Logo

អង្គការស៊ីប៉ានឹងរៀបចំពិធីអបអរសាទរខួបទី៣៥ឆ្នាំរបស់ខ្លួននៅថ្ងៃទី៥ ខែធ្នូនេះ


ដោយ ៖ Mr. Eric

December 2, 2017

អង្គការស៊ីប៉ា គឺជាអង្គការក្រៅរដ្ឋាភិបាល​មួយរបស់ប្រទេសបារាំងដែលបង្កើតឡើងនៅឆ្នាំ១៩៨២ ហើយ   អនុវត្តការងារដោយបុគ្គលិកខ្មែរប្រកបដោយវិជ្ជាជីវៈចំនួន៤៥នាក់។ ជាដៃគូយ៉ាងជិតស្និទ្ឋមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា អង្គការស៊ីប៉ាបានធ្វើការងារយ៉ាងសកម្មជាមួយប្រជាជន   ក្រីក្រដើម្បីអភិវឌ្ឍការអាន និងប្រយុទ្ឋប្រឆាំងនឹងអនក្ខរកម្មនៅ​កម្ពុជា។ ដោយគោរពតាមបេសកម្ម           «អាន និងរៀន គឺដើម្បីកសាងអនាគត» អង្គការស៊ីប៉ាបានជំរុញឱ្យមានលទ្ឋភាពក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពមួយតាមរយៈការបង្កើន​ការអាន និងការបោះពុម្ពសៀវភៅជាភាសាខ្មែរហើយ​ចែក​ចាយ​ទូទាំងខេត្តក្រុងក្នុងប្រទេសកម្ពុជា។

សព្វថ្ងៃនេះ បណ្ណាល័យ​ជាង ៣៤០ ត្រូវបានដាក់​ឱ្យ​ដំណើរការនៅតាមសាលារៀន មន្ទីរពេទ្យ សហគមន៏ក្រីក្រ រោងចក្រ និងពន្ធនាគារសម្រាប់អ្នកអាន និងអ្នករៀនសរុបជាង៦០០,០០០នាក់។ អង្គការស៊ីប៉ាក៏បានបោះពុម្ពសៀវភៅជា​ភាសាខ្មែរជាង១,៨លានក្បាលផងដែរ។

ដើម្បីបង្កើន «ការអាន និងរៀន គឺដើម្បីកសាងបរិស្ថានល្អមួយ» អង្គការស៊ីប៉ានឹងរៀបចំពិធីលៀងសាយភោជនសមោសរ (Gala Dinner) នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅប្រទេសកម្ពុជា។

គោលបំណងនៃកម្មវិធីនេះ គឺស្វែងរកមូលនិធិដើម្បីទ្រទ្រង់បណ្ណាល័យចល័តមួយសម្រាប់បង្កើនការអាន និងពង្រីកការអប់រំដែលទាក់ទងនឹងបរិស្ថានទៅដល់កុមារជាង ២,០០០ នាក់ក្នុងមួយឆ្នាំ។ សកម្មភាពកម្សាន្តដ៏  អស្ចារ្យជាច្រើននឹងត្រូវរៀបចំឡើងក្នុងកម្មវិធីនេះ រួមជាមួយ​ការបង្ហាញសិល្បៈគំនូរបន្តផ្ទាល់ពី​វិចិត្រករខ្មែរដ៏  ល្បីល្បាញម្នាក់គឺ កញ្ញា លីសា ម៉ម (Lisa Mam) ការបង្ហាញម៉ូតដោយប្រើប្រាស់សម្លៀកបំពាក់​កែច្នៃ និងការដាក់ដេញថ្លៃផងដែរ។

រាត្រីដ៏មានអត្ថន័យនេះ នឹងមិនអាចកើតឡើងបានឡើយប្រសិនបើគ្មានការគាំទ្រអំពី សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន​ Total ធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ក្រុមហ៊ុន Vinissimo និងសភាពាណិជ្ជកម្មបារាំងខ្មែរ (CCIFC)។

ជាចុងបញ្ចប់ នៅក្នុងរាត្រីដែលមិនអាចបំភ្លេចបាននេះ ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងឡាយនឹងអញ្ជើញ ទទួលទានម្លូបអាហារដ៏ឈ្ងុយឆ្ងាញ់ ជាមួយ​នឹង​ស្រាក្រហមដ៏មានឱជារស ការសម្តែងដ៏អស្ចារ្យ និងបង្កើនទំនាក់ទំនងយ៉ាងជោគជ័យ។ នេះក៏ជាឱកាសពិសេសមួយដើម្បីសិក្សាស្វែងយល់អំពីភាពជោគជ័យរបស់ អង្គការស៊ីប៉ារយៈពេល៣៥ឆ្នាំកន្លងមកនេះ ក្នុងការលើក​កម្ពស់ការអាននៅក្នុងប្រទេសកម្ពុជា ព្រម​ជាមួយ​នឹង​ការ​អបអរសាទរដំណាច់ឆ្នាំសកលផងដែរ។

សំបុត្រអាចរកទិញបានតាមរយៈ https://www.last2ticket.com/en/events/535/

 

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមក

អង្គការស៊ីប៉ា

លោក លឹម ម៉េងហួរ ជំនួយការទំនាក់ទំនង

ទូរស័ព្ទ: 015 757680; Email: menghour.lim@sipar-cam.org

Website: http://www.sipar.org/en

Facebook: https://www.facebook.com/siparcambodia/

 

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime