Logo

យើ​ហ្គេ​ន ក្លប់ : លី​វើ​ភូ​ល​នឹង​ឆ្លង​ចូល​វគ្គ​ចាញ់ឈ្នះ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​


ដោយ ៖ កាសែត រស្មីកម្ពុជា

September 28, 2017

លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) កាលពី​យប់មិញ​អះអាងថា ក្លឹប​លី​វើ ភូ​ល​នឹង​ឆ្លង​ចូល​វគ្គ​ជម្រុះ បើទោះបីជា​បាត់បង់​ពី​ពិន្ទុ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ក៏ដោយ​។​


​ ​
​កម្លាំង​ប្រយុទ្ធ​របស់​ក្លឹប​លី​វើ​ភូ​ល​ហាក់ដូចជា​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ច្រើន ហើយ​ពួកគេ​ត្រូវតែ​ដោះស្រាយ បញ្ហា​នៅក្នុង​ពូ​ល E បើទោះបីជា​ពួកគេ​គ្របដណ្តប់​លើ​ក្រុម Spartak Moscow ក៏ដោយ​។​
​ ​
​ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ធ្វើ​បានល្អ ចំណែក​កីឡាករ សា​ឌី​អូ ម៉េ​ន (Sadio Mane) រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) និង ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) ធ្វើ​មិន​បានល្អ​។​
​ ​
​លោក យើ​ហ្គេ​ន ក្លប់ បាន​និយាយថា “​យើង​រឹងមាំ​គ្រប់គ្រាន់ ដើម្បី​ឆ្លងទៅ​វគ្គ​បន្ត​។ ទ្វារ​នៅ​បើកចំហ ប៉ុន្តែ​យើង​ត្រូវតែ​ឆ្លងកាត់​ទ្វារ​នេះ​។ យើង​នៅមាន សង្ឃឹម​។ យើង​នឹង​បន្តធ្វើ​ការងារ​សកម្ម​បន្ថែមទៀត​”​។​
​ ​
​លោក​បន្ថែមថា “​យើង​មិនមែនជា​ក្រុម​ដែលមាន​សំណាង​បំផុត​ក្នុង​លោក​នោះទេ ប៉ុន្តែ​យើង​ធ្វើ​បានល្អ ក្នុងការ​បង្កើត​ឱកាស​ជាមួយ​ក្រុម​ដែលមាន​ប្រព័ន្ធ​ការពារ​រឹងមាំ​។ យើង​អាចបង្កើត​ឱកាស​ហើយ​វា គឺជា​រឿង​អស្ចារ្យ​”​។​
​ ​
​លោក​និយាយថា “​កិច្ចការ​មួយគត់​គឺ​ត្រូវ​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​នេះ ហើយ​យើង​នឹង​ឈ្នះ​ការប្រកួត​ទាំងពីរ ហើយ​បើ​មិនអាច​ទេ នោះ​វា​គឺជា​កំហុស​របស់​យើង​។ មានរឿង​ល្អជា​ច្រើន ប៉ុន្តែ​លទ្ធផល​មិនមែន​សុទ្ធ តែ​ល្អ​នោះទេ​”​។​
​ ​
​លោក ច​ដែន ហេន​ដឺ​សិន (Jordan Henderson) ប្រធាន​ក្រុម​លី​វើ​ភូ​ល​បាន​និយាយថា “​វា​គឺជា​រឿង​ខកចិត្ត​។ យើង​គ្រប់គ្រង​ការប្រកួត​នេះ​ពីដំបូង​រហូតដល់​ចប់ ហើយ​យើង​គួរតែ​ឈ្នះ​ការប្រកួត​នេះ​ដោយ​ងាយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime