Logo

សេដ្ឋីសូហ្វីតែល&TV5 និងលោកឧកញ៉ា ទ្រី ភាព ចូលជួយកីឡាកម្ពុជាឆ្ពោះទៅ SEA Game 2023


ដោយ ៖ Mr. Eric

February 1, 2018

ភ្នំពេញ៖ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អាណត្តិទី៧ ឆ្នាំ២០១៨-២០២២ បានធ្វើការតែងតាំងនូវទីប្រឹក្សា និងទីប្រឹក្សាជាន់ខ្ពស់ចំនួន ៩នាក់ ដើម្បីដឹកនាំការអភិវឌ្ឍន៍ក្នុងអាណត្តិថ្មី ដែលជាអាណត្តិយុទ្ធសាស្ដ្រឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ខណៈនោះមានវត្តមានសេដ្ឋីពីររូបគឺ ថៅកែសណ្ឋាគារសូហ្វីតែល ដែលជនជាតិថៃម្នាក់ និង លោកឧកញ៉ា ទ្រី ភាព ដែលល្បីរឿងមុខជំនួញក្តៅជាច្រើនក្នុងស្រុក។

ក្នុងពិធីនេះបានប្រកាសតែងតាំងទីប្រឹក្សាថ្មីទាំង ៩នាក់ រួមមានលោក នុត សាអាន ជាទីប្រឹក្សាជាន់ខ្ពស់, លោកឧកញ៉ា ឈិន យ៉ុងសៀង ជាទីប្រឹក្សាជាន់ខ្ពស់, លោកឧកញ៉ា រ័ត្ន សាខន ជាទីប្រឹក្សាជាន់ខ្ពស់, លោកឧកញ៉ា ទ្រី ភាព ជាទីប្រឹក្សា, លោក ម៉ក់ សំអុល ជាទីប្រឹក្សា, លោក Supachai Varapuchong ជាទីប្រឹក្សា, លោក Nut Ta Vudh Pho Tisaro អតីតឯកអគ្គរាជទូតថៃ ជាទីប្រឹក្សា, លោក មាម រ៉ា ជាទីប្រឹក្សា និងលោក ភោគ ចន្ថា ជាទីប្រឹក្សា ។

សូមបញ្ជាក់ថា លោកឧកញ៉ា ទ្រី ភាព ដែលជាសេដ្ឋីប្រចាំស្រុកខ្មែរមានមុខរបបរាប់មិនអស់  និង លោក Supachai Varapuchong  ដែលជាអ្នកជំនួញជនជាតិថៃដ៏ល្បីមានទាំងសណ្ឋាគារសូហ្វីតែលនៅសៀមរាប និង ភ្នំពេញ តម្លៃពាន់លានដុល្លារ រួមស្ថានីយទូរទស្សន៍លេខ៥នោះ ត្រូវបានគណៈកម្មការជាតិអូឡាំពិកកម្ពុជា ប្រកាសជាផ្លូវមុខសហព័ន្ធកីឡាទាំង៤០ប្រភេទ និង មន្ត្រីគ្រប់អង្គការពាក់ព័ន្ធ ឲ្យដឹងនូវសមាភាពថ្មីមានតួនាទីជាទីប្រឹក្សាជាន់ខ្ពស់សម្រាប់ជួយជម្រុញវិស័យកីឡាកម្ពុជាក៏ដូចដំណើរឆ្ពោះទៅកាន់ SEA Game 2023 កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts