Logo

ភ្លើង​ឆេះ​ព្រៃ​នៅ​ទូទាំង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ភាគខាងត្បូង ស្របពេល​មាន​សេចក្តីរាយការណ៍​លើកទីមួយ​អំពី​ការស្លាប់​មនុស្ស​


ដោយ ៖ កាសែត រស្មីកម្ពុជា

December 8, 2017

​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​តស៊ូ​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ដ៏​រាលដាល​នៅ​ទូទាំង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ភាគខាងត្បូង ដែល​បាន​បង្ខំ​មនុស្ស​រាប់ម៉ឺន​នាក់​ឱ្យ​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ ដោយ​រួមទាំង ពួក​អ្នករស់នៅ​ជាយក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​។​

​ដោយមាន​ខ្យល់​ខ្លាំង​១៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នោះ វា​បាន​បង្កឱ្យមាន​ភ្លើង​ឆាបឆេះ​នេះ​កាន់តែ​ឆេះ​រាលដាល​ខ្លាំង​ឡើង ដោយមាន​ផ្សែង​និង​អណ្តាតភ្លើង​ខ្លាំង​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មាន​សេចក្តីរាយការណ៍​ថា មាន​មនុស្សម្នា​ក់បាន​ស្លាប់ ។​

​ក្រុមមន្ត្រី​ពន្លត់ភ្លើង​បាន​និយាយថា អ្នក​ពន្លត់​អគ្គិភ័យ​ជាង​៤.០០០​នាក់​និង​យន្តហោះ​ដឹក​ទឹក​ពន្លត់ភ្លើង​រាប់សិប​គ្រឿង​បាន​កំពុង​តស៊ូ​ប្រយុទ្ធ​ភ្លើង​ឆេះ​ព្រៃ​នេះ​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស និង​ទីក្រុង​វិ​ន​ទូ​រ៉ា​។​

​មន្ទីរ​បញ្ច​កោណ​បានប្រកាសថា កង​ឆ្មាំ​ជាតិ​នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​កំពុង​បញ្ជូន​កងទ័ព​ចំនួន​៦៥​នាក់​ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​អគ្គិភ័យ​នេះ ។​

​ផ្ទះ​ជាច្រើន ត្រូវបាន​បំផ្លាញ​នៅ​សង្កាត់​បែ​ល​អ៊ែរ នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​ដោយ​ភ្លើង​ឆេះ​ព្រៃ ដែល​បាន​បំផ្លាញ​ដីព្រៃ ៣៨.៨៥០​ហិកតា និង​បាន​បណ្តាលឱ្យ​មនុស្ស​៥០.០០០​នាក់ បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime