Logo

លោកស័ក្តប្រាំ ធី ​បាញ់ ឈ្មួញឈើប្រណីត តើ អ្នកណានៅពីក្រោយខ្នង បានជាហ៊ានប្រឆាំង នឹងបទបញ្ជាសម្តេចនាយក រដ្ឋមរដ្ឋមន្ត្រីតេជោសែន!


ដោយ ៖ Mr. Reno

November 5, 2017

ខេត្តក្រចេះ ​ក្នុងទឹ​កដីនៃអា​ណាចក្រភូ​មិភា​គ១ និ​ងភូ​មិ​​ភាគ២ ម​ន្ត្រីជំនា​ញ ក៏ដូច​ជាប្រជា​ពល​រដ្ឋ សុទ្ធ​តែ​​ស្គា​ល់ច្បា​ស់ បុក្គល់ ស័ក្តប្រាំ ថន ប៊ុនធី (ហៅ ធីីបាញ់) ដែលគេថា ជាឈ្មួញរក​ស៊ីជួញដូរ​ឈើប្រ​ណី​ត ជើងខ្លាំងដុះស្លែម្នាក់ នៅក្នុងខេត្តក្រចេះ។ គេបានចាត់ទុក បុក្គល់ឈ្មោះ (ធី បាញ់) ជាជើងខ្លាំង ព្រោះមុខរប​ររកស៊ី​ជួញ​ដូរ​ឈើ ប្រណីត ខុសច្បាប់ ប្រឆាំង​បទបញ្ជា​សម្តេចនាយ​ក រដ្ឋមន្ត្រីតេជោសែន គឺមិនដែលត្រូវបាន បង្ក្រា​បម្តង​ណាឡើយ រហូតមកដល់ពេលនេះ។

យើងសូមរំលឹកឡើងវិញបន្តិច កាលពីឆ្នាំ២០១៤ ក៏មិនខុសគ្នា នឹងពេលឥឡូវនេះដែរ កន្លងមកសកម្មភាពដឹកជញ្ជូនឈើប្រណីត របស់បុក្គល់ ធី បាញ់ ជាក់ស្តែ គេនៅចាំបានថា កាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០​១៤ កន្លងទៅ កាលនោះ ក្រុមលោក ធី បាញ់ បានប៉ះ ទង្គិចជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយ​ លោក ហាក់ ហ៊ាន ព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្តក្រចេះ ស្ថិតក្នុង​ឃុំស្វាយជ្រះ ស្រុ​កស្នួ​​ល ខេត្តក្រចេះ មានការផ្ទុះអាវុធបណ្តាលឱ្យគ្រាប់ ផ្លាតទៅត្រូវស្ត្រីកូនខ្ចីម្នាក់រងរបួស ។

ករណីផ្ទុះអាវុធបាញ់ប្រហារគ្នាគ្នា ជាមួយ និងសមត្ថកិច្ចតុលាការ ដោយក្រុមបុក្គល់ ធី បាញ់នេះ ត្រូវបានលោក ទី សុវិនថាល់ ព្រះរាជ​អាជ្ញា អមសាលាដំបូងខេត្ត ក្រចេះអះអាងប្រាប់អ្នកសារព័ត៌មាន នាពេលនោះថាៈ លោកដឹងមុខអស់ហើយ លោក នឹងរកយុត្តិធម៌ឱ្យជនរងគ្រោះ ហើយក៏មិនឱ្យជនល្មើសរួចខ្លួនបានឡើយ ។ តែទីបំផុត មកដល់ថ្ងៃនេះ លោក ទី សុវិនថាល់ ស្ងាត់មាត់ឈឹង។ មិនដឹងថាៈ ព្រះរាជអាជ្ញា ខេត្តក្រចេះ រូបនេះខ្លាច ឬត្រូវគេសែនព្រេននោះទេ? ។ សូមសសើរ ចំពោះបុក្គល់ស័ក្តប្រាំ ធី ​បាញ់ពិតជាខ្លាំងជាង សម្តេចនាយក រដ្ឋមន្ត្រីតេជោសែន ទៅទៀត សូម្បី តែតុលាការ ក៏អត់ហ៊ានក្អកជាមួយដែរ ទើបធ្វើឲ្យលោកសក្តិប្រាំ ធី បាញ់ សប្បាយរីកថ្លើមមកដល់ថ្ងៃនេះ ។

ថ្មីៗនេះ មានប្រជាពលរដ្ឋ រាយការណ៍មកថាៈ មានរថយន្តឃីឌុបជាច្រើនគ្រឿង បានមកសាងឈេី នៅភូមិអូព្រះ ឃំុអូគ្រៀង ស្រុកសំបូរខេត្តក្រចេះ ឈើប្រណីតពេញៗ រថយន្តរបស់ក្រុមលោកស័ក្តប្រាំ ធី បាញ់ បានដឹកជញ្ជូនចេញទៅស្រុកស្នួល ឆ្ពោះទៅស្រុកយួន តាមច្រកជាំក្រវៀន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំដោយរលូន ។

គេឆ្ងល់ថា ប្រសិនបើបទបញ្ជា តេជោសែន ស្តីពីការបង្ក្រាប បទល្មើសព្រៃឈើ ត្រូវគេអនុវត្តលោក ធី បាញ់ កុំថាឡើយលោកស័ក្តប្រាំធ្វើការ នៅនាយកដ្ឋានព័ត៌មាន អគ្គមេបញ្ជាការ (នេះបើតាមគេរាយការណ៍) ទោះពាក់ លោកខែ ក៏ ធី បាញ់ មិនអាចរកស៊ីឈើ ប្រណីតខុសច្បាប់បានឡើយ ។
ការដឹក ជញ្ចូនឈើប្រណិត ឆ្លងកាត់ ខេត្តក្រចេះដោយរលូន គ្មានការំខានពី សមត្ថកិច្ចនេះ ត្រូវបានអ្នករកស៊ីឈើដូច គ្នា និយាយខ្សឹបប្រាប់ឱ្យដឹងថាៈមេអាវុធ ហត្ថខេត្តក្រចេះ គឺជាមនុស្សជិតស្និទ្ធជា មួយលោកធី បាញ់ ក្រៅពីនោះគឺការបង់ សេវាឱ្យសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវ៕ ដោយ​ ព្រះនរាយណ៍

 

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime