Logo

ក្រុមឈ្មួញសម្រុកដឹកឈើពីស្រុកកែវសីម៉ាយកទៅលក់នៅប្រទេសវៀតណាម រីឯសមត្ថកិច្ចនៅតាមដងផ្លូវដាក់កុងត្រូលជជុះយ៉ាអាធិប្បតេយ្យ


ដោយ ៖ Mr. Reno

November 5, 2017

(ខេត្តមណ្ឌលគិរី)៖សមត្ថកិច្ចដាក់កុងត្រូលជជុះតាមផ្លូវប៉ាក់ខេយ៉ាងអាណាធិបតេយ្យចាំជម្រឹតទាលុយពីក្រុមឈ្មួញរកស៊ីជំនួញឈើប្រណិតលក់ឆ្លងដែនទៅប្រទេសវៀតណាម ខណៈសេចក្ដីរាយការអះអាងថា បទល្មើសព្រៃឈើកើតឡើយពេញបន្ទុកជាពិសេសដឹកចេញតាមច្រកល្បៀងនឹង ច្រកទ្វេរភាគីព្រំប្រទល់កម្ពុជា-វៀតណាម ដូចជាច្រកស្រុកកែវសីម៉ា ច្រកផ្លូវដាក់ដាំ ច្រកផ្លូវប៊ូស្រា នឹងច្រកល្បៀងផ្សេងៗទៀតជាដើម។

ឈើអស់ទាំងនោះក្រុមឈ្មួញដឹកជញ្ជូនចេញពីស្រុកអូររាំង នឹងដែនជម្រកសត្វព្រៃស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យកទៅលក់នៅប្រទេសវាតណាមយ៉ាងរលូន ដែលពួកគេសុតសឹងជាឈ្មួញធំៗគឺមិនមែនជាឈើរបស់ប្រជាពលរដ្ឋអ្នករកស៊ីធម្មតានោះទេ។

ជាក់ស្ដែងក្រុមការងារអង្គភាពសារព័ត៌មាន នគរមាស ដែលដឹកនាំដោយលោកចាន់ធីចាងហ្វាងការផ្សាយ បានចុះមកដល់ស្រុកកែវសីម៉ា ហើយបានសង្កេតឃើញមានរថយន្តជាច្រើនគ្រឿង មានេថយន្ត Camryស្វិត កាមរីឡានបាឡែន រថយន្ត Lexus និងរថយន្តសេរីទំនើបៗផ្សេងទៀត រួមម៉ូតូដឹកឈើជាច្រើនគ្រឿងផងដែរ ដែលធ្វើសកម្មភាពនេះកើតមានជាមកហើយពិសេសពួកគេដឹកជញ្ជូនឈើនៅពេលយប់ៗ។

ប្រជាពលរដ្ឋរស់នៅស្រុកកែវសីម៉ា និយាយថាអាជ្ញាធរស្រុកនិងសមត្ថកិច្ចនៅតាមដងផ្លូវដាក់កុងត្រូលជជុះចាំយកតែលុយពីឈ្មួញដឹកឈើប្រណិតទាំងអស់នោះមានដូចជា៖កងកម្លាំងរបស់នគរបាល ជំនាញរដ្ឋបាលព្រៃឈើ កងកម្លាំងរបស់យោធា នឹងមន្រ្តីរបស់បរិស្ថានផងដែរ។

ប្រភពបន្តឱ្យដឹងថា៖ឈើដែលដឹកជញ្ជូនសុទ្ធតែជាឈើរបស់ឈ្មួញអ្នកមានខ្សែរ មានអំណាចនៅក្នុងស្រុកកែវសីម៉ាទាំងអស់ រីឯសមត្ថកិច្ចដាក់ កុងត្រូលជជុះចាំតែដកយកលុយក្បាលរថយន្ត ពីឈ្មួញដឹកឈើ -ម៉ូតូដឹកឈើមួយគ្រឿងៗយកលុយពី ១ម៉ឺន ទៅ ២ម៉ឺនរៀលក្នុងមួយស្ថាប័ន ដោយឡែករថយន្តដឹកឈើក្នុង១គ្រឿងៗយកលុកពី ១០ម៉ឺន ទៅ ១៥ម៉ឺនរៀល។

ប្រជាពលរដ្ឋរអ៊ូថាពួកគាត់ដែលអត់មានខ្នង អត់មានខ្សែរ ក្រុមសមត្ថកិច្ចទាំងអស់នោះច្រើនតែគំរាមគំហែងចាប់យកទាំងម៉ូតូដែលដឹកជញ្ជូនឈើបន្ដិចបន្តួច។តែបើឡានដឹកឈើវិញបើកដៃឱ្យដឹកទៅយ៉ាងរលូន ត្រង់ពួកគាត់រកស៊ីតែបន្ដិចបន្តួចឃើញតែសមត្ថកិច្ច សម្លុត គំរាមគំហែងចាប់ដាក់កុក មិនខាន។

ប្រភពពីអតីតៈអ្នករកស៊ីដឹកជញ្ជូនឈើនិយាយថាអ្នកបើបររថយន្តដឹកឈើទាំនោះភាគច្រើនគឺក្រុមអ្នកសេពនិងប្រើប្រាស់គ្រឿងញៀនទាំងអស់ បើមិនអញ្ចឹងធ្វើតេះទឹកនោមទៅច្បាស់ថាមានសារធាតុគ្រឿងញៀនមិនខាន ។

ប្រជាពលរដ្ឋក្នុងស្រុកកែវសីម៉ាទាំងអស់ក៏បានសំណូមពរដល់ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ដមណ្ឌលគិរី ឱ្យជួយដុសក្អែលជូនសមត្ថកិច្ចខិលខូចមួយចំនួននៅស្រុកកែវសីម៉ានេះផង។
បើឯកឧត្តម អភិបាលខេត្ដនៅតែបណ្ដែតបណ្ដោយឱ្យសមត្ថកិច្ចខិលខូចទាំងអស់នោះធ្វើដូច្នេះទៀតប្រជាពលរដ្ឋនឹងមានការអស់សង្ឃឹម នឹងបាត់បង់ទំនុកចិត្ដយ៉ាងខ្លាំងទៅលើថ្នាក់ដឹកនាំ។
(សូមរងចាំទស្សនាព័ត៌មានកម្មវិធីទូរទស្សន៍ នគរមាស) រក្សាសិទ្ធដោយៈ អង្គភាព នគរមាស់
ការិយាល័យនិពន្ធៈ 012 445 096/ 071 246 3333

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime