Logo

ជែ​មី កា​រ៉ា​ហ្គ័​រ ព្រមាន​ថា លោក រ៉ា​ហ្វា បេ​នី​តេស អាច​នឹង​ចាក​ចេញពី Newcastle


ដោយ ៖ កាសែត រស្មីកម្ពុជា

September 28, 2017

ជែ​មី កា​រ៉ា​ហ្គ័​រ (Jamie Carragher) មិន​រំពឹងថា លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez) នៅ​ជាមួយ​ក្រុម Newcastle United យូរអង្វែង​នោះទេ ប៉ុន្តែ​បាន​គាំទ្រ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ឲ្យ​បន្ត​រក្សា​ពួកគេ នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​


​ ​
​អតីត​ខ្សែការពារ​រូបនេះ ដែល​ធ្លាប់ធ្វើ​ការងារ​នៅ​លី​វើ​ភូ​ល​ក្រោម​ការដឹកនាំ​របស់លោក បេ​នី​តេស ចន្លោះ​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១០​នោះ ជឿថា អ្នកចាត់ការ​រូបនេះ​អាច​នឹង​ចាកចេញ​ប្រសិនបើ​លោក​មិនត្រូវ​គ្នា ជាមួយ​ម្ចាស់​ក្លឹប Mike Ashley ។​
​ ​
​លោក បេ​នី​តេស មិន​សប្បាយ​ចិត្តនឹង​ការងារ​របស់​ក្លឹប​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​បន្ទាប់ពី​ខកខាន​មិនបាន សម្រេច​គោលដៅ​ផ្ទេរ បើទោះបីជា​លោក Ashley បាន​សន្យាថា នឹង​ចំណាយ​ប្រាក់ ដើម្បី​កែលម្អ​ក្រុម​ក៏ដោយ​។​
​ ​
​កា​រ៉ា​ហ្គ័​រ បាន​និយាយថា “​ខ្ញុំ​និយាយ​ដោយ​ត្រង់ ខ្ញុំ​មិន​រំពឹងថា លោក រ៉ា​ហ្វា បេ​នី​តេស នឹង​នៅ​ក្លឹប Newscastle យូរពេក​ទេ​។ ខ្ញុំ​គិតថា អ្វីមួយ​នឹង​កើតឡើង​រវាង​គាត់​និង​ម្ចាស់​ក្លឹប​”​។​
​ ​
​កា​រ៉ា​ហ្គ័​រ ដែលជា​ផ្នែក​នៃ​ក្រុម​លី​វើ​ភូ​ល​ដែល​លើក​ពាន​ឆេ​ម​ពាន​លី​ក​កាលពី​ឆ្នាំ​២០០៥​នោះ បាន​និយាយថា បេ​នី​តេស នឹង​ធានា​ជួយ​ក្រុម Newcastle រួច​ផុតពី​តំបន់​កាត់ចេញ​។​
​ ​
​ក្រុម Newcastle ដែលមាន​៩​ពិន្ទុ​ឆ្លងកាត់​៦​ប្រកួត​នេះ នឹង​ស្តា​ទម្រង់​លេង​របស់ខ្លួន​ឡើងវិញ​ហើយ​ពួកគេ​នឹង​ជួប ជាមួយ​ក្រុម​ខ្លាំង​លី​វើ​ភូ​ល​នៅ​ថ្ងៃអាទិត្យ​ក្នុង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime