Logo

ចិន​សន្យា​ធ្វើ​ឲ្យ​ប្រសើរ​ឡើងលើ​ផលិតកម្ម​ពូជសំរាប់ផលិតស្រូវ​នាំ​ចេញទៅ​ទីផ្សារ​បរទេស​


ដោយ ៖ កាសែត រស្មីកម្ពុជា

January 19, 2018

(​ភ្នំពេញ​): ក្រោយ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​និង​មជ្ឈមណ្ឌល​ស្រូវ​​ហាយ​ប្រ៊ី​ត ហ៊ូ​ណាន និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​កសិក​ម្ម ជាង​ស៊ូ​ឡុង​អាន ស្តីពី​ការស្រាវជ្រាវ​ផលិត​ពូជស្រូវ​ហាយ​ប្រ៊ី​ត​ប្រភេទ​ជប៉ុន​នី​កា ភាគី​ចិន​បាន​សន្យាថា​នឹង​ជំរុញ​ឲ្យ​ប្រសើរ​ឡើងលើ​ការ​ផលិតកម្ម​ពូជស្រូវ​ក្នុង​ការនាំ​ចេញទៅ​ទីផ្សារ​បរទេស​។​

​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលើ​ផេ​ករ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹង ថា​ពិធី​ចុះហត្ថលេខា​យោគយល់​​គ្នា​នេះ​ក្នុង​គោលបំណង​ជំរុញ​ផលិតកម្ម​ពូជស្រូវ​ប្រភេទ​ជប៉ុន​នី​កា​និង​ផ្យ​ព្វ​ផ្សាយ​ដល់​ប្រជាកសិករ​យកទៅ​ដាំ​ដុះ​រួច​ធ្វើការ​កែច្នៃ​ដើម្បី​នាំ​​ចេញទៅ​កាន់​ទីផ្សារ​ចិន និង​ទីផ្សារ​អន្តរជាតិ ។​ពិធី​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨​កន្លងទៅ ក្រោម​វត្តមាន​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម​។

​ប្រភព​ខាងលើនេះ​ឲ្យ​ដឹង​ទៀតថា​ភាគី​ចិន​ក៏បាន​សន្យា​នឹង​ព្យាយាម​អនុវត្ត​រាល់​ខ្លឹមសារ​នៃ​អនុស្សារណៈ​យោគយល់​គ្នា​នេះ​ឲ្យ​បានល្អ​ប្រសើរ​​ដើម្បី​ជា​ប្រយោជន៍​របស់​ប្រទេស​ទាំងពីរ ជាពិសេស​ដើម្បី​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម (​ដំណាំ​ស្រូវ​) នៅ​កម្ពុជា​នាពេល​អនាគត​។

​ក្នុងឱកាស​នេះ​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ជម្រាបជូន​ភាគី​ចិន​ថា ការចុះហត្ថលេខា​នាពេលនេះ​ពិតជា​បាន​ឆ្លើយតប​ទៅនឹង​ការ​​សន្យា​របស់​លោកនាយក​ដ្ឋ​រដ្ឋមន្ត្រី​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​មកកាន់​កម្ពុ​ជាកា​លពី​ពេល​កន្លង​​ទៅ​ថ្មីៗ​នេះ​។ លោក​រដ្ឋមន្ត្រី​លើកឡើង​ទៀតថា មួយវិញទៀត​ពិធី​នេះ​គឺ​ស្រប​ពេលដែល​ក្រសួង​កសិក​កម្ម​បាននិងកំពុង​ជំរុញ​ឲ្យ​ប្រជាកសិករ​ធ្វើការ​ផ្លាស់ប្តូរ ដំណាំ ពី​ដំណាំ​ដែល​ផ្តល់​ទិន្នផល​តិច​និង​គ្មាន​ទីផ្សារ ទៅធ្វើ​ដំណាំ​ដែល​ផ្តល់​ទិន្នផល​ខ្ពស់​ប្រកបដោយ​គុណភាព​និង​មាន​ទីផ្សារ​​ល្អ​សំដៅ​ដល់​ការជំរុញ​ផលិតភាព​ផលិតកម្ម​បង្កើន​សន្តិសុខ​ស្បៀង និង​បង្កើន សមត្ថភាព​ចិញ្ចឹម​លើ​ផ្ទៃដី​ដដែល​៕​






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts