Logo

ចូ​សេ ម៉ូ​រី​ញ៉ូ មាន​គម្រោង​ផ្ទេរ​ខ្សែប្រយុទ្ធ ប៉ាវ​ឡូ ឌី​បា​ឡា ក្នុងតម្លៃ​១៥៥​លាន​ផោន​


ដោយ ៖ កាសែត រស្មីកម្ពុជា

September 28, 2017

កីឡាករ​អា​ហ្ស​ង់​ទីន ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) រកបាន​២​គ្រាប់​ម្នាក់ឯង​ដើម្បី​ជួយ​ក្លឹប Juventus ឈ្នះ​ក្រុម Torino ៤-០​។ ​មាន​ព័ត៌មាន​ថា ប្រធាន​ក្លឹប​យូ​ណាយ​ធី​ត​ត្រៀម​ប្រជែង​ជាមួយ​ក្លឹប Barcelona ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ រូបនេះ​នៅ​រដូវ​កាល​ក្រោយ​។​


​ ​
Juventus អះអាងថា ឌី​បា​ឡា វ័យ​២៣​ឆ្នាំ​គ្មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​ក្នុង​កិច្ចសន្យា​របស់ខ្លួន​ហើយ​ប្រសិន បើ​ការព្រមព្រៀង​មែន​នោះ តម្លៃ​ផ្ទេរ​អាច​ខ្ពស់ជាង​តម្លៃ​ផ្ទេរ​របស់ ផូ​ល ប៉ុក​បា (Paul Pogba) ។​
​ ​
​ឌី​បា​ឡា រកបាន​១២​គ្រាប់​ក្នុង​៨​ប្រកួត​សម្រាប់ Juventus នៅ​រដូវ​កាល​នេះ ខណៈ​កីឡាករ​រូបនេះ​បន្ត​ឡើង​ជើង​។ ប៉ុក​បា វ័យ​២៤​ឆ្នាំ​អតីត​មិត្ត​រួម​ក្រុម​របស់ ឌី​បា​ឡា​បាន​ទទូច​ឲ្យ​គ្រូបង្វឹក​យូ​ណាយ​ធី​ត​នាំយក​កីឡាករ រូបនេះ​មក​យូ​ណាយ ធី​ត​។​
​ ​
​ប៉ុក​បា បាន​និយាយថា “​ខ្ញុំ​គ្មានអ្វី​ភ្ញាក់ផ្អើល​ទេ ពីព្រោះ​ខ្ញុំ​តែងតែ​និយាយថា គាត់​គឺជា​កីឡាករ​អស្ចារ្យ​”​។
​ ​
​ចំណែក​តោ​ខៀវ​ឆេ​ល​ស៊ី​វិញ​ក៏​ចាប់អារម្មណ៍​នឹង អា​ឡិ​ក សាន​ដ្រូ (Alex Sandro) ផងដែរ ហើយ​វា​អាច​នឹង ធ្វើ​ឲ្យ​ក្លឹប Juventus កាន់តែ​ឈឺក្បាល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime