Logo

ពិធីបុណ្យសមុទ្រលើទឹកដីខេត្តកែបនឹងចាប់ផ្តើមរសៀលថ្ងៃទី២២ធ្នូនេះជាមួយការរៀបចំរួចជាស្រេច


ដោយ ៖ Mr. Eric

December 21, 2017

(ខេត្តកែប)៖ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងទេសចរណ៍ និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) អមដោយមន្ត្រីគ្រប់ជាន់ថ្នាក់នៃខេត្តកែបបានធ្វើពិធីក្រុងពាលីសុំពរជ័យនិងសេចក្តីសុខ សម្រាប់ពិធីបុណ្យសមុទ្រនឹងចាប់ផ្តើមនារសៀលថ្ងៃទី២២ ខែធ្នូនេះ ដែលវិលជុំមកដល់ខេត្តកែបទឹកដីសំបូរទឹកដោយធនធានធម្មជាតិជាច្រើន។

ជាមួយការរៀបចំព្រឹត្តិការណ៍នេះឱ្យល្អប្រសើរនិងទទួលភាពរីករាយនោះNOCC បានដាក់កីឡាដែលមានប្រជាប្រិយភាពចំនួន ១១ប្រភេទចូលរួមក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះដែលនឹងត្រូវធ្វើនៅខេត្តកែបនាថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នំាំ២០១៧និងជាព្រឹត្តិការណ៍មួយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ និង (NOCC) ចាត់ទុកថាជាយុទ្ធនាការដ៏សំខាន់ក្នុងការធ្វើឲ្យឆ្នេរសមុទ្រនៅកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ហើយការដាក់ឲ្យមានការប្រកួត និងសម្តែងនូវប្រភេទកីឡាចំនួន ១១ ក្នុងព្រឹត្តិការណ៍នេះ បានក្លាយជាផលិតផលទេសចរណ៍ថ្មីសម្រាប់ជំរុញទិសដៅនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការដាក់ឲ្យមានការប្រកួត និងសម្តែងកីឡាក្នុងពិធីបុណ្យសមុទ្រនេះគឺវាមានសារៈសំខាន់ណាស់ក្នុងការចូលរួមជួយផ្សព្វផ្សាយតំបន់ឆ្នេរសមុទ្រនៅកម្ពុជាឲ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ព្រោះកីឡាកម្សាន្តបែបទេសចរណ៍វាជាផលិតផលទេសចរណ៍ថ្មីនៅក្នុងពិភពលោកដែលស្ថិតនៅក្នុងគំនិតច្នៃប្រឌិតថ្មី។

លោកបានបញ្ជាក់ថា “យើងដាក់ឲ្យមានការប្រកួត និងសម្តែងលើប្រភេទកីឡារត់ប្រណាំងកម្សាន្ត ៣-៤ គ.ម, ទូកក្តោង, ទ្រីយ៉ាត្លុង, បាល់ទះលើឆ្នេរខ្សាច់, កីឡារាំអន្តរជាតិ, ស្គីទឹកកក, ប្រណាំងកង់ ៤១ គីឡូម៉ែត្រ, ប្រដាល់យុទ្ធគុនចម្រុះ (MMA), ចំបាប់ឆ្នេរខ្សាច់, គុនខ្មែរ និងកីឡាថាសហោះ ផងដែរដើម្បីធ្វើឲ្យពិធីបុណ្យសមុទ្រនៅឆ្នាំនេះកាន់តែមានភាពទាក់ទាញ”។

សូមបញ្ជាក់ថា សម្រាប់ពិធីបុណ្យសមុទ្រនេះដែរ រាជរដ្ឋាភិបាលបានកំណត់ឲ្យធ្វើផ្លាស់វេនគ្នារវាងខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ហើយនេះជាលើកទី២ ហើយដែលបុណ្យសមុទ្រត្រូវធ្វើនៅខេត្តកែប ព្រោះខេត្តនេះធ្លាប់ធ្វើម្តងកាលឆ្នាំ២០១៣ ។  ជាទិសដៅនិងយុទ្ធសាស្រ្ត NOCC និងក្រសួងទេសចរណ៍ តែងតែដាក់បញ្ចូលឲ្យមានការប្រកួត និងសម្តែងកីឡា ដែលមានប្រជាប្រិយ មិនដែលខានឡើយ ហើយការប្រកួតកីឡាទាំងនោះ តែងតែទទួលបានការគាំទ្រជាខ្លាំងពីមហាជន និងភ្ញៀវទេសចរ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime