Logo

World Kun Khmer ថ្ងៃចុងក្រោយល្ងាចនេះគូខ្លាំង កម្ពុជាឡើងវ៉ៃជាមួយ រុស្ស៊ី និង ប្រេស៊ីល


ដោយ ៖ Mr. Eric

December 10, 2017

ព្រឹត្តិការណ៍ World Kun Khmer លើកទី១ដែលឈានដល់ថ្ងៃចុងក្រោយនាម៉ោង៥ល្ងាចនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិកមានគូខ្លាំង  (Professinal) ចំនួនពីរគូដែល កម្ពុជាឡើងវ៉ៃជាមួយ រុស្ស៊ី និង ប្រេស៊ីលគឺ ចាន់ រ័ត្នថា និង រឿង សោភ័ណ ។

ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិលើកទី១ធ្វើឡើងរយៈពេលបីថ្ងៃ នឹងចាប់ផ្តើមពីល្ងាចថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០១៧នេះតទៅនៅពហុកីឡដ្ឋានជាតិ ដោយមានកីឡាករកីឡាការិនីចម្រុះ។

លោក​ វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា បានថ្លែងក្នុងសន្និសីទកាសែតថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះថា ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិលើកទី១ធ្វើឡើងរយៈពេលបីថ្ងៃនេះ ធ្វើឡើងដើម្បីសាកល្បងនិងផ្សព្វផ្សាយពី គុនខ្មែរទៅកាន់ពិភពលោក និង ប្រកាសថ្មី សហព័ន្ធអន្តរជាតិគុនខ្មែរ ក្នុងគោលដៅត្រៀមធ្វើស៊ីងហ្គេមឆ្នាំ២០២៣។

អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជារូបនេះបានប្រាប់ថា ការប្រកួតនេះត្រូវបានធ្វើឡើងបែងចែងបីប្រភេទគឺ ប្រភេទក្រុមអ្នកប្រដាល់ស័្មគ្រចិត្ត ប្រភេទក្រុមពាក់កណ្តាលអាជីព និង ប្រភេទអាជីពៗៗឬកីឡាករខ្លាំងៗ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime