Logo

ស្អប់ក៏ទុក្ខ ស្រឡាញ់ក៏​ទុក្ខ


ដោយ ៖ Mr. Reno

September 26, 2017

បើ​គេ​ធ្វើ​មិន​ល្អ​ជា​មួយ​ខ្លួន ក៏​មិន​ពេញចិត្ត បង្ក​ទុក្ខ​ឲ្យកើត​ឡើង​មួយ​បែប គឺ​ទុក្ខ​ព្រោះ​ស្អប់ មាន​ការ​លំអៀង​ទៅ​ខាង​ផ្នែក​អន្ទះសា​ក្នុង​ការ​រុញចេញ។

បើ​គេ​ធ្វើ​ល្អ​ជា​មួយ​ខ្លួន​ក៏​ពេញ​ចិត្ត ជាប់​ជំពាក់​ហួងហែង ចង់​ជួប​ចង់​ឃើញ ចង់​ឲ្យ​នៅ​ជិត នេះ​ជា​ទុក្ខ​មួយ​បែប​ទៀត ព្រោះ​ស្រឡាញ់ មាន​ការ​លំអៀង​ទៅ​ខាង​ផ្នែក​អន្ទះសា​ក្នុង​ការ​ទាញ​ចូល ហើយ​បើ​មាន​អ្នក​ណា​និយាយ​ដល់​បុគ្គល​នោះ ក្នុង​រឿង​មិន​ល្អ ក៏​ឈឺ​មក​ដល់​ខ្លួន​ឯង​ដែរ។

ជា​ការ​មិន​បាន​សុខ​ទាំង​ពីរ​យ៉ាង។ កាល​បើ​លះ​បង់​នូវ​ការ​មិន​ពេញ​ចិត្ត និង​ការ​ពេញ​ចិត្ត​ចេញ​បាន ដោយមានចិត្ត​ឋិត​ក្នុង​ឧបេក្ខា​ញាណ រមែង​ជា​ឥស្សរៈ​និង​ជា​សុខ​ដ៏​ល្អិត​ប្រណីត។

ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិតរៀប​រៀង​ដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស

អានលម្អិត | read more >>> http://5000-years.org/kh/read/2086#ixzz4tm4cdgd0

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime