Logo

ស ចំរ៉ុង ត្រូវបានគេសង្ស័យថាជាអ្នកពីក្រោយខ្នងធី ​បាញ់ មេឈ្មួញឈើប្រណីត ដោយ ប្រឆាំង នឹងបទបញ្ជារបស់នាយក រដ្ឋមរដ្ឋមន្ត្រីហ៊ុនសែន!។


ដោយ ៖ Mr. Reno

November 5, 2017

ខេត្តក្រចេះ៖ បច្ចុប្បន្ននេះនៅ​ក្នុងទឹ​កដីនៃអា​ណាចក្រភូ​មិភា​គ១ និ​ងភូ​មិ​​ភាគ២ ម​ន្ត្រីជំនា​ញ ក៏ដូច​ជាប្រជា​ពល​រដ្ឋ សុទ្ធ​តែ​​ស្គា​ល់ច្បា​ស់យ៉ាង បុក្គលស័ក្តប្រាំ ថន ប៊ុនធី (ហៅ ធីីបាញ់) ដែលគេដឹងថា ជាឈ្មួញរក​ស៊ីជួញដូរ​ឈើប្រ​ណី​ត ជើងខ្លាំងដុះស្លែម្នាក់ នៅក្នុងខេត្តក្រចេះដោយគេមានការសង្ស័យថាលោកស ចំរ៉ុងចៅហ្វាញខេត្តក្រចេះជាអ្នកពីក្រោយខ្នងក្នុងការបើកដៃឲ្យមេឈ្មួញឈ្មោះធីបាញ់ដឹកជញ្ជូនឈើប្រណិតយកទៅលក់នៅស្រុកយ៉ាងគគ្រឹកគគ្រេងដោយមិនមានវិធានការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននោះឡើយ។

សព្វថ្ងៃនេះគេបានចាត់ទុក បុក្គលឈ្មោះ (ធី បាញ់) ជាជើងខ្លាំង ម្នាក់នៅក្នុងទឹកដីខេត្តក្រចេះពីព្រោះមុខរប​ររកស៊ី​ជួញ​ដូរ​ឈើ ប្រណីត ខុសច្បាប់ ប្រឆាំង​បទបញ្ជា​របស់លោកនាយ​ក រដ្ឋមន្ត្រីហ៊ុនសែន គឺមិនដែលត្រូវបានទប់ស្កាត់និង បង្ក្រា​បម្តង​ណានោះឡើយ? រហូតមកដល់ពេលនេះដោយគេមានការសង្ស័យថាលោកស ចំរ៉ុងជានៅពីក្រោយខ្នងនិងបើកដៃឲ្យមេឈ្មួញធីបាញ់ធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតយកទៅលក់នៅប្រទេសវៀតណា។សូមរំលឹកឡើងវិញបន្តិច កាលពីឆ្នាំ២០១៤ ក៏មិនខុសគ្នា នឹងពេលឥឡូវនេះដែរ កន្លងមកសកម្មភាពដឹកជញ្ជូនឈើប្រណីត របស់មេឈ្មួញធី បាញ់ ជាក់ស្តែង គេនៅចាំបានថា កាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០​១៤ កន្លងទៅ កាលនោះ ក្រុម
ឈ្មួញ ធី បាញ់ បានប៉ះ ទង្គិចជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយ​ លោក ហាក់ ហ៊ាន ព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្តក្រចេះ ស្ថិតក្នុង​ឃុំស្វាយជ្រះ ស្រុ​កស្នួ​​ល ខេត្តក្រចេះ មានការផ្ទុះអាវុធបណ្តាលឱ្យគ្រាប់ ផ្លាតទៅត្រូវស្ត្រីកូនខ្ចីម្នាក់រងរបួសជាទំងន់ទៀតផង។

ករណីផ្ទុះអាវុធបាញ់ប្រហារគ្នាជាមួយ និងសមត្ថកិច្ចតុលាការ ដោយក្រុមឈ្មួញ់ ធី បាញ់នេះ ត្រូវបានលោក ទី សុវិនថាល់ ព្រះរាជ​អាជ្ញា អមសាលាដំបូងខេត្ត ក្រចេះអះអាងប្រាប់អ្នកសារព័ត៌មាន នាពេលនោះថាៈ លោកដឹងមុខអស់ហើយ លោក នឹងរកយុត្តិធម៌ឱ្យជនរងគ្រោះ ហើយក៏មិនឱ្យជនល្មើសរួចខ្លួនបានឡើយ ។ តែទីបំផុត មកដល់ថ្ងៃនេះ លោក ទី សុវិនថាល់ ស្ងាត់មាត់ឈឹង។ មិនដឹងថាៈ ព្រះរាជអាជ្ញា ខេត្តក្រចេះ រូបនេះខ្លាច ឬត្រូវគេសែនព្រេននោះទេ? ។ សូមសសើរ ចំពោះមេឈ្មួញ ធី ​បាញ់ពិតជាខ្លាំងជាង លោកនាយក រដ្ឋមន្ត្រីហ៊ុនសែន ទៅទៀត សូម្បី តែតុលាការ ក៏អត់ហ៊ានក្អកជាមួយដែរ ទើបធ្វើឲ្យមេឈ្មួញធី បាញ់ សប្បាយរីកថ្លើមរហូតមកដល់សព្វថ្ងៃនេះ ។

ថ្មីៗនេះ មានប្រជាពលរដ្ឋ រាយការណ៍មកថាៈ មានរថយន្តឃីឌុបជាច្រើនគ្រឿង បានមកសាងឈេី នៅភូមិអូព្រះ ឃំុអូគ្រៀង ស្រុកសំបូរខេត្តក្រចេះ ឈើប្រណីតពេញៗ រថយន្តរបស់ក្រុមលោកស័ក្តប្រាំ ធី បាញ់ បានដឹកជញ្ជូនចេញទៅស្រុកស្នួល ឆ្ពោះទៅស្រុកយួន តាមច្រកជាំក្រវៀន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំដោយរលូន ។ចំពោះករណីមេឈ្មួញធីបាញ់ដឹកជញ្ជូនឈើប្រណិតយកទៅលក់នៅស្រុកយួនយ៉ាងគគ្រឹកគ្រេងដោយផ្គើននិងបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែននោះ គេចាំមើលលោក ទៀបាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិគួរមានវិធានការបែបណា ចំពោះកូនចៅរបស់ខ្លួន ដែលបានយកតួនាទីជានាយទាហានទៅប្រព្រឹត្តិបទល្មើសព្រៃឈើ បណ្តាលឲ្យប៉ះពាល់អង្គភាពក្រសួងការពារជាតិយ៉ាងធ្ងន់ធ្ងរទៀតផង។

គេឆ្ងល់ថា ប្រសិនបើបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន ស្តីពីការបង្ក្រាប បទល្មើសព្រៃឈើ ត្រូវគេអនុវត្តមេឈ្មួញ ធី បាញ់ កុំថាឡើយលោកស័ក្តប្រាំធ្វើការ នៅនាយកដ្ឋានព័ត៌មាន អគ្គមេបញ្ជាការ (នេះបើតាមគេរាយការណ៍) ទោះពាក់ លោកខែ ក៏ ធី បាញ់ មិនអាចរកស៊ីឈើ ប្រណីតខុសច្បាប់បានឡើយ ។ ការដឹក ជញ្ចូនឈើប្រណិត ឆ្លងកាត់ ខេត្តក្រចេះដោយរលូន គ្មានការំខានពី សមត្ថកិច្ចនេះ ត្រូវបានអ្នករកស៊ីឈើដូច គ្នា និយាយខ្សឹបប្រាប់ឱ្យដឹងថាៈមេអាវុធ ហត្ថខេត្តក្រចេះ គឺជាមនុស្សជិតស្និទ្ធជា មួយមេឈ្មួញធី បាញ់ ក្រៅពីនោះគឺការបង់ សេវាឱ្យសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវ។

ដោយឡែកមន្រ្តីបក្សប្រឆាំងនិងក្រុមអង្គការការពារព្រៃឈើនៅក្នុងខេត្តក្រចេះបានឲ្យដឹងថា?មេឈ្មួញធីបាញ់តែងតែបោះពាក្យសម្តីថា?បើហ៊ុនសែនមិនបញ្ជាឲ្យចាប់មុខរបរឈើប្រណិតរបស់អញទេ?គ្មានអ្នណាហ៊ានចាប់មុខរបរអញទេ?។ដូច្នេះគេរំពឹងចាំមើលលោកសៅសុខាមេប៉េអឹមផ្ទៃប្រទេសដែលជាប្រធានគណះកម្មការទប់ស្កាត់បទល្មើសព្រៃឈើទូទាំងប្រទេសដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រគល់ដាវអាជ្ញាសឹកមួយនេះ ដើម្បីកំចាត់ក្រុមឈ្មួញទុច្ចរិតនោះ?ចាំមើលលោកសៅសុខាអាចបកស្បែកមេឈ្មួញធីបាញ់តាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានឬមិនបាន៕​ ដោយ សាន់ដេ ខេត្តក្រចេះ

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime