Logo

ជួួយគ្នាផងដើម្បីអ្នកសិល្បៈ! ពេជ្រ ចរណៃ មានជំងឺដាច់សរសៃបេះដូងដល់កម្រិតធ្ងន់ហើយ


ដោយ ៖ Mr. Eric

October 29, 2017

យោងតាមការបញ្ជាក់មុននេះបន្តិចរបស់អ្នកស្រី សុជាតា ជាម្ដាយរបស់តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ បានអះអាងថាជំងឺដាច់សរសៃប្រើសបេះដូងរបស់កញ្ញា ឈានដល់ដំណាក់កាលធ្ងន់ធ្ងរខ្លាំងហើយ បន្ទាប់ពីខាងវេជ្ជបណ្ឌិតទាមទារអោយធ្វើការវះកាត់ ប៉ុន្តែកញ្ញា និងគ្រួសារអត់មានលទ្ធភាពហើយបណ្ដោយអោយជំងឺនោះឈានដល់កំណាក់កាលមួយគួរអោយបារម្ភ។

អ្នកស្រីថាខ្លួនអត់មានទីពឹងនោះទេ ក្រោយពេលកូនស្រីដែលជាតារាសម្ដែងផង និងតារាម៉ូដែលផង ដែលជាបង្គោលគ្រួសារធ្លាក់ខ្លួនដួលខ្ពកព្រោះតែជំងឺឈានដល់កម្រិតពិបាកសង្គ្រោះក្រៅពីមធ្យោបាយត្រូវមានលុយមិនតិចជាង២ម៉ឺនដុល្លារដើម្បីវះកាត់បែបនេះ។ អ្នកស្រីនិយាយថាក្រោយការបញ្ជូនកូនស្រី គឺពេជ្រ ចរណៃ ទៅសង្គ្រោះបន្ទាន់ហើយត្រូវបានគ្រូពេទ្យបញ្ជាក់ថាគឺមានតែមធ្យោបាយវះកាត់តសរសៃប្រើសបេះដូងតែមួយគត់ដែលអាចដោះស្រាយ ទើបតម្រូវអោយអ្នកស្រីសម្រេចចិត្តយកនាងចេញមកផ្ទះកាលពីយប់ថ្ងៃទី២៧ តុលា ដោយសារតែអត់មានលទ្ធភាពបញ្ជូនទៅវះកាត់តាមការកំណត់ឡើង។

អ្នកស្រីសុជាតា បញ្ជាក់ថា ពេជ្រ ចរណៃ មានជំងឺដាច់សរសៃប្រើសបេះដូងជាយូរមកហើយ ដោយសភាពជំងឺនោះគឺតែងតែធ្វើអោយនាងមានសភាពហូរឈាមតាមមាត់ តាមច្រមុះ និងតាមភ្នែកជាដើម ជាដើមនៅពេលប្រព័ន្ធបេះដូងមានដំណើរការបញ្ជូនឈាមទៅកាន់សរីរាង្គហើយឈាមទាំងនោះត្រូវត្រូវធ្លាយព្រោះតែដាច់សរសៃប្រើស។

កស្រីថា កញ្ញាពេជ្រ ចរណៃ គឺជាបង្គោលគ្រួសារហើយពេលនាងដួលទៅគឺមិនមែនត្រឹមតែរកលុយបង់ថ្លៃផ្ទះមិនបានប៉ុណ្ណោះទេ គឺសូម្បីតែលុយដើម្បីបន្តការព្យាបាលកុំអោយសភាពឈាមហូរបញ្ច្រាសតាមមាត់ និងតាមច្រមុះវិញកុំអោយធ្ងន់ធ្ងរក៏មិនមាននោះដែរ។

អ្នកស្រីប្រកាសថាដាច់ចិត្តប្រកាសសុំជំនួយដោយសារតែស្ថានភាពរបស់គ្រួសារនៅក្នុងពេលនេះគឺស្ថិតក្នុងភាពទ័លច្រក ជាពិសេសគឺភ័យនឹងសភាពជំងឺធ្ងន់ធ្ងររបស់កញ្ញានៅក្នុងពេលនេះតែម្ដង។ អ្នកស្រីកញ្ញាឈានដល់កំណាក់កាលគួរអោយបារម្ភ បន្ទាប់ពីការវះកាត់ត្រូវបានពន្យារមួយឆ្នាំហើយមួយឆ្នាំទៀត។

ជាក់ស្ដែងនៅក្នុងពេលនេះគឺនាងមានសភាពរឹងថ្គាម ញ័រដៃញ័រជើង ដង្ហើមដង្ហក់ និងមានសភាពហូរឈាមតាមមាត់ និងតាមច្រមុះ មិនឈប់នោះទេ បើទោះជាការសង្គ្រោះនៅក្នុងមន្ទីរពេទ្យបានធ្វើអោយសភាពហូរឈាមតាមមាត់រាងអន់បន្តិច។ អ្វីដែលសំខាន់គឺនាងរឹងថ្គាមពិបាកនិយាយ ហើយមានអាការៈសន្លប់លែងដឹងខ្លួនញឹកញាប។ សប្បុរសជនដែលចង់ជួយនាងសូមខលមកលេខ ០៩៦ ៩២៦ ៧៧៧៧ ឬ ០៧០ ២៧ ៨៥ ៨៥៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime