Logo

ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន ទាក់ទង​ជាមួយ អេ​ឌី​ន ហា​ហ្សា​ដ ដោយផ្ទាល់​ស្របពេល​កិច្ចសន្យា​ថ្មី​ជាមួយ ឆេ​ល​ស៊ី​ជាប់គាំង​


ដោយ ៖ កាសែត រស្មីកម្ពុជា

December 8, 2017

​អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ថ្មីៗ​នេះ​បានបង្ហាញ​ពី​ការ​អួត​សរសើរ​ចំពោះ​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) គ្រូបង្វឹក​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid )​។​


​ ​
​កីឡាករ​ឆ្នើម​របស់​ឆេ​ល​ស៊ី​រូបនេះ​ជារឿយៗ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​មកកាន់​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ ប៉ុន្មាន​រដូវ​កាល​មកហើយ​។​
​ ​
​ហា​ហ្សា​ដ វ័យ​២៦​ឆ្នាំ​បាន​សារភាពថា ខ្លួន​នឹង​នៅតែ​ស្រឡាញ់​ពហុកីឡាដ្ឋាន Stamford Brdige ប៉ុន្តែ​ក៏​មិន​បដិសេធ​ឱកាស​បោះជំហាន​ទៅមុខ​ដែរ​។​
​ ​
​ហា​ហ្សា​ដ បាន​និយាយថា “​ខ្ញុំ​គ្មាន​បញ្ហា​ទេ​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​។ ខ្ញុំ​នៅសល់​កិច្ចសន្យា​ពីរ​ឆ្នាំ​ទៀត​។ នៅពេលណា​ខ្ញុំ​មាន​អារម្មណ៍​ថា ចង់​ចាកចេញ នោះ​ខ្ញុំ​នឹង​ចាកចេញ​។ ប៉ុន្តែ​នៅពេលនេះ ខ្ញុំ​នៅ​ជាមួយ ឆេ​ល​ស៊ី​។ យើង​ដឹង​ពី​ការកោតសរសើរ​របស់​ខ្ញុំ​ចំពោះ​ក្លិប Real Madrid ប៉ុន្តែ​ខ្ញុំ​នៅ​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​។ រាល់​ឆ្នាំ មានការ​និយាយ​ច្រើន​អំពីខ្ញុំ ប៉ុន្តែ​ខ្ញុំ​នៅ​ជាមួយ​ឆេ​ល​ស៊ី​”​។​
​ ​
​ទោះបីជា​យ៉ាងណា ហា​ហ្សា​ដ នៅតែ​ជា​ជម្រើស​លេខ​១​របស់លោក ហ្ស៊ី​ដាន ខណៈពេល​គ្រូបង្វឹក​រូបនេះ កំពុង​ព្យាយាម​បន្ថែម​កម្លាំង​ប្រយុទ្ធ​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​។​
​ ​
​មានការ​អះអាងថា លោក ហ្ស៊ី​ដាន បាន​ទាក់ទង​មក​កីឡាករ​ឆេ​ល​ស៊ី​រូប​នេះហើយ ដើម្បី​បើក​ច្រក​សម្រាប់ ទំនាក់ទំនង​។​
​ ​
​បច្ចុប្បន្ន ហា​ហ្សា​ដ នៅមាន​កិច្ចសន្យា​ជាមួយ​ពហុ​កីឡដ្ឋាន Stamford Bridge រហូតដល់​ឆ្នាំ​២០២០ ហើយ​ថា មានការ​ជាប់គាំង​ជុំវិញ​ប្រាក់​ឈ្នួល​៣០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts