Logo

បុរសជនជាតិជប៉ុនម្នាក់ បង្កើតក្រុមហ៊ុនផ្ដល់សេវាពន្ធដារលើកដំបូងនៅកម្ពុជា


ដោយ ៖ Mr. Reno

June 22, 2017

ភ្នំពេញ៖ បន្ទាប់ពីមើលឃើញពីតម្រូវការ និងបញ្ហាមួយចំនួនលើសេវាពន្ធដារក្នុងប្រទេសកម្ពុជា បុរសជាជនជាតិជប៉ុនលោក Kazuhiko Hashimoto បានសម្រេចសហការជាមួយអ្នកជំនាញកម្ពុជា បង្កើតក្រុមហ៊ុនផ្គត់ផ្គង់សេវាពន្ធដារមួយ គឺក្រុមហ៊ុន EZ-Cass Tax Service ដែលទើបប្រកាសដាក់ឲ្យដំណើរការផ្លូវការ នាល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ ។

(លោក Kazuhiko Hashimoto ជនជាតិជប៉ុន បង្កើតក្រុមហ៊ុនផ្ដល់សេវាពន្ធដារលើកដំបូងនៅកម្ពុជា)

លោក Kazuhiko Hashimoto បានលើកឡើងថា នេះគឺជាក្រុមហ៊ុនជប៉ុនទី១ ដែលផ្គត់ផ្គង់សេវាពន្ធដារនៅកម្ពុជា ដើម្បីផ្ដល់ភាពងាយស្រួលជូនពលរដ្ឋខ្មែរ និងបរទេស ដែលមិនទាន់មានភាពច្បាស់លាស់លើការបង់ពន្ធ និងសេវាផ្សេងៗ ។ ជាងនេះទៅទៀត លោកបានសង្ឃឹមថា នឹងមានប្រជាពលរដ្ឋជាច្រើន ធ្វើការងារជាមួយក្រុមហ៊ុនរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុននេះទទួលបានអាជ្ញាប័ណ្ណ និងចុះបញ្ជីត្រឹមត្រូវ នៅអគ្គនាយកដ្ឋានពន្ធដារ និងក្រសួងពាណិជ្ជកម្មជាដើម ។

ប្រធានចាត់ការទូទៅរបស់ក្រុមហ៊ុនរូបនេះ បានបន្ដថា “គោលបំណងនៃការបើកក្រុមហ៊ុននេះ ដោយសារខ្ញុំចង់ចូលរួមអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ គ្រាដែលមានជនបរទេសជាច្រើន បានមកបើកអាជីវកម្មនៅកម្ពុជា ហើយត្រូវការក្រុមហ៊ុនរបស់យើងជួយ ។ ជារួមគឺពួកយើងចង់ជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន លើការបង់ពន្ធឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការពិន័យផ្សេងៗ”។

បុរសជនជាតិជប៉ុនរូបនេះ បានអះអាងថា ក្រុមហ៊ុនផ្គត់ផ្គង់សេវាពន្ធដារក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន នៅមិនទាន់គ្រប់គ្រាន់ទៅនឹងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសនោះទេ ព្រោះក្នុងមួយឆ្នាំៗ កំណើតសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន ការធ្វើវិនិយោគ ឬបើកអាជីវកម្មផ្សេងៗ ក៏កាន់តែច្រើនផងដែរ ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime