Logo

សេន ប៊ុនថេន ប្រាប់មូលហេតុដែលចាញ់កីឡាករ អ៊ុយក្រែន ដោយសារ…!


ដោយ ៖ Mr. Eric

December 10, 2017

កីឡាករជើងខ្លាំង សេន ប៊ុនថេន  បានចាញ់កីឡាករមកពីប្រទេសអ៊ុយក្រែន Kolibenko Valentin ដោយពិន្ទុ ហើយជាពិសេសធ្ងន់ខ្លាំងនោះគឺ ទឹកទី៥ ខំប្រឹងសម្រុកវាយមិនសម្រេចហើយបែរជាបែកមាត់ស្រក់មាត់លើសង្រៀនកាលពីយប់មិញក្នុងព្រឹត្តិការណ៍ World Kun Khmer  លើកទី១។

ការប្រកួតដែលឈានដល់ថ្ងៃទី០២ដែលគាំទ្រដោយ TV5 និង NOCCនោះ  Sen Bunthen (Cambodia) Vs Kolibenko Valentin (Ukrain) ក្នុងប្រភេទទង្ងន់ 75Kg ដណ្តើមខ្សែក្រវ៉ាត់ Semi Professinal of 1st World Kun Khmer ត្រូវបានអាជ្ញារកណ្តាលសម្រេចឱ្យកីឡាករប្រទេសអ៊ុយក្រែនឈ្នះដោយពិន្ទុក្រោយវ៉ៃគ្រប់ទឹក។

ដើរចុះពីសង្វៀនដោយបែកមាត់ស្រក់តក់ៗទាំងចាញ់ដោយមិននឹកស្មានដល់នោះ កីឡាករ សេន ប៊ុនថេន បានបង្ហើបថា លោកមិនស្មានទុកឱកាសបន្លាយពេល ធ្វើឱ្យគូប្រជែងវាយលោកបានសម្រេចបែបនេះ។ លោកក៏ទទួលថាលោកចាញ់ដោយមិនអាចបញ្ចេញក្បាច់វាយបកបានច្រើនឡើយ ដោយសាររៀងអស់កម្លាំងពេលចូលទឹកទី៤ទី៥ ខណៈលោកបច្ចុប្បន្ននេះមានវ័យចាស់បន្តិចមិនដូចកីឡាករអ៊ុយក្រែននោះក្មេងសំបូរកម្លាំងអាចទប់និងចេញច្រើនក្បាច់៕

ទស្សនាការវ៉ៃគ្រប់ទឹករបស់ សេន ប៊ុនថេន ជាមួយកីឡាករអ៊ុយក្រែន

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime