Logo

ពន្យារពេល​រាប់​ឆ្នាំ ពេលនេះ​អគារ​៤២ បើក​សាងសង់​ឡើងវិញ​ហើយ​


ដោយ ៖ កាសែត រស្មីកម្ពុជា

January 28, 2018

​គម្រោង​អគារ​ខ្ពស់កប់ពពក​ពន្យារពេល​រាប់​ឆ្នាំ នៅ​ទីបំផុត​ម្ចាស់​អគារ​កំពស់ ៤២ ជាន់ ដែល​បោះទុន​វិនិយោគ​ស​រុ​ប ២៥០ លាន​ដុល្លារ​បានប្រកាស​សាងសង់​ឡើងវិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា​នេះ​។​

​លោក Kim Tae Yeon អគ្គនាយក​ក្រុមហ៊ុន YON WOO CAMBODIA Co.,LTD ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​បន្ថែម​ទុន ១៥០​លាន​ដុល្លារ​លើ​គម្រោង Golden Tower មួយ​នេះ ដោយ​កាលពីមុន​ធ្លាប់បាន​បោះទុន​ចំនួន​១០០​លាន​ដុល្លារ រួចមកហើយ​។ ដោយ​បច្ចុប្បន្ននេះ​អគារ​ដែល​ជាប់គាំង​រាប់​ឆ្នាំនេះ បាន​សាងសង់​ដល់​ជាន់​ទី ២៨ ហើយ​នៅក្នុង​ឆ្នាំ ២០១៨​នេះ ក្រុមហ៊ុន​នឹង​បញ្ចប់​ឲ្យ​បាន ៣៦​ជាន់​។

«​យើង​នឹង​បញ្ចប់​ការសាងសង់​អគារ​នេះ ជា​ផ្លូវការ​យ៉ាងយូរបំផុត នៅ​ដើមឆ្នាំ ២០២០ សូម​ជឿជាក់ ព្រោះ​យើង​បាន​ចុះ​កុងត្រា​សាង់សង់​ជាមួយ​ក្រុមហ៊ុន​ចិន​ហើយ យើង​ចាប់ផ្ដើម​សាងសង់​បន្ត​ចាប់ពី​ថ្ងៃនេះ​តទៅ​»​។ លោក Kim បញ្ជាក់​៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime