Logo

រមណីយដ្ឋាន​និង​ប្រាសាទ​ចំនួន​៨​ទៀត​ត្រៀម​ដាក់ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ ​


ដោយ ៖ កាសែត រស្មីកម្ពុជា

September 27, 2017

មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​អះអាងថា អតីត​រាជធានី ប្រាសាទ​និង​តំបន់​បេ​តិក​ភ័​ណ្ឌ​ប្រវត្តិសាស្ត្រ​​ចំនូ​ន​៨​ទៀត កំពុង​ត្រូវបាន​រៀបចំ​ឯកសារ ដើម្បី​ស្នើសុំ​ដាក់បញ្ចូល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​។​


​ ​
​លោក​ប្រាក់ សុវណ្ណារ៉ា​អគ្គនាយក​បេ​តិក​ភ័​ណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​២៦​កញ្ញា​កន្លង​​មក​ថា ទីតាំង​ប្រវត្តិសាស្ត្រ ដែលជា​អតីត​រាជធានី និង​តំបន់​រមណីយដ្ឋាន​ប្រាសាទបុរាណ​ចំនួន​៨​ទៀត​នឹង​ត្រូវដាក់​សុំ​ចុះបញ្ជីរ​សម្បត្តិ​​បេ​តិ​ភ័​ណ្ឌ​ពិភពលោក​។​
​ ​
​លោក​បន្តថា អតីត​រាជធានី ប្រាសាទ​និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​ក្រសួង​កំពុង​រៀបចំ​ឯកសារ​ដាក់​ស្នើសុំ​ចុះបញ្ជី​ជា​សម្បត្តិ​បេ​តិក​​ភ័​ណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​មានដូចជា​៖

​ទី​១ អតីត​ទីក្រុង​អង្គរបុរី​ក្នុង​ខេត្តតាកែវ​

​ទី​២ បន្ទាយ​ព្រៃនគរ​ហ្លួង​ព្រះស្តេច​កន

​ទី​៣ ប្រាសាទបេង​មាលា ក្នុង​ខេត្តសៀមរាប

​ទី​៤ ក្រុម​ប្រាសាទ​កោះ​កេ​រ្ត៍ ក្នុង​ខេត្តព្រះវិហារ

​ទី​៥ រមណីយដ្ឋាន និង​ប្រវត្តិសាស្ត្រ​ភ្នំ​គូលែន

​ទី​៦ ប្រាសាទព្រះខ័ន​កំពង់ស្វាយ

​ទី​៧ ប្រាសាទបន្ទាយឆ្មារ និង​ទី​៨ អតីត​រាជធានី ទីក្រុង​ឧ​ត្តុ​ង ម៉ែ​ជ័យ​៕ ​ដោយ​ច្រាយ ចំណាន​

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime