Logo

DIGITEKH៖ យុវវ័យគួរសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាទំនើបឱ្យច្រើនដើម្បីលទ្ធភាពការងារនិងមុខជំនួញថ្ងៃអនាគត


ដោយ ៖ Mr. Eric

December 2, 2017

ពីព្រឹត្តិការណ៍ដ៏៏ធំ “DIGITEKH” នៃការ​ជួបជុំ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចម្រុះ​ជាង ៤០ស្ដង់ ដែល​​​រៀបចំ​ឡើងដោយ​ក្រុមហ៊ុន Sabay Digital Plus មាន​រយៈ​ពេល​ពីរ​ថ្ងៃ ២-៣​ ខែ​ធ្នូ ឆ្នាំ២០១៧ បានលើកឡើងចំណុចដាស់តឿនឱ្យយុវវ័យគួរសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាទំនើបឱ្យច្រើនដើម្បីលទ្ធភាពការងារនិងមុខជំនួញថ្ងៃអនាគត។

លោក ជី សិលា អគ្គនាយក​ក្រុមហ៊ុន Sabay Digital Plus បានថ្លែងកាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧​នៅ​អគារ​សហ​សិក្សា​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន​ ​​ស្ថិត​ក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ ឲ្យ​ដឹង​ថា DIGITEKH ជា​ឱកាស​ល្អ​សម្រាប់​អ្នក​គាំទ្រ​ អ្នក​ប្រើប្រាស់​ និង​ម្ចាស់​អាជីវកម្ម​បាន​ជួបជុំ​គ្នា ជជែក​ផ្លាស់​ប្ដូរ​យោបល់ និង​ស្វែងយល់​ពី​ការអភិវឌ្ឍន៍​ថ្មីៗ​ពី​បច្ចេកវិទ្យា។ Sabay គ្រោងនឹងពិចារណានិងសិក្សាលទ្ធភាពបន្ថែមក្នុងការជម្រុញបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាថ្មីបទេសជាច្រើនផ្សេងទៀតមកធ្វើការបង្ហាញនៅកម្ពុជាដើម្បីឱ្យយុវជន និង ប្រជាជនកម្ពុជា យល់ដឹងនិងស្វែងយល់ពីសម័យទំនើបនិងប្រព័ន្ធបច្ចេកវិទ្យាថ្មីដែលកំពុងតែកើតមានឡើនិងអភិវឌ្ឍន៍ទៅមុខយ៉ាងលឿន។

អគ្គនាយក​ក្រុមហ៊ុន Sabay រូបនេះបានបញ្ជាក់ថា មុខជំនួញនិងអាជីវកម្មធំតូជាច្រើននៅកម្ពុជា កំពុងតែងាកមកចាប់អារម្មណ៍ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីក្នុងការសម្រួលដំណើរការងារនិងដោះស្រាយជីវភាពប្រចាំថ្ងៃដើម្បីមានភាពល្អប្រសើរនិងដើរតាមសម័យកាល ដូច្នេះយុវជននិងសិស្សានុសិស្សត្រូវតែចាប់អារម្មណ៍ឱ្យខ្លាំងទៅមុខវិជ្ជា បច្ចេកទេសទំនើបៗ ឬ បច្ចេកវិទ្យាថ្មី នាសម័យកាលពេលនេះនិងអនាគត​ ដើម្បីអភិវឌ្ឍន៍ខ្លួនទៅមុខ ក៏ដូចជាទទួលបានការងារធ្វើ។

 

លោក ជី សិលា បានបញ្ជាក់ថា ឆ្នាំនេះ DIGITEK ជាកម្មវិធី​ដែល​ផ្ដោត​លើ​វិស័យ​តិចណូឡូជី ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន​ដ៏​ច្រើន​នេះ នឹង​​ដាក់​តាំង​បង្ហាញ​ផលិតផលសេវាកម្ម​យ៉ាង​សំបូរ​បែប​ដល់​អ្នក​ទស្សនា​ លោក​សង្កត់​ធ្ងន់​ដូច្នេះ៖ “DIGITEKHអាច​​​ថា​ជា​ពិព័រណ៍​បច្ចេកវិទ្យា​ដ៏​ធំ​ ព្រោះ​អី​ អ្នក​លក់ និង​​ក្រុមហ៊ុន​​ ​​ស្ទើរ​​គ្រប់​ផ្នែក​មក​អស់​ហើយ​​ទាំង​ គ្រឿង​អេឡិចត្រូនិក កុំព្យូទ័រ ទូរសព្ទ​ដៃ កាមេរ៉ា ក្រុមហ៊ុន​ព័ត៌មានវិទ្យា ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ ធនាគារ ក្រុមហ៊ុន​ឌីជីថល…។ល។ មាន​អ្វី​ដែល​ល្អៗ​​បង្ហាញ​ដល់​អ្នក​ទស្សនា​​ផ្ទាល់​ហ្មង យើង​មិន​ចាំ​ចំណាយ​ពេល​ទៅ​សួរ​តាម​ក្រុមហ៊ុន​មួយៗ​ទេ។ នៅ​DIGITEKH មាន​ទាំង​អស់”។

 

សូមបញ្ជាក់ថា លោក ជី សិលា ដែលជាអ្នកផុលផុសទៅលើបច្ចេកវិទ្យាជាច្រើនមុខនៅកម្ពុជាមួយរូបនោះ លោកបាន​ផ្ដួច​ផ្ដើម​គំនិត​ជំរុញ​ឲ្យ​ពិព័រណ៍​នេះ​លេច​ចេញ​ជា​រូបរាង​ឡើង​បញ្ជាក់​ពី​​គោលដៅ​ធំ​មួយ​ទៀត សម្រាប់​ត្រួសត្រាយ​ផ្លូវ​ដល់​អាជីវកម្ម​ក្នុង​ស្រុក​បង្កើត​ថ្មី អាច​ស្វែង​រក​ការ​គាំទ្រ​ និង​ការ​សហការ​ពី​ដៃគូ​នានា សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍន៍​អាជីវកម្ម​នា​ថ្ងៃ​អនាគត។ ជា​លើក​ដំបូង​ដែល Sabay Digital Plus បាន​រៀបចំ​កម្មវិធី​នេះ​ឡើង ដែល​នឹង​ធ្វើ​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ​​នៅ​ដើមខែ​ធ្នូ នេះនេះ​ជា​ឱកាស​ដល់​អ្នក​ចូលចិត្ត​ផ្នែក​បច្ចេកវិទ្យា​បាន​ស្គាល់ បាន​ជាវ​ផលិតផល និង​សេវាកម្ម​នានា​ក្នុង​តម្លៃ​ពិសេស។ នៅ​មាន​ច្រើន​ទៀត​ដែល​អ្នក​នឹង​ទទួល​បាន​លើស​ពី​អ្វី​ដែល​អ្នក​​ចង់​បាន។ អាច​ចូលរួម​ដោយ​សេរី នៅថ្ងៃទី០២​ និង០៣​ ខែ​ធ្នូ ឆ្នាំ២០១៧​ នៅ​សាលា​តិចណូ ដើម្បី​ទទួល​យក​អត្ថប្រយោជន៍​ថ្មីៗ​ក្នុង​កម្មវិធី DIGITEKH៕

 

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime