Logo

ប្រជាជន​វៀតណាម​ជិត ៣.៥០០ នាក់​ប្តឹង​ក្រុមហ៊ុន Apple ទៅ​តុលាការ​ជុំវិញ “iPhone ដើរ​យឺត​”


ដោយ ៖ កាសែត រស្មីកម្ពុជា

January 19, 2018

អតិថិជន​វៀតណាម​រាប់ពាន់នាក់​បាន​ចូលរួម​ក្នុង​បណ្តឹង​សមូហភាព​ប្រឆាំងនឹង​ក្រុមហ៊ុន Apple Inc. ដោយ​ចោទ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​អាមេរិក​នេះ​ថា ធ្វើឱ្យ iPhone របស់​ពួកគេ​ដើរ​យឺត ដោយ​មិន​ប្រាប់ឱ្យដឹង​ជាមុន​។​

​មេធាវី លោក ត្រឹ​ន ម៉ាញ់ ទុង និង​លោក ង្វៀន ង៉ុ​ក​ហុង បានដាក់​ពាក្យ​ប្តឹង​ប្រឆាំងនឹង​ក្រុមហ៊ុន Apple Vietnam Co. ជាមួយ​តុលាការក្រុង​ហូជីមិញ​កាលពី​ថ្ងៃទី ១២ មករា​ជំនួសមុខ​ឱ្យ​ម្ចាស់ iPhone ចំនួន​ប្រហែល ៣.៥០០ នាក់​។​

​លោក ត្រឹ​ន ម៉ាញ់ ទុង បានបញ្ជាក់​ប្រាប់​កាសែត​យុវជន​ថា “​យើង​កំពុង​រង់ចាំ​មើលថា​តើ​តុលាការ​នឹង​តម្រូវឱ្យ​យើង​បញ្ជូន​ឯកសារ​ណា​បន្ថែមទៀត​ដើម្បី​បើក​បណ្តឹង​ជា​ផ្លូវការ​” ។​

​ទាំង​លោក​ទុង និង លោក​ហុង ធ្វើការ​នៅ​ការិយាល័យ​ច្បាប់​កេ​តណ​យ (Ket Noi) ក្រោម​សមាគម​គណៈមេធាវី​ក្រុង​ហាណូយ​។​

​សំណុំ​ឯកសារ​ពាក្យបណ្តឹង​កម្រាស់ ៦០០ ទំព័រ​បាន​ចោទប្រកាន់​ក្រុមហ៊ុន Apple ថា​បាន​ប្រើ Software Update ដោយ​ចេតនា​ដើម្បី​ធ្វើឱ្យ​យឺត​ទូរស័ព្ទ iPhone 6, iPhone 6 Plus, iPhone 6s, iPhone 7, iPhone 7 Plus និង iPhone SE ដោយ​មិន​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់​ជាមុន​។​

​មេធាវី​ទាំងពីរ​បានទាមទារ​ឱ្យ​ក្រុមហ៊ុន Apple ដោះស្រាយ​បញ្ហា​នេះ ទូទាត់​សង​ដល់​អ្នកប្រើប្រាស់​ដែល​រង​ផលប៉ះពាល់ និង​ទប់ស្កាត់ Software Update និង​ការកែលម្អ​ផ្សេងៗ​ទៀត កុំឱ្យ​ធ្វើ​ខូច​ទូរស័ព្ទ iPhone ដែល​ចែកចាយ​នៅ​ប្រទេស​វៀតណាម​៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime