Logo

ខ្សែប្រយុទ្ធ ម៉ូ​រ៉ូ អ៊ី​កា​ឌី នឹង​ពិនិត្យ​សុខភាព​ជាមួយ​ក្លិប​រៀល​ម៉ា​ឌ្រី​ត នៅ​ចុងខែ​ធ្នូ​


ដោយ ៖ កាសែត រស្មីកម្ពុជា

December 8, 2017

ខ្សែប្រយុទ្ធ ម៉ូ​រ៉ូ អ៊ី​កា​ឌី (Mauro Icardi) ជា​គោលដៅ​របស់​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) តាម​ឮថា នឹង​ពិនិត្យ​សុខភាព​ជាមួយ​ក្លិប​ជើងឯក​អេ​ស្ប៉ា​ញ​នៅ​ចុងខែ​នេះ​។​


​ ​
​ក្លិប រៀល ម៉ា​ឌ្រី​ត ត្រូវបាន​គេ​បង្ហើប​ប្រាប់ថា គ្រោង​នាំយក​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​នៅ​ខែមករា​ខាងមុខនេះ បន្ទាប់ពី​ខកខាន​មិនបាន​រក​កីឡាករ​មក​ជំនួស​តំណែង​របស់​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ។​
​ ​
​មានការ​អះអាងថា Real Madrid ក៏​ចាប់អារម្មណ៍​នឹង​កីឡាករ ធី​ម៉ូ វើ​ន័​រ (Timo Werner) របស់​ក្លិប RB Leipzig ផងដែរ ប៉ុន្តែ​សេចក្តីរាយការណ៍​ជាច្រើន​នៅ​អេ​ស្ប៉ា​ញ​លើកឡើងថា ពួកគេ​បានសម្រេច​ចិត្ត​ងាក​មក រក​កីឡាករ អ៊ី​កា​ឌី ។​
​ ​
​ខ្សែប្រយុទ្ធ​ក្លិប Inter Milan រូបនេះ នឹង​ពិនិត្យ​សុខភាព​ជាមួយ​ក្លឹប Real Madrid នៅ​ថ្ងៃទី​២៦​ខែធ្នូ​។ មានការ​លើកឡើងថា តម្លៃ​ផ្ទេរ​អាច ៧០​លាន​ផោន​។​
​ ​
​រឿងនេះ កើតឡើង​ចំពេល​មាន​សេចក្តីរាយការណ៍​ថា លោក ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) បានរៀបចំ​ការពិភាក្សា​ពីរ​ម៉ោង ដើម្បី​ពិភាក្សា​ពី​ផែនការ​ផ្ទេរ​កីឡាករ​នៅ​ខែមករា​។​
​ ​
​ក្រៅពី​ខ្សែប្រយុទ្ធ Real Madrid បាន​សម្លឹង​រក​អ្នកចាំទី​យូរអង្វែង​ម្នាក់ទៀត ហើយក៏​មិន​បដិសេធ លទ្ធភាព​ផ្ទេរ​ខ្សែការពារ​កណ្តាល​ម្នាក់ទៀត​ដែរ​។​
​ ​
​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) កន្លងមក​អះអាងថា ក្រុម​របស់ខ្លួន​ហាក់ដូចជា​ទន់ខ្សោយ ជាង​រដូវ​កាល​មុន​៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime