Logo

សិស្សសាលាជិត២ពាន់នាក់ចូលរត់កម្សាន្តអបអរពិធីបុណ្យសមុទ្រខេត្តកែប


ដោយ ៖ Mr. Eric

December 22, 2017

សិស្សានុសិស្សប្រមាណជិត២ពាន់នាក់បានចូលរត់ប្រណាំងរយៈចម្ងាយ៣គីឡូនិង៥គីឡូម៉ែត្រជាលក្ខណៈកម្សាន្តក្នុងការអបអរពិធីបុណ្យសមុទ្រលើកទឹកដីខេត្តកែដែលជាជុំទី៦មកដល់ខេត្តនេះ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។

លោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រាប់ថា សម្រាប់ព្រឹត្តិការណ៍អបអរបុណ្យសមុទ្រលើកទី០៦ឆ្នាំនេះ NOCC និង ក្រសួងទេសចរណ៍ បានដាក់ការប្រកួតរត់ប្រណាំងបែបកម្សាន្តរយៈចម្ងាយ៣និង៥គីឡូម៉ែត្រក្នុងក្រុងខេត្តកែបនេះមានអ្នកចូលរួមប្រមាណជិត២ពាន់នាក់ដែលជាក្មេងៗនិងយុវវ័យសិស្សានុសិស្ស។ សម្រាប់ថ្ងៃលោកក៏អគុណដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានចុះជួយរៀបចំ និង សម្របសម្រួល ការពារសុវត្ថិភាព ដល់អ្នកចូលរួមទាំងអស់គ្នា។

លោកបានបញ្ជាក់ថា “ពិធីបុណ្យសមុទ្ររយៈពេលបីថ្ងៃនេះយើងដាក់ឲ្យមានការប្រកួត និងសម្តែងលើប្រភេទកីឡារត់ប្រណាំងកម្សាន្ត ៣-៤ គ.ម, ទូកក្តោង, ទ្រីយ៉ាត្លុង, បាល់ទះលើឆ្នេរខ្សាច់, កីឡារាំអន្តរជាតិ, ស្គីទឹកកក, ប្រណាំងកង់ ៤១ គីឡូម៉ែត្រ, ប្រដាល់យុទ្ធគុនចម្រុះ (MMA), ចំបាប់ឆ្នេរខ្សាច់, គុនខ្មែរ និងកីឡាថាសហោះ ផងដែរដើម្បីធ្វើឲ្យពិធីបុណ្យសមុទ្រនៅឆ្នាំនេះកាន់តែមានភាពទាក់ទាញ”៕

 

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime