Logo

បុរស​អាយុ ៥៨ ឆ្នាំ រួមភេទ​ជាមួយ​តុក្កតា​សិច ៤ ដង​ក្នុង​មួយ​សប្តាហ៍​, ប្រពន្ធ​មែនទែន​មិនដែល​ប្រកាន់ ថែមទាំង​ជូនពរ​ទៀត


ដោយ ៖ កាសែត រស្មីកម្ពុជា

December 9, 2017

​បុរស​ម្នាក់ ដែលមាន​ទំនាក់ទំនង​ជាមួយ​មិត្តស្រី​ជា​តុក្កតា​សិច​និង​ប្រពន្ធ​មែនទែន​របស់គាត់​ដែលមាន​អាយុ ៣៦ ឆ្នាំ បាន​សារភាពថា​គាត់​នឹង​មិនដឹង​ត្រូវធ្វើ​យ៉ាងម៉េច​ទេ ប្រសិនបើ​គាត់​ត្រូវ​ជ្រើសរើស​រវាង​អ្នក​ទាំងពីរ​នោះ​។​

​លោក​ជែ​ម អាយុ ៥៨ ឆ្នាំ​មកពី​ទីក្រុង​អា​ត្ល​ង់​តា រដ្ឋ​ច​ច​ចា សហរដ្ឋអាមេរិក បាន​ទិញ​មនុស្ស​យន្ត​សិច​កម្ពស់ ១,៥២ ម៉ែត្រ​កាលពី​ខែមេសា ក្នុងតម្លៃ ២.៦៧៨ ដុល្លារ នៅពេល​ភរិយា​របស់គាត់​ឈ្មោះ ធី​ន ចាប់ផ្តើម​មើលថែ​ម្តាយ​ដែលមាន​ជំងឺ​របស់គាត់​។ សព្វថ្ងៃ គាត់​រួមភេទ​ជាមួយ​តុក្កតា​នេះ ៤ ដង​ក្នុង​មួយ​សប្តាហ៍​។​

​នៅក្នុង​ខ្សែភាពយន្ត​ឯកសារ “The Sex Robots” នៅលើ​ប៉ុស្តិ៍ Channel 4 ដែល​នឹង​បញ្ចាំង​នាពេលខាងមុខ គាត់​បាន​បកស្រាយ​អំពី​របៀប​ដែល​គាត់​ចែករំលែក​គ្រែ​ជាមួយ​តុក្កតា​សិច​ឈ្មោះ អា​ព្រី​ល ហើយ​នាំ​នាង​ចេញទៅ​ក្រៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយគ្នា ហើយ​បាន​អះអាងថា​មនុស្ស​ជា​ញឹកញយ​មិនបាន​កត់សម្គាល់ថា នាង​ជា​តុក្កតា​មិនចេះ​ដកដង្ហើម​នោះទេ​។​

​យោងតាម​សារព័ត៌មាន Daily Star បានឱ្យដឹងថា ទំនាក់ទំនង​ផ្លូវភេទ​របស់​វិស្វករ​រូបនេះ​ជាមួយនឹង​តុក្កតា​សិច​ថែមទាំង​ទទួលបាន​ពរជ័យ​ពី​ប្រពន្ធ​គាត់​ទៀតផង​។​

​ទោះបីជា​ពីដំបូង​លោកស្រី​ធី​ន​ជួប​ការលំបាក​ក្នុងការ​និយាយ​អំពី​ការ​ញៀន​រួមភេទ​របស់​ស្វាមី​ជាមួយ​តុក្កតា​ក្តី ក៏ប៉ុន្តែ​ឥឡូវ​គាត់​អាច​សម្រប​ខ្លួន​បាន​ហើយៗ​និយាយថា លោកស្រី​សប្បាយចិត្ត​ដែល​ប្តី​មិន​លួច​មាន​សហាយ​ជាមួយ​ស្រី​មែនទែន​។​

James with Harmony

​លោកស្រី​ធី​ន​និយាយ “​ខ្ញុំ​មិន​សប្បាយចិត្ត​ទេ​អំពី​រឿងនេះ ប៉ុន្តែ​វា​កាន់តែ​ប្រសើរឡើង​នៅពេលដែល​ពេលវេលា​បាន​កន្លងទៅ​។ ប្រសិនបើ​គាត់​ពិតជា​ចង់​ក្បត់​មែន គាត់​អាច​ចេញទៅ​ក្រៅ​រក​នារី​ម្នាក់​ផ្សេងទៀត ប៉ុន្តែ​គាត់​មិន​ធ្វើ​ដូច្នេះ​ទេ គាត់​ជាម​នុស្ស​ស្មោះត្រង់​ចំពោះ​ខ្ញុំ​តែ​ម្នាក់​គត់​”៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts