Logo

សោកស្តាយ​ចំពោះ​ការផ្សាយ​ព័ត៌មាន​ខុស តាម​ពិតជា​ដុំ​ស្ពាន់​ស្រោបមាស​មិនមែន​កំពូល​ប្រាសាទ​ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់​៧​គ​.​ក្រ​ទេ


ដោយ ៖ កាសែត រស្មីកម្ពុជា

December 24, 2017

(​បន្ទាយមានជ័យ​)៖​មន្ត្រី​វប្បធម៌​និង​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ​មាន​សោកស្តាយ​ចំពោះ​ការផ្តល់​ព័ត៌មាន​ខុសពី​កំពូល​ត្រីសូល៍​​គាងឃ្វាយ​ធ្វើ​ពី​ស្ពាន់​ស្រោប​មាស​ទម្ងន់​៧​គ​.​ក្រ ដែល​ត្រូវបាន​កាយ​រកឃើញ​តាំងពី​ថ្ងៃទី​២៥​សីហា​ឆ្នាំ​២០១១​កន្លងមក​ម្ល៉េះ​មិនមែន​ទើប​រក​​ឃើញ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ទេ​។​

​មន្ត្រី​វប្បធម៌​មន្ទីរ​និង​ក្រសួង​វប្បធម៌ ក៏​ដូច​លោក​ម៉ៅ ស៊ី​ប្រធាន​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ​ប្រាប់​សារព័ត៌មាន​រស្មី​កម្ពុជា​ថ្ងៃទី​២១​ធ្នូ​ថា : អស់លោក​មានការ​សោកស្តាយ​និង​ស្នើ​សុំអោយ​កែតម្រូវ​ជាបន្ទាន់​នូវ​ការ​ផ្តល់ព័ត៌មាន​ខុស បង្ក​ការភ័ន្តច្រឡំ​និង​បង្ក​មន្ទិល​​ច្របូកច្របល់​អំពី​ករណី​ស្ពាន់​ឬ​លង្ហិន​ស្រោបមាសជា​កំពូល​ត្រីសូល៍គាងឃ្វាយ​ចុង​ស្រួច​១​ដុំ​នៃ​ប្រាសាទបន្ទាយឆ្មារ​។​

​ក្នុងចំណោម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នានា ក៏មាន​ហ្វេ​ស​ប៊ុ​ក​របស់​ឈ្មោះ ហី សុ ផា លីន វត្ត​រលំ​ជ្រៃ (​ចៅអធិការ​វត្ត​ប្រាសាទរលំ​ជ្រែ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក​) ជាដើម​ចម បាន​ផុស​ព័ត៌មាន​ខុស បង្ក​ការ​ភ័ន្ត​ដោ​យស​រេ​សេ​រថា : “​ក្រុម​អភិរក្ស​និង​ជួសជុល​ប្រាសាទបន្ទាយឆ្មារ​ក្នុង​ខេត្ត​​បន្ទាយមានជ័យ​របស់​អង្គការ​UNISCO បាន​ប្រះ​ទះ​ឃើញ​កំពូល​ប្រាសាទ​ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់​៧​គ​.​ក្រ​..​ហើយ​ប្រគលអោយ​អាជ្ញាធរ​​រក្សាទុក​….​ថ្ងៃទី​២០​ធ្នូ​ឆ្នាំ​២០១៧ “​។​ខ្លឹមសារ​នោះ​ត្រូវគេ​ខំ​មិន​រិះគន់​និង​អោយ​កែតម្រូវ​នូវ​កំហុសឆ្គង​នោះ ប៉ុន្តែ​ក៏មាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​​មួយចំនួនទៀត​បាន​ចែករំលែក​និង​ផុស​នូវ​ព័ត៌មាន​ខុស និង​នាំអោយ​អោយ​មានការ​ភ័ន្ត​ច្រ​លំ​នោះ​ជា​បន្តបន្ទាប់​។​

​មន្ត្រី​ខាងលើ​សូម​កែតម្រូវ​និង​បំភ្លឺ​ការពិត​ដល់​មិត្ត​ហ្វេ​ស​ប៊ុ​ក​និង​សាធារណជន ហើយ​ប្រាប់​រស្មី​កម្ពុជា​ថ្ងៃទី​២១​ធ្នូ​ថា :”​រូបចម្លាក់​កំពូល​​ត្រីសូល៍គាងឃ្វាយ​ធ្វើ​ពី​ស្ពាន់ តែ​បិទមាស​ឬ​លាប​ពណ៌​មាស​នោះ​ទម្ងន់​៧​គ​.​ក្រ​រូបនោះ​ពុំមែន​ធ្វើ​ពី​មាស​សុទ្ធ​ហើយក៏​ពុំមែន​ពាក់ព័ន្ធ​​យូណេស្កូ​អី​ដែរ​”​។​

​លោក ម៉ៅ ស៊ី និយាយ​បន្តថា​: រូប​កំពូល​ត្រីសូល៍​នោះ ត្រូវ​បុព្វបុរស​កសាង​ដាក់​លើ​កំពូល​នៃ​ប្រាង្គ​ប្រាសាទបន្ទាយឆ្មារ​ដែលជា​ប្រាសាទ​ថ្មភក់​កសាង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នា​ចុង​ស​.​វ​ទី​១២ តែ​តម​កបាន​បាក់​រលំ​និង​បាត់បង់​ទាំងអស់​។​

​ក្រោយ​ធ្វើ​កំណាយ​ឃើញ រូបនោះ​ត្រូវបាន​នាំទៅ​រក្សាទុក​នៅ​សារមន្ទីរ​ខេត្តបន្ទាយមានជ័យ ហើយ​នាំមក​បន្ត​នៅ​សា​រម​ន្ទិ​រី​ជាតិ​ភ្នំពេញ និង​ត្រៀម​តាំងពី​ព័រ​ណ៍​ឆាប់ៗ​នេះ​។​

​ហេតុនេះ សូម​សាធារណ​:​ជន​និង​ប្រិយមិត្ត​មេត្តា​កុំ​យល់​ច្រ​លំ​ដូចដែល​បណ្តាញ​សង្គម​នានា មាន​គណនី​ឈ្មោះ ហី សុ ផា លីន​វត្ត​រលំ​ជ្រៃ​ជា​​ដើម​៕​

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime