Logo

បុរីភ្នំពេញថ្មី វត្តអង្គតាមិញ វេងស្រេងដាក់លក់ក្នុងតម្លៃទាបជាមួយការបញ្ចុះរហូតដល់៨ភាគរយ


ដោយ ៖ Mr. Eric

November 16, 2017

បុរីភ្នំពេញថ្មី បានដាក់ចេញគម្រោងថ្មីមួយទៀដែលបង្កើតគេហដ្ឋានប្រមាណ១៩៣ខ្នង ឬសម្រាប់ ១៩៣ គ្រូសារ  លើទំហំផ្ទៃដីជិត៤ហិកតាក្នុងតម្លៃទាបជាមួយការបញ្ចុះរហូតដល់៨ភាគរយលើតំបន់ផ្លូវវត្តអង្គតាមិញ វេងស្រេង ដើម្បីឆ្លើយតបកំណើតប្រជាជនរស់នៅក្នុងទីក្រុងកាន់តែកើនឡើងពីមួយឆ្នំាទៅមួយឆ្នាំ។ ប្រញាប់ឡើងការលក់ក្នុងតម្លៃពិសេសមានកំណត់។

លោក ភូ សម្បត្តិ ប្រធានទីផ្សារ និង ជំនួយការអគ្គនាយគ្រប់គ្រងបុរីភ្នំពេញថ្មី ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពិធីក្រុងពាលីបុកគ្រឹះថ្មីនៃគម្រោងទី៩នេះឱ្យដឹងថា បើតាមទៅលើកំណើនប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញ មានការកើនឡើងជាបន្តបន្ទាប់ ខណៈដែលក្នុងមួយឆ្នាំជាមធ្យមកំណើនប្រជាជនក្នុងទីក្រុងឡើងពីចន្លោះពី ១០ម៉ឺន រហូតដល់១៥ម៉ឺននាក់ ។ ដូច្នេះបើតាមការព្យាករណ៍សម្រាប់ឆ្នាំ២០២០ រាជធានីភ្នំពេញ អាចនឹងមានប្រជាជនរហូតដល់៣លានកន្លះនាក់ ហើយបើព្យាករណ៍ដល់២០៣០នោះ ប្រជាជនអាចនឹងឡើងរហូតដល់ ៧លាននាក់ ។

លោក ភូ សម្បត្តិ  បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទាំងផ្ទះល្វែងនិងបុរីទី៩នេះ នឹងត្រូវចំណាយពេលប្រហែល២ឆ្នាំ ដែលបុរីមួយខ្នងៗ មានដាក់លក់តម្លៃចាប់ពី១១ម៉ឺនដុល្លារឡើងទៅ ដោយផ្តល់សេវាកម្មលក់ដាច់និងបង់រំលស់ជាមួយធានាគារ ឬ បុរីផ្ទាល់ក៏ដោយបាន។ ជាពិសេសនោះអតិថិជនមានប្រាក់សមល្មមនោះក៏អាចបង់អាចជាដំណាក់កាលដំណាក់កាលតាមពេលវេលាក៏បាន។ សម្រាប់ការបើកលក់ក្បាលគម្រោងដែលមានគេហដ្ឋានចំនួន១៩៣ខ្នងនេះ នឹងផ្តល់ការបញ្ចុះតម្លៃរហូតដល់៣ភាគរយ ហើយក៏គោលការណ៍ពិសេសបញ្ចុះ៥ភាគរយថែមទៀត។ បុរីភ្នំពេញថ្មី សាងសងផ្អែកលើបទដ្ឋានត្រឹមត្រូវតាមក្រសួងនិងច្បាប់ ដើម្បីស្មោះត្រង់ និង ផ្តល់កម្មសិទ្ធត្រឹមត្រូវជូនអតិថិជន។

​ប្រធានទីផ្សាររូបនេះបានបង្កើបថា បើរបាយការណ៍ចេញផ្សាយរបស់ South East Asian News Magazine បានរាយការថា ភ្នំពេញជាទីក្រុងដែលត្រូវការ ៨០ម៉ឺនផ្ទះ ក្នុងឆ្នាំ២០៣០ ដូច្នេះតម្រូវការផ្ទះល្វែង និងកន្លែងស្នាក់នៅ នឹងមានការកើនឡើងពិតប្រាកដ។ ភ្នំពេញថ្មី ជាបុរីឈរលើគោលការបំពេញសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាដ៏ល្អសមរម្យ និងផ្តល់ជំរកដ៏ធំទូលាយជាមួយសោភ័ណភាពស្រស់ស្អាត និងគ្រប់គម្រោងនៅតាមដងវិថីល្អៗក្នុងរាជធានីភ្នំពេញ។ សូមអញ្ជើញមកការិយាល័យលក់និងបង្ហាញជ្រាបព័ត៌មានតម្លៃកាន់តែច្បាស់ និង មើលទីតាំងគម្រោង៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts