Logo

ខាត់ សុឃីម ហែករឿងពួកអ្នកខ្ចីលុយនាងកប់មាត់ៗក្នុងព្រឹត្តិការណ៍បរិច្ចាកឈាមនៅចំការដូង


ដោយ ៖ Mr. Eric

February 5, 2018

ក្នងព្រឹត្តិការណ៍ការប្រគំតន្ត្រីអបអរការបរិច្ចាកឈាមនៅសាលាភូមិន្ទកសិកម្ម ចំការដូងសុខៗសម្រាប់តែតារាចម្រៀងល្បីអ្នកនាង ខាត់ សុឃីម ប្រហែលជាទំនងទុបអារម្មណ៍យូរហើយទើបបានឡើងលើឆាកដែលមានមហាជនម៉ឺននាក់នោះ ច្រៀងបទចម្រៀងមួយបទដែលមានអត្ថន័យដៀមដាមដល់អ្នកខ្ចីលុយរបស់នាងមិនព្រមសង។

កាលពីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ តារាចម្រៀងស្រីរូបនេះបានឡើងលើឆាកប្រគំតន្ត្រីអបអរដល់អ្នកស័្មគ្រចិត្តបរិច្ចាកឈាមក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ដែលមាននិស្សិតរាប់ម៉ឺននាក់ចូលរួមនោះ បានបកស្រាយចម្រៀងមួយបទថា “ខ្ចីមិនសង” ។

អ្នកនាង ខាត់ សុឃីម បានបញ្ជាក់នៅមុខអ្នកសារព័ត៌មាននិងមហាជនឱ្យដឹងថា ការឡើងនិយាយរឿងជាច្រើនពាក់ព័ន្ធនឹងការខ្ចីលុយនោះ វាជារឿងជាពិតរបស់នាងមែន ដែលមានអ្នករាប់អានគ្នាជាមួយគ្នាខំនិយាយឡើងផ្អែមដើម្បីបានខ្ចីលុយពីនាង ប៉ុន្តែបែរជាចុងក្រោយកហុកនាងហើយបិទទូរសព្ទ លែងជួបមុខលែងរាប់គ្នាតែម្តង។

តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានប្រាប់ថា សម្រាប់បទចម្រៀងនេះជាបទចាស់នោះទេ ប៉ុន្តែការច្រៀងបទនេះ នាងចង់ផ្ញើរជូនដល់បុគ្គលដែលបានបោកប្រាស់នាងរឿងខ្ចីលុយមិនព្រមសង៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts