Logo

នី មុន្នីនាថ ដើរតួខ្មោចឡើងលែងខ្វល់ពីរឿងខ្លាចហើយទោះបីជាថតរឿង “ទាយាទអសុរ” ម៉េចអញ្ចឹង?


ដោយ ៖ Mr. Eric

January 4, 2018

ស្ថានីយទូរទស្សន៍លេខ៥ បានត្រៀមផលិតរឿងខ្មោចថ្មីមួយទៀតដែលមានចំណងជើងថា “ទាហាទអសុរ” ដែលមានកញ្ញា នី មុន្នីនាថ ជាតួឯកស្រីដើរតួតែម្តងដើម្បីធ្វើឱ្យទស្សនិកជននិងអ្នកគាំទ្រកាន់ពេញចិត្ត ហើយជាមួយគ្នានោះនាងក៏បង្ហើបថា នាងលែងខ្វល់រឿងខ្លាចហើយ។ ម៉េចអញ្ចឹង?

កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍លេខ៥បានរៀបចំពិធីក្រុងពាលីនិងពិធីប្រកាសរឿងភាគថ្មីលើកញ្ចក់សម្រាប់ក្នុងឆ្នាំ២០១៨នៅស្ថានីយផ្ទាល់តែម្តងដើម្បីឆ្លងតបទៅកាន់ម៉ោងមាសរបស់ក្រសួងព័ត៌មានដែលដាក់គោលនយោបាយអនុវត្តន៍ភ្ជាប់ផ្ជួនមិនអាចម៉ោងមាសរំលងរឿងខ្មែរឡើយ។ ក្នុងទិសដៅលើកកម្ពស់វិស័យភាពយន្តខ្មែរ ក្រុមផលិតរបស់ទូរទស្សន៍បានសម្រេចយកតារាស្រីកញ្ញា នី មុនី្ននាថ និងលោក ជា លាងឈែ ជាតួឯកក្នុងរឿងភាគថ្មីសម្រាប់ទស្សនិកជននិងអ្នកគាំទ្រដែលពេញចិត្តកន្លងមក។

ខ្សែភាពយន្តដែលនិពន្ធឡើងថ្មី លំនាំពីរឿងប្រទេសថៃដែលល្បីល្បាយតាំងប៉ុន្មានឆ្នាំមុននោះ ត្រូវបានក្រុមផលិករថៃខ្មែររួមគ្នាសហការផលិតជារបស់ខ្មែរនិងត្រៀមធ្វើឱ្យល្អ សម្រាប់ទស្សនិកជន មិនចាញ់រឿងដើមឬរឿងរបស់ថៃឡើយ។

កញ្ញា នី មុន្នីនាថ បានប្រាប់ក្រុមអ្នកកាសែតក្នុងពិធីក្រុងពលីរឿង “ទាយាទអសុរ” របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ឲ្យដឹងថា នាងថតរឿងភាគអោយប៉ុស្តិ៍លេខ៥ បាន៤រឿងហើយដោយក្នុងនោះ ប៉ះរឿងខ្មោចប៉ុន្មានរឿង ដូចជារឿង “នាងនាថបាត់ដំបង” ជារឿងខ្មោច និងចុងក្រោយរឿង”ទាយាទអសុរ” ដែលសាច់រឿងខ្មែរធ្លាប់ទស្សនាម្តងហើយត្រូវបានស្ថានីយ៍យកមករៀបចំកែសម្រួលបែបខ្មែរ។

តារាស្រីដែលប្រជាប្រិយភាពខ្លាំងរូបនេះបានបញ្ជាក់ថា ការសម្តែងរបស់រៀមច្បងតារាថៃ គេថាល្អចំណែកនាងក៏មិនទាន់ហ៊ានអះអាងថា មានកម្រិតបែបណាឡើយ ទាល់តែបញ្ចេញទេពកោសល្យស្នាដៃសិន។ នាងថតរឿងខ្មោចបានប៉ុន្មានដងសុទ្ឋ តែធ្លាប់ប៉ះហេតុការណ៍ប្លែកៗក្នុងរឿង ដូចជាខ្មោចលងឡើងលែងខ្វល់ ហើយរឿងនេះ ជារឿងបែបខ្មោចប្រហែលជាត្រូវសុំការអុជធូបបន់ស្រន់ឲ្យច្រើន ដើម្បីការពារកុំចេះតែជួបរឿងមិនល្អពេលថត។

សម្រាប់តួឯកប្រុសរូបសង្ហាជាមួយតួខ្មោចនោះគឺ លោក ជា លាងឈែ បានប្រាប់ទាំងទឹកមុខញញឹមថា “នេះគឺជាលើកទី២ដែលរូបខ្ញុំបាទ បានចាប់ដៃគូសម្ដែងជាមួយនឹង បងស្រី មុន្នីនាថ ដោយរឿងដំបូង មានចំណងជើងថា «ម្ជុលបាតសមុទ្រ។ ចាប់ផ្ដើមសម្ដែង នៅឆ្នាំថ្មីនេះដែរ ខ្ញុំបេ្ដជ្ញាថា នឹងខិតខំប្រឹងប្រែងសម្ដែងឲ្យបានល្អ ដើម្បីឲ្យឆ្នាំថ្មីនេះ អ្វីៗល្អប្រសើរតាមហ្នឹងដែរ ហើយខ្ញុំសង្ឃឹមថា ទទួលបានជោគជ័យ នៅក្នុងរឿងនេះ”។

សូមបញ្ជាក់ថា ក្រៅពីតួឯកពីររូបនេះមានដូចជាកញ្ញា ជា ស្រីរ័ត្ន, កញ្ញា ឃុន ច័ន្ទមូនណា, លោក ស្រេង វុធថា, លោក កៀត ថាវាត់, កញ្ញា តឹម ស៊ីវឡាម, លោក ហេង ដារី, កញ្ញា កែវ សុភាព, កញ្ញា សុន សាលី, លោក ខេន សៅទីទី, អ៊ួន នីតា, ជា វណ្ណពុទ្ខាលី និងម៉ានីកា។

សូមរំលឹកថា តារាស្រីពូកែទឹកភ្នែកកញ្ញា នី មុន្នីនាថ ដែលកំពុងតែល្បីរឿងអាស្រូវត្រូវអតីតគូដណ្តឹងប្តឹងដល់តុលាការឿងបោកប្រាស់លុយកាកនោះ ទទួលបានតំណែងតួឯកស្រីជាបន្តបន្ទាប់ពីស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ​មានរឿង “ទាយានអសុរ” នេះគឺជារឿងទី៤ ហើយរឿងទី៣ទៀត មានដូចជា រឿង “ស្ទឹងស្នេហា” “ភ្លើងស្នេហ៍ឬស្យា” និង “នាងនាថបាត់ដំបង”៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime