Logo

VINISSIMO នាំចូលស្រាទំពាំងបាយជូរផលិតចេញពីធម្មជាតិសុទ្ធសាធពីប្រទេសបារាំង


ដោយ ៖ Mr. Reno

November 2, 2017

ក្រុមហ៊ុនស្រា VINISSIMO បានធ្វើការនាំចូលស្រាទំពាំងបាយជូរផលិតចេញពីធម្មជាតិសុទ្ធសាធ ដែលនាំមក Blanville Winery ពីប្រទេសបារាំងតែម្តង មិនមានការឆ្លងកាត់ប្រទេសទីពីទីបីណាឡើយ ដើម្បីឆ្លើយតបទៅតាមតម្រូវការអតិថិជនកម្ពុជា និង គិតគូរពីសុខភាពប្រជាជនខ្មែរពិតៗ។

លោក ពិន សារាពេជ្ញ នាយកប្រតិបត្តិនៃក្រុមហ៊ុនស្រាទំពាំងបាយជូរបារាំ VINISSIMO បានថ្លែងក្នុងពិធីសម្ពោធកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅហាងតាមបណ្តោយផ្លូវកម្ពុជាក្រោមថា ក្រុមហ៊ុនរបស់លោកនាំចូលស្រា Blanville Winery ពីប្រទេសបារាំង ដែលបានសិក្សាជាក់ច្បាស់ថា ផលិតចេញផ្លៃទំពាំងបាយជូរធម្មជាតិសុទ្ធសាធ ដោយគោរពបទដ្ឋាន ទៅតាមស្ទង់ដា មិនមានប្រើប្រាស់សារធាតុគីមី ដែលនេះការចាំចូលមកប្រទេសកម្ពុជា លក់ជូនប្រជាជនកម្ពុជាដែលគិតគូរពីសុខភាព។ ពីព្រោះការញាំស្រាក្រហមខុសគ្នាពីការញាំស្រាបៀរផ្សេងៗទៀត ដែលប៉ះពាល់ ហើយគួរងាកមកញាំស្រាទំពាំងបាយជូរបារាំងពិតរបស់ VINISSIMO។

នាយករូបនេះបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកនាំចូលស្រាចំនួន១២ប្រភេទក្នុងចំណោមស្រា៣៥  Blanville Winery ពីប្រទេសបារាំងដោយជ្រើសរើសយករស់ជាតិប្លែកមកលក់ជូនប្រជាជនកម្ពុជា ដើម្បីគិតសុខភាពឱ្យល្អ។ ជាមួយគ្នានោះ ម្ចាស់ផលិតកម្ម Blanville Winery ក៏បានមកធ្វើបទបង្ហាញទៅ ក្រុមហ៊ុនក្នុងស្រុកខ្មែរជាច្រើនផ្សេងទៀតដែរ ដើម្បីយល់ច្បាស់ពីការនាំចូលរបស់ VINISSIMO។ ប្រភេទស្រានេះបានលក់ដាច់និងទទួលការគាំទ្ររហូតដល់ចំនួន២០ប្រទេសជុំវិញពិភពលោក។ VINISSIMO ក៏ធានាដល់គុណភាព និង សុខភាព សម្រាប់ប្រជាជនកម្ពុជា ដែលញាំស្រាពី VINISSIMO ដែលបាននាំយក Blanville Winery ផលិតចេញធម្មជាតិពិតៗ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts