Logo

ស្ងាត់ៗ! តារាសម្តែង ថៃ ប៊ុននាង ទៅសាងព្រះថ្នួសនៅវត្តមួយលើភ្នំយ៉ាងដាច់ស្រយាលហ៊ុមព័ន្ធព្រៃជុំវិញ


ដោយ ៖ Mr. Eric

January 7, 2018

(ខេត្តកំពងស្ពឺ)៖ ស្ងាត់ៗ! តារាសម្តែង ថៃ ប៊ុននាង បានទៅសាងព្រះថ្នួសនៅវត្តមួយលើភ្នំយ៉ាងដាច់ស្រយាលដែលហ៊ុមព័ន្ធព្រៃជុំវិញ ឆ្ងាយពីភូមិអ្នកស្រុកដើម្បីស្វែងរកព្រះធម៌ និង លាចាកកម្មកេលេសមនុស្សលោក។ ជាមួយគ្នាតារាសម្តែងដែលក្លាយជាព្រះសង្ឃនោះ បានប្រាប់មូលហេតុឲ្យដឹងថា….!

លោក ថៃ ប៊ុននាង ដែលមហាជនស្គាល់រូបលោកជាតារាល្បីប្រចាំផលិតកម្មចក្រក្រវ៉ាលពេជ្រភាពយន្ត និងទទួលការគាំទ្រខ្លាំងលើរឿងភាគ “ចំប៉ីនាងត្រាចចរ” បានប្រាប់ KBN Media កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ក្នុងវត្តអង្លុងបេង ភ្នំស្រង់ ក្នុងភូមភ្នំស្រង់ ស្រុកកងពិសី ខេត្តកំពងស្ពឺ ឲ្យដឹងថា មូលហេតុដែលលោកលះបង់មកសាងថ្នួសជាព្រះសង្ឃ ដោយសារលោកបួសសងគុណម្តាយ ហើយម្យ៉ាងលោកសន្យាថាលោកនឹងបួសនៅមុខព្រះពុទ្តប្រសិនបើម្តាយរបស់លោកបានជាសះស្បើយពីជម្ងឺ។ ពេលនេះម្តាយរបស់លោកបានជាល្អធម្មតាមកវិញហើយ ហេតុដូច្នេះលោកតម្រូវតបការសន្យាចំពោះព្រះពុទ្ធ និង គោរពសាសនា។

មកដល់ពេលនេះលោកបានក្លាយជាព្រះសង្ឃមួយអង្គគង់នៅលើភ្នំដែលដាច់ស្រយាលនិងស្ងប់ស្ងាត់ឆ្ងាយពីទីក្រុងរាប់រយគីឡូនោះ បានមានសង្ឃដីកាថា ការសាងថ្នួសរបស់ព្រះអង្គដែលនៅវត្ត “អង្លុងដេងភ្នំស្រង់” នេះដោយសារនៅទីនេះមានស្ថានភាពល្អនិងស្ងប់ស្ងាត់ក្នុងរៀនសូត្រនិងគោរពប្រតិបត្តិព្រះធម៌។ វត្តនេះត្រូវបានម្តាយរបស់ព្រះអង្គជឿជាក់ទៅលើបារម្ភនិងបានណែនាំឲ្យមកបួសនៅទីនេះរយៈពេលមួយខែ។

ម្តាយតារាសម្តែង ថៃ ប៊ុននាង និងលោកផ្ទាល់នៅពេលជាកូននាគ

ព្រះអង្គ ថៃ ប៊ុននាង ដែលជាតារាល្បីនោះបានបង្ហើបសង្ឃដីកាថា ទោះបីជាមានការលំបាកក្នុងការសាងព្រះថ្នួសជាសង្ឃនៅទីដាច់ស្រយាលយ៉ាងក៏ដោយក៏ ព្រះអង្គបានតាំងចិត្តគោរពប្រតិបត្តិឲ្យល្អតាមវិន័យដើម្បីម្តាយព្រះអង្គនិងព្រះពុទ្ធសាសនា។ ការសាងថ្នួសរយៈពេលមួយខែនេះ បានប៉ះដល់ការងារសិល្បៈរបស់លោក ខណៈលោកត្រៀមការងារច្រើនដូចជាការថតរឿងថ្មី និង ដឹកនាំរឿងថ្មីជាច្រើនទៀតក្នុងឆ្នាំ២០១៨ ប៉ុន្តែព្រះអង្គត្រូវតែលះបង់ការងារនិងសេចក្តីសុខផ្ទាល់បួសសងគុណម្តាយរបស់ព្រះអង្គដែលមានព្រះជន្មច្រើនហើយ។

សូមបញ្ជាក់ថា ក្នុងពិធីបំបួសកូននាគ តារាសម្តែងលោក ថៃ ប៊ុននាង កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ មិនបានរៀបចំធំដុំច្រើនឡើយ ដោយគ្រាន់តែមានការចូលរួមពីសាចញាត្តិនិងបងប្អូនមិត្តភ័ក្ត ប៉ុន្មាននាក់ប៉ណ្ណោះ ខណៈវត្តមានតារាល្បីៗនិងអ្នកសិល្បៈដែលបានចូលរួមបុណ្យនេះមិនសូវមានច្រើនឡើយ។ ក្នុងពិធីនោះលេចមុខតារាចម្រៀង នេនទុំ តារាសម្តែង ញឹម ចាន់ថន តារាចម្រៀងកញ្ញា ស៊ឹម ថៃណា កញ្ញា អោក សុម៉ាវត្តី និង ពិធីករទូរទស្សន៍ជាតិលោក សំណាង៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime