Logo

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល ប្រកាស​ធ្វើបាតុកម្ម​មុខ​ទូត​ចិន​និង​ប្តឹង​រំលាយ​ហ្វ៊ុនស៊ិនប៉ិច​


ដោយ ៖ កាសែត រស្មីកម្ពុជា

December 31, 2017

(​ភ្នំពេញ​)៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល បានប្រកាសថា ព្រះអង្គ​នឹង​ដឹកនាំ​មហាជន​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​ប្តឹងទៅ​តុលាការ​កំពូល​ដើម្បី​ស្នើសុំ​រំលាយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បើសិនជា​រដ្ឋាភិបាល​ចិន​ពិតជា​ជួយឧបត្ថម្ភ​តាម​សំណើ​របស់​សម្តេច​​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល​

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល បាន​សរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​កថា “​ក្នុងជំនួប​ទ្វេភាគី​រវាង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក វ៉ាង វៃ​គួ​ង ប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៧ កន្លងមក សម្តេចក្រុមព្រះ ព្រះអង្គ​បានស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ចិន​ដើម្បី​គាំទ្រ​ដល់​គណបក្ស​រាជានិយម​ដ៏​កំសត់​នៃ​ព្រះអង្គ​ព្រោះតែ​ក្រ​។ បើ​យោងតាម​មាត្រា​២៩​ថ្មី នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ បាន​ចែងថា គណបក្សនយោបាយ​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ទទួល​វិភាគទាន ទោះ​តាម​រូបភាព​ណាក៏ដោយ​ពី​ស្ថាប័ន​បរទេស ក្រុមហ៊ុន បរទេស ជនបរទេស ឬ​អង្គការ​ដែលមាន​ប្រភព​ហិរញ្ញប្បទាន​ពី​បរទេស​”​។​

​ព្រះអង្គម្ចាស់​រូបនោះ​បាន​បញ្ជាក់ថា “​ចាំមើល​សិន (​ប្រសិនបើ​!!!) ប្រទេស​ចិន ពិតជា​ជួយឧបត្ថម្ភ​តាម​សំណើ​របស់​សម្តេចក្រុមព្រះ​ពិតមែន​​នោះ ខ្ញុំ​និង​ដឹកនាំ​មហាជន​ធ្វើបាតុកម្ម មុខ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ត្រូវ​ប្តឹងទៅ​តុលាការ​កំពូល​ដើម្បី​រំលាយ​​គណបក្ស​នេះ​ដូច​គណបក្ស​នេះ​ធ្លាប់​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែរ តើ​ទៅរួច​ទេ​បើ​ហ្វ៊ុនស៊ិនប៉ិច ជា​ដៃគូរ​របស់​…!!”​។​


​ ​
​ពាក់ព័ន្ធ​ករណីនេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានចេញ​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ ដោយបាន​បដិសេធថា​គ​ណ​​បក្ស​ហ្វ៊ុនស៊ិនប៉ិច ពុំដែល​បានទទួល​វិភាគទាន គឺ​ជំនួយ​ជា​ហិរញ្ញវត្ថុ ពី​បក្ស​កុម្មុយនីស្ត​ចិន​ម្តងណា​ឡើយ ហើយ​បក្ស​កុម្មុយនីស្ត​ចិន ក៏​មិនដែល​ផ្តល់​វិភាគទាន​ដល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នោះដែរ​។
​ ​
​សូមជម្រាបថា មាត្រា​២៩ ជំពូក​ទី​៦ គណបក្សនយោបាយ​ត្រូវបាន​ហា់មឃាត់​មិន​ឲ្យ​ទទួល​វិភាគទាន ទោះជា​តាម​រូបភាព​ណាក៏ដោយ ពី​ស្ថាប័នរដ្ឋ សមាគម អង្គការក្រៅរដ្ឋាភិបាល សហគ្រាស​សាធារណៈ គ្រឹះស្ថានសាធារណៈ វិទ្យាស្ថាន​សាធារណៈ ប្ញ ក្រុមហ៊ុន​បរទេស លើកលែងតែ​ក្នុងករណី ដូច​មានចែង​ក្នុង​មាត្រា ២៨ នៃ​ច្បាប់​នេះ ។ មាត្រា​៣៩ ជំពូក​ទី​៩ ស្តីពី​ទោស​ប្បញ្ញត្តិ​៖​ត្រូវ​ផ្តន្ទារ​ទោសពិន័យ​ជា​​ប្រាក់​ពី ៣​លាន​រៀល​( ៣.០០០.០០០ រៀល​) ដល់​ប្រាំ​លាន​រៀល ( ៥.០០០.០០០​រៀល​)​ចំពោះ​គណបក្សនយោបាយ​ណា​ដែល​បាន​ប្រព្រឹត្តល្មើស​​នឹង​មាត្រា ៧ និង​មាត្រា ២៩ នៃ​ច្បាប់​នេះ ។ ក្នុងករណី​មិន​រាងចាល ត្រូវ​ផ្តន្ទារ​ទោស ពិន័យ​ជា​ប្រាក់​ទ្វេរ​មួយ​ជា​ពីរ​ហើយ​អាច​ផ្អាក​​សកម្មភាព​គណបក្សនយោបាយ​នោះ ជា​បណ្តោះអាសន្ន ៕

 

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime