Logo

ឡេង ណាវ៉ាត្រា ទោះបីជាក្លាយសេដ្ឋីម្ចាស់បុរីរាប់លានដុល្លារក៏មិនភ្លេចធាតុដើមជាអ្នកក្រ


ដោយ ៖ Mr. Eric

December 1, 2017

ក្នុងចំណោមតារាចម្រៀង និងម្ចាស់ផលិតកម្មដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈ គេចាប់អារម្មណ៍ថាមានតែតារាចម្រៀង និងជាផលិតករ លោកឡេង ណាវ៉ាត្រា ប៉ុណ្ណោះ ដែលបានក្លាយជាមានជំនួញវ៉ាល់លានតែមួយពព្រិចភ្នែកប៉ុណ្ណោះ បន្ទាប់ពីលោកបានក្លាយជាអ្នកជំនួញពុះដីឡូតិ៍លក់ និងចុងក្រោយបានក្លាយជាម្ចាស់បុរីរហូតដល់រាប់រយល្វែងនោះផង។

យ៉ាងណាក៏ដោយ គេកត់សម្គាល់ថាលោកមិនដែលភ្លេចកំណើតដើមរបស់ខ្លួននោះទេ ដោយលោកបានរមែងរំលឹកអោយមហាជនបានដឹងពីអតីតជាពលករ និងជាកម្មកររបស់លោកមុនក្លាយជាអ្នកក្ដោបក្ដាប់ជំនួញវ៉ាល់លាននោះជាប្រចាំ ដោយលោកបានវិចលុយមួយកេសធំយកទៅចែកចាយដល់ក្រុមកម្មករប្រមាណជាង៣០០នាក់នៅក្នុងការដ្ឋានសាងសង់បុរីរបស់ខ្លួន ធ្វើអោយកម្មករម្នាក់ស្ងើចសរសើរពីទឹកចិត្តរបស់លោកនោះផង។

លោក ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្ម Galaxy និងជាម្ចាស់បុរីវីឡាកូនកាត់ឡេងណាវ៉ាត្រា បានអះអាងថា នៅពេលលោកចុះទៅមើលការដ្ឋានសាងសង់ ហើយលោកបានឃើញពីសភាពធ្វើការរបស់កម្មវិធីនៅក្នុងបុរីបានធ្វើអោយលោកស្រណោះដល់អតីតកាលដែលលោកធ្លាប់ធ្វើជាកម្មករសំណង់ ជាកម្មកររោងចក្រ និងចុងក្រោយបានក្លាយជាពលករនៅក្នុងប្រទេសកូរ៉េជាប់នឹងភ្នែកតែម្ដង។

លោកបានអះអាងថានៅក្នុងពេលនោះ សភាពក្នុងការរស់នៅគឺមិនខុសពីមាន់ដែលត្រូវរស់ដោយមួយគេៗនោះទេ ដោយសារប្រាក់ខែលោកទទួលបានគឺសឹងតែមិនគ្រប់នឹងថ្លៃជួលផ្ទះ និងការហូបចុក។ លោកទើបតែបានរស់ស្រួល ដោយហូបឆ្អែតគ្រប់គ្រាន់ក្នុងពេលដែលលោកបានចេញទៅធ្វើការនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះ តែបណ្ដាលមកពីលោកធ្លាប់ក្រធ្លាប់អត់ ហើយលោកតែងតែសន្សំលុយដែលបានធ្វើការពីប្រទេសកូរ៉េយ៉ាងលំបាកមកទិញដីស្រែស្ដុកទុកតាំងពីជំនាញ់នៅធូរថ្លៃ ទើបធ្វើអោយលោកចេះតែមានដើមទុន ហើយឈានដល់ពុះឡូតិ៍ដាក់លក់រហូតចេះតែពង្រីកដើមទុនបានច្រើនបន្តិចៗម្ដង មុនឈានដល់ការប្រកាសក្រុមហ៊ុនជាក្រុមហ៊ុនសង់ផ្ទះល្វែង និងវីឡាកូនកាត់ដាក់លក់។

ម្ចាស់ផលិតកម្ម Galaxy បានប្រាប់ថាមកទល់ពេលនេះ មិនរាប់បញ្ចូលគម្រោងដីឡូតិរបស់លោកច្រើនកន្លែង លោកមានក្រុមសង់ផ្ទះល្វែង និងវីឡាកូនកាត់ចំនួន៣កន្លែងហើយ ដោយគម្រោងទី១ និងទី២រាប់រយល្វែងគឺលក់គ្មានសល់នោះទេ និងបន្តលក់គម្រោងទី៣ដែលមានផ្ទះដៃជាង១០ហិកតាបន្តទៀតនៅតាមបណ្ដោយផ្លូវជាតិលេខ៣។ លោកថាអាជីវកម្មកាន់តែទទួលជោគជ័យ តែលោកនៅតែមិនចោលផលិតកម្មនោះទេ ដោយលោកនឹងងាកមកផលិតចម្រៀង និងភាពយន្តដើម្បីលើកស្ទួយក្នុងពេលរយាលដៃបន្តិច។ ប៉ុន្តែអ្វីដែលលោកត្រូវធ្វើពេលនេះ គឺចែករំលែកក្ដីស្រឡាញ់ដល់ក្រុមកម្មករ ដោយសារតែលោកក៏ជាអតីតការពលករចំណាកស្រុក និងជាអតីតកម្មករក្នុងស្រុកក្នុងពេលមិនទាន់មានអាជីវកម្មក្នុងដៃដូចគ្នា។

លោកបានបន្តថា អោយតែចុះមកដល់ការដ្ឋានលោកតែងមមៃឃើញភ្លាមៗថារូបភាពដែលលោកបានឃើញនោះ គឺជាលោកកាលពីប៉ុន្មានឆ្នាំមុន ហើយបើទោះជាគឺថៅកែដែលមានខ្ពស់ដាច់ឆ្ងាយពីក្រុមកម្មករទាំងនោះក៏ដោយក៏លោកនៅតែបង្ហាញភាពជិតស្និទ្ធិ។ លោកទើបនឹងបានវិចលុយមួយកេសធំយកទៅចែកចាយដល់ក្រុមកម្មករនៅក្នុងការដ្ឋានរបស់ខ្លួន កាលពីពេលថ្មី និងបានជំរុញទឹកចិត្តអោយក្រុមកម្មករបន្តតស៊ូ កុំអោយអស់សង្ឃឹមដើម្បីអាចមានឱកាសដូចលោកនោះផង។

លោក ឡេង ណាវ៉ាត់ត្រា បានភ្ញាក់ខ្លួនព្រឺត បន្ទាប់ពីការចែកលុយដល់ក្រុមកម្មករដែលជាសកម្មភាពយ៉ាងកម្ររបស់លោកត្រូវបានគេចែកចាយ ហើយធ្វើអោយមានការចាប់អារម្មណ៍។ យ៉ាងណាមិញ លោកអះអាងថាមានតែការផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តអោយបណ្ដាក្រុមអ្នកតូចទាបទាំងនោះប៉ុណ្ណោះ ទើបអាចអោយពួកគេសប្បាយចិត្ត ហើយលោកខ្លួនឯងក៏មិនខុសពីបានដាស់តឿនខ្លួនឯងក្រោយភាពមានបានកុំអោយភ្លេចអតីតកាលដែលធ្លាប់លំបាកទាំំងនោះ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime