Logo

ទ្រីយ៉ាត្លុងរកឃើញជើងឯកឆ្នាំ២០១៧ក្នុងឱកាសបុណ្យសមុទ្រខេត្តកែប


ដោយ ៖ Mr. Eric

December 24, 2017

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ជាថ្ងៃទី២ នៃពិធីបុណ្យសមុទ្រ លើកទី៦ ខេត្តកែប សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ នៅតំបន់ឆ្នេរ ខេត្តនេះ  ហើយបានរកឃើញជើងឯកក្រោយធ្វើការចម្រាញ់អស់រយៈពេលពេញមួយថ្ងៃ។

លទ្ធផលការប្រកួតកីឡាទ្រីយ៉ាត្លុងឆ្នាំនេះ គឺមានវិញ្ញាសាទ្រីយ៉ាត្លុងបុរស លេខ១ កីឡាករ នាង ពេជ្រពិសិដ្ឋ, លេខ២ កីឡាករ កាំង ធឿន និងលេខ៣ កីឡាករ ឈុន ប៊ុនថន ។

វិញ្ញាសាអាគ័រត្លុងនារី លេខ១ កីឡាការិនី ផល រតនា, លេខ២ កីឡាការិនី ប៊ុន រក្សា និងលេខ៣ កីឡាការិនី ថន សុម៉ាវត្តី ខណៈលេខ១ ផ្នែកវិញ្ញាសាអាគ័រត្លុងបុរស គឺកីឡាករ ឆោម ច័ន្ទថន, លេខ២ កីឡាករ អ៊ួង លីម៉េង និងលេខ៣ កីឡាករ លឹម សុខវឌ្ឍន៍ន្ទន ។

វិញ្ញជាសាឌូអាត្លុងនារី លេខ១ កីឡាការិនី ប៊ូ សំណាង, លេខ២ កីឡាការិនី ប៊ូ ស៊ុនណារី និងលេខ៣ កីឡាការិនី ប៉ែន សីហា ។

វិញ្ញាសាឌូអាត្លុងបុរស លេខ១ កីឡាករ ឃ្លាំង ប៉េប៊ុនណារ៉ា, លេខ២ កីឡាករ ផាត សុភាត និងលេខ៣ កីឡាករ រឿន រនតៈ ។

 

ការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិ ក្នុងថ្ងៃបុណ្យសមុទ្រឆ្នាំនេះ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ជាឱកាសល្អដែលមានផលប្រយោជន៍សំខាន់ៗជាច្រើន ក្រៅពីចូលរួមអបអរសាទរកម្មវិធីបុណ្យដ៏ធំ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមួយនេះ ។

អគ្គលេខារូបនេះបានបញ្ជាក់ថា ជើងឯកថ្នាក់ជាតិកីឡាទ្រីយ៉ាត្លុងឆ្នាំនេះ គឺបានធ្វើការប្រកួតមួយថ្ងៃពេញកាលថ្ងៃទី២៣ ខែធ្នូនេះដោយមានកីឡាករ-កីឡាការិនីជាង ១៥០នាក់ មកពី ១៣ក្លឹប-សមាគមចូលរួមជាមួយពិធីបុណ្យសមុទ្រ។ ជាលទ្ធផលលោករក ឃើញមានប្រយោជន៍ជាច្រើន ដោយក្រៅពីចូលរួមអបអសាទរព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ អាចជំរុញទឹកចិត្តកីឡាករ-កីឡាការិនីឲ្យខិតខំបញ្ចេញសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីសម្រិតសម្រាំងរកធនធានកីឡាករ-កីឡាការិនីឆ្នើម ឆ្ពោះទៅរកការប្រកួតក្រៅប្រទេសនាខាងមុខនេះ។

លោក ងិន សុបញ្ញា បានបញ្ជាក់ថា រាល់ឆ្នាំសហព័ន្ធរបស់លោកតែងរៀបចំជើងឯកថ្នាក់ជាតិនៅខេត្តកែបមិនដែលខានឡើយបើទោះបីជាមានឧបសគ្គក៏ដោយ។  សម្រាប់ឆ្នាំនេះគឺស្របពេលបុណ្យសមុទ្រធ្វើនៅទីនេះ សហព័ន្ធក៏ជ្រើសរើសថ្ងៃរៀបចំ ដើម្បីអបអរបុណ្យសមុទ្រលើកទី០៦ ដែលជាឱកាសល្អមានមនុស្សចូលរួមច្រើន នឹងធ្វើសមិទ្ធិផលនៃការប្រកួតកាន់តែប្រសើរ ព្រោះកាលណាមានមនុស្សច្រើន គឺជំរុញឲ្យកីឡាករ-កីឡាការិនីម្នាក់ៗ មានទឹកចិត្តប្រកួតកាន់តែខ្លាំង ដូច្នេះខ្ញុំពិតជាសប្បាយរីករាយ ដែលបានរៀបចំជើងឯកអបអរបុណ្យសមុទ្រហើយ ថែមទាំងបង្កបរិយាកាសប្បាយរីករាយជូនភ្ញៀវជាតិ និងអន្ដរជាតិទស្សនាកម្សាន្ដថែមទៀត ។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រ លើកទី៦ ឆ្នាំ២០១៧ ដែលធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ នៅខេត្តកែប គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជូលនូវកីឡាសម្ដែង និងប្រកួត ១១ប្រភេទ ដើម្បីសម្ដែងជូនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិទស្សនាកម្សាន្ដក្នុងឱកាសនោះ រួមមានកីឡារត់កម្សាន្ដ, កីឡាទ្រីយ៉ាត្លុង, ប្រដាល់គុនខ្មែរ-គុនចម្រុះ, កីឡាជិះក្ដាររំពិល, កីឡាថាសហោះ, ប្រណាំងកង់, រាំអន្ដរជាតិ, ចំបាប់, បាល់ទះឆ្នេរខ្សាច់, Water-Ski និងកីឡាទូកក្ដោង ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កីឡាត្រូវសម្ដែង និងប្រកួតក្នុងពិធីបុណ្យឆ្នាំនេះ គឺមានទាំងកីឡាកម្រិតអាជីព និងកីឡាមហាជន ។ ជាក់ស្ដែងគឺមានកីឡាទ្រីយ៉ាត្លុង ដែលបានចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមៗ ដែលធ្វើឲ្យការប្រកួតប្រជែងកាន់តែមានភាពទាក់ទាញ ។ លើសពីនេះ កីឡាមហាជន ដូចជាកីឡារត់កម្សាន្ដ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ រួមទាំងកីឡាបាល់ទះឆ្នេរខ្សាច់ ដើម្បីផ្ដល់ឱកាសឲ្យមហាជនចូលរួមកាន់តែច្រើនផងដែរ ។

ឆ្នាំនេះ NOCC បានបន្ថែមនូវកីឡាប្រភេទថ្មីមួយ ដើម្បីបង្កើននូវភាពទាក់ទាញនោះគឺកីឡាថាសហោះ ។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា នេះគឺជាប្រភេទកីឡាថ្មី ដែលទើបតែបង្ហាញវត្តមានលើកដំបូងក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ តែលោកមានសង្ឃឹមខ្ពស់លើប្រភេទកីឡានេះ ក្នុងការស្របយកភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ចូលរួមទស្សនាកម្សាន្ដកាន់តែច្រើនទៀត ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime