពេលដែលលោកជីវ៉ាទៅសួសុខទុក្ខដល់មន្ទីពេទ្យអ្នកនាង សុន ណារីម៉ូនីការមានបាននិយាយទាំងទឹកភ្នែកថា កូនរបស់អ្នកនាងមានជំងឺរាុំរៃនេះជាយូឆ្នាមកហើយរហូតធ្វើអោយអ្នកនាងសំរេចចិត្តលក់ផ្ទះអស់ពីខ្លួនដើម្បីយកមកព្យាបាលកូនរបស់អ្នកនាង តែមកដល់ពេលនេះអ្នកនាងពិតជាគ្មានលទ្ធភាពថវិកាព្យាបាលទៀតទេ ដោយសារមួយថ្ងៃៗត្រូវចំនាយច្រើនពេកណាមួយអ្នកនាងមិនសូវមានចំនូលផង អ្នកនាងមិនដឹងធ្វើយ៉ាងម៉េចទៀតទេ ក្នុងការសួសុខទុក្ខនេះខ្ញុំបាទក៏មានថិវការផ្ទាល់ខ្លួនបន្តិចបន្តួចឧបត្ថម្ភដល់កូនរបស់អ្នកនាង សុនណារីម៉ូនីការផងដែរ ។

សូមបញ្ជាក់ដែរថា អ្នកនាង សុន ណារីម៉ូនីការ ជាតារាកំប្លែងដ៏ឆ្នើមមួយរូបដែលធ្លាប់ជាអតីតសមាជិកក្រុមនាយកុយនាយក្រឹម កន្លងមក ។ អ្នកនាងស៊ុន ណារីម៉ូនីកាក្រោយសម្រេចចិត្តវិលពីបារាំងមកនៅមាតុភូមិវិញរមែងបង្ហាញវត្តមាននៅតាមវេទិកាជាច្រើននិងតាមកម្មវិធីមិត្តសិល្បៈមួយចំនួន។ក្រោយវិលមកទីលានសិល្បៈវិញអ្នកនាងរកបានផលិតកម្មមួយច្រៀងប៉ុន្តែមិនសូវយោងទីផ្សារដូចពីមុនចំណែកការបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ក៍បានមួយៗមិនសូវហក់ខ្លាំងកាលពីជំនាន់អ្នកនាងមានវត្តមាននៅក្នុងស្រុក។យ៉ាងណាក្នុងពេលដំណឹងកូនប្រុសធ្លាក់ខ្លួនឈឺសង្ឃឹមថាមជ្ឈដ្ឋានសិល្បៈនិងក្រៅសិល្បៈជួយជាកម្លាំងចិត្តក្នុងពេលអ្នកនាងពិបាកក្នុងសភាពបែបនេះ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime