Logo

លោក ស ងួន និពន្ធនាយកព័ត៌មានTV5 រថយន្តលោកបុកគ្នាឡើងសាហាវ ប៉ុន្តែជីវិតលោកថ្លៃឆ្លងផុត ខណៈសោកស្តាយភរិយា


ដោយ ៖ Mr. Reno

November 27, 2017

និពន្ធនាយកព័ត៌មាន និង ជាពិធីករល្បីប្រចាំស្ថានីយទូរទស្សន៍លេខ៥ លោក ស ងួន បានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តរបស់លោកបុកគ្នាជាមួយរថយន្តដឹកស្រាបៀអង្គរត្រង់ចំណុចផ្លូវពេជ្រនិលយ៉ាងសាហាវ ដល់ឱ្យប្រពន្ធទទួលមរណភាពភ្លាមៗនៅកន្លែងកើតហើយដោយសារតែរថយន្តទាំងពីរបុកគៀបចំមុខ ខណៈកូនស្រីរបស់លោករបួសធ្ងន់មិនទាន់ដឹងខ្លួននៅឡើយ។

សេចក្តីរាយតាមទូរសព្ទពីស្ថានីយទូរទស្សន៍លេខ៥បានបញ្ជាក់ រស្មីកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ថា កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧  និពន្ធនាយកព័ត៌មាន លោក ស ងួន បានចាកចេញពីក្រុងព្រះសីហនុឡើងមកភ្នំពេញវិញដើម្បីត្រៀមចូលធ្វើការងារតាមធម្មតា ប៉ុន្តែស្រាប់ដល់ផ្លូវកោងត្រង់ចំណុចតំបន់ពេជ្រនិលក៏ស្រាប់តែ រថយន្តដឹកស្រាបៀអង្គរបានបើកចូលគំនូសផ្លូវបញ្ច្រាសគ្នាជាមួយលោក ដែលជ្រុលបុកចំមុខរថយន្តលោក គៀបរថយន្តទាំងជាប់គ្នា ហើយបណ្តាលឱ្យភរិយារបស់លោកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

តាមការបញ្ជាក់ពីប្រភពដដែលបានឱ្យដឹងថា លោក ស ងួន មិនមានរបួសធ្ងន់ធ្ងរ ឡើយ ក្រោយពិនិត្យនិងតាមដាននៅពេលបញ្ជូនមកដល់​មន្ទីរពេទ្យកាល់ម៉ែត្រ កាលពីយប់រំលងអាត្រាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ប៉ុន្តែកូនស្រីរបស់លោកកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងមិនទាន់ដឹងខ្លួននៅឡើយ។ ពេលនេះលោក ស ងួន បានវិលត្រឡប់មកគេហដ្ឋានដើម្បីសម្រាក់យកកម្លាំង ខណៈក្រុមគ្រួសាររបស់លោកកំពុងតែរៀបចំពិធីបុណ្យសពភរិយារបស់លោកដែលបានទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះ។

សូមបញ្ជាក់ថា ពិធីបុណ្យសពភរិយាយលោក ស ងួន កំពុងតែរៀបចំនៅគេហដ្ឋានរបស់លោកក្នុងតំបន់វត្តសន្សំកុសល ខណៈរូបលោកមានសំណាងមិនរបួសធ្ងន់ធ្ងរ។ ចំណែកកូនស្រីរបស់លោកកំពុងស្ថិតនៅមន្ទីរពេទ្យគន្ធបុប្ផាដើម្បីព្យាបាលរបួស។

សូមរំលឹកថា លោ​កស ងួន ​បាន​ជួប​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​នៅ​ម្តុំ​ជ្រោះ​ពេ​ជ្រនិលខាងកើតយាយម៉ៅ​បណ្តាលអោយ​​ប្រព​ន្ឋ​គាត់​បាន​គាប​ជាប់​ក្នុង​រថយន្ត​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធមកាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា  នៅ​ចំណុច​ត្រង់​ផ្លូវ​កោង ចន្លោះ​គីឡូម៉ែត្រ​លេខ ១០១-១០២ ក្រុងព្រះសីហនុ​។​​ភរិយារបស់លោក​ឈ្មោះ បុ​ទុម សុ​ភិ​យ៉ា និង​កូនស្រី​ឈ្មោះ ស រិទ្ធី​វី ៕

 

 

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime