Logo

កូន​មាន​បី​ពួក


ដោយ ៖ Mr. Reno

April 28, 2017

ក្នុង​ព្រះ​ពុទ្ធសាសនា ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា​កូន​មាន​បី​ពួក​គឺ៖

១- អតិជាតបុត្រ
២- អនុជាតបុត្រ
៣- អវជាតបុត្រ


ក្នុង​បណ្ដា​កូន​ទាំង​បី​ពួក​នេះ​លោក​អធិប្បាយ​ថា កូន​ដែល​ជា​អតិជាតបុត្រ​ជា​កូន​បុណ្យ ដោយ​ថា កូន​នេះ​មិន​មាន​ឪពុក​ម្ដាយ​ទូន្មាន​ទេ ខ្លួនចេះ​ដឹង​នូវ​អំពើ​ខុស​ត្រូវ ដោយ​ខ្លួន​ឯង​រហូត​ខ្លួន​បាន​ដល់​ព្រះ​ត្រៃសរណគមន៍​គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជា​សរណៈ​ជា​ទី​ពឹង​ទី​រលឹក នឹង​ជា​អ្នក​សមាទាន​សីល​ ៥ ជា​អ្នក​មិន​សម្លាប់​សត្វ មិន​លួច​ទ្រព្យ​សម្បត្តិ​គេ មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម មិន​និយាយ​កុហក មិន​ផឹក​ទឹក​ស្រវឹង ឬ អាច​ជា​អ្នកសមាទាន​សីល​ ៨ និង​សីល ១០ ឬ​ មាន​សទ្ធា​ដោយ​ខ្លួន​ឯង ចេញ​ប្រព្រឹត្ត​នូវ​នេក្ខម្មៈ​គឺ​ការ​បួស​ដើម្បី​បំពេញ​កុសល ដោយ​ខ្លួន​ឯង​ ដោយ​មិន​មាន​ឪពុកម្ដាយ ឬ បងប្អូន​បបួល​ដឹង​នាំ​ឡើយ។​កាល​ខ្លួន​បាន​ប្រព្រឹត្ត​នូវ​អំពើ​ល្អ​យ៉ាង​នេះ ក៏​អាច​បបួល​ដឹក​នាំ​ឪពុក​ម្ដាយ​ឲ្យ​ដើរ​ក្នុង​គន្លង​ល្អ ដូច​ជា​ឲ្យ​គាត់​ដល់​ព្រះ​ត្រៃ​សរណគមន៍រក្សា​សីល ៥-៨-១០ ជា​ដើម។ នេះ​ឈ្មោះ​ថា ដឹក​នាំ​គាត់​ឲ្យ​សទ្ធា សីល ចាគៈ និង​បញ្ញា ដើម្បី​ជា​ប្រយោជន៍​ក្នុង​លោក​នេះ​ និង​បរលោក​។ កូន​ដែល​មាន​គុណ​ធម៌​យ៉ាង​នេះ​ឈ្មោះ​ថា ជា អតិជាតបុត្រ។

ចំណែក​អនុជាតបុត្រ ជា​កូន​ដែល​ដើរ​តាម​គន្លង​ដំបូន្មានរបស់​ឪពុក​ម្ដាយ។ ឪពុក​ម្ដាយ​ទូន្មាន​ឲ្យ​ដើរ​តាម​ផ្លូវ​ល្អ​ជា​សុចរិត​ក៏ធ្វើ​តាម​មិន​ឲ្យ​ខុស​ឆ្គាំ​ឆ្គង​ឡើយ ជា​បុគ្គល​ងាយ​ទូន្មាន​ប្រៀន​ប្រដៅ​ហៅ​ថា “សៅវចបុគ្គល” បុគ្គល​ងាយ​ប្រដៅ។ នេះ​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា អនុជាតបុត្រ។

អតិជាតបុត្រ​និង​អនុជាតបុត្រ​នេះ ចាត់​​ជា​កូន​បុណ្យ​ដែល​កើត​ក្នុង​ផ្ទៃ​របស់​យើង ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​រុង​រឿង​ចម្រើន​កើត​សុភមង្គល​ក្នុង​គ្រួសារ។

ចំណែក​ពួក​កូន​ទី ៣ ជា​កូន​បាប​មិន​ចេះ​ដឹង​ខ្លួន​ឯង​ថា ហើយ​មិន​ស្ដាប់​តាម​ពាក្យ​ប្រៀន​ប្រដៅរបស់​ឪពុក​ម្ដាយ​គិត​តែ​ពី​រឿង​សប្បាយ​ភ្លើត​ភ្លើន គេច​សាលា ដើរ​លេង​មាន​មិត្ត​ភ័ក្ត្រ សុទ្ធ​តែ​ជា​អ្នក​ខិល​ខូច ខ្ជិល​ច្រអូស រហូត​ទៅ​ប្រព្រឹត្តអំពើ​ថោក​ទាប មាន​លួច​ ប្លន់​អ្នក​ដទៃ​ជា​ដើម និង​ឈ្មោះ​ថា​ ជា​បុគ្គល​ពាល ឬ ពាក្យ​សម័យ​ឥឡូវ​ថា ជើង​កាង។ កូន​ជំពូក​នេះ​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា អវជាតបុត្រ។

ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ​៥០០០​ឆ្នាំ

អានលម្អិត | read more >>> http://5000-years.org/kh/read/1284#ixzz4fYYD71T3

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime