Logo

ចិន​កំពុង​សាកល្បង​រថពាសដែក​ចុះ​ទឹក​ឡើងគោក​បាន ២ ប្រភេទ ដោយ​សម្ងាត់​


ដោយ ៖ កាសែត រស្មីកម្ពុជា

November 8, 2017

បថត ដែល​លេច​នៅលើ​វេទិកា​បណ្តាញ​សង្គម​ចិន​បាន​បង្ហាញថា ចិន​កំពុង​ធ្វើតេស្ត​រថពាសដែក​ចុះ​ទឹក​ឡើងគោក​បាន ទំហំ ៦x៦​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​វេ​ប​សាយ​ជំនាញ​ខាង​យោធា IHS Jane​។​

​រថពាសដែក​២​ខុសគ្នា​បន្តិចបន្តួច​ត្រូវបាន​បង្ហោះ​លើ​អន​ឡាញ​។ រថពាសដែក​ទី ១ មាន​បំពាក់​ឧបករណ៍​អេ​ឡិច​ត្រូ​អុ​ប​ទិ​កនៅ​លើដំបូល កាំភ្លើងយន្ត ជើង​ទម្រ​បាញ់​ផ្លោង​គ្រាប់បែកដៃ និង​ជណ្តើរ​បង្ហូរ​សម្រាប់​កង​ទ័ព​ចេញចូល​នៅ​ខាងក្រោយ​។​

​រថពាសដែក​ទី ២ មាន​តួ​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​រាង​វែង​ជាង​បន្តិចបន្តួច​។ ប្រវែង​បន្ថែម​នេះ​ផ្តល់ឱ្យ​រថពាសដែក​នូវ​កន្លែង​ទំនេរ​ដើម្បី​រក្សាទុក​ឧបករណ៍ អាវុធ ឬ​គ្រឿង​សម្ភារៈ​សឹក​បន្ថែមទៀត​។​

​ថ្លែង​នៅ​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ១៩ នៅ​ពាក់កណ្តាល​ខែតុលា លោក ស៊ី ជីន​ពីង អគ្គលេខាធិការ​បក្ស​បាន​ប្តេជ្ញា​កែលម្អ​កងទ័ព​រំដោះប្រជាជន (PLA) និង​ធានា​ឱ្យ PLA ក្លាយជា​កងកម្លាំង​ប្រយុទ្ធ​លំដាប់​ពិភពលោក​ត្រឹម​ឆ្នាំ ២០៥០​។ លោក​ស៊ី​និយាយថា “​ក្តី​សុបិន​របស់​ចិន​ដែល​ចង់​ក្លាយជា​កងទ័ព​ជាតិ​ដ៏​រឹងមាំ​នឹងត្រូវ​បានសម្រេច​ជាក់​ជាមិនខាន​”​។​

​លោក អ៊ែន​ឌ្រី កុ​ត​ស៍ (Andrei Kotz) អ្នកវិភាគ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី RIA Novosti បាន​កត់សម្គាល់ថា នៅ​ឆ្នាំនេះ​ថវិកា​ការពារជាតិ​របស់​ចិន​បាន​កើនឡើង ៧ ភាគរយ​ស្មើនឹង​ជាង ៧៨ ពាន់​លាន​យ័ន ឬ​ស្មើនឹង ១៥៦ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​ការ​ទិន្នន័យ​ផ្លូវការ​។ ហើយ​យោងតាម​ការប៉ាន់ស្មាន​ក្រៅផ្លូវការ​មួយ​បានឱ្យដឹងថា នៅពេល​ពិចារណា​លើ​ថវិកា​សម្ងាត់ យោធា​ចិន​បាន​ចំណាយ​លើស ២០០ ពាន់​លាន​ដុល្លារ​រួចទៅហើយ​៕ ដោយ៖ កញ្ញាដាលីស

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime